រោងចក្រផលិតអំពូលសូឡាត្រូវបានអគ្គិភ័យឆាបឆេះបណ្តាលឱ្យរងការខូចខាតសរុបទឹកប្រាក់ប្រមាណជា១០លានដុល្លារសហរដ្ឋអាមេរិក។
រោងចក្រផលិតអំពូលសូឡាត្រូវបានអគ្គិភ័យឆាបឆេះបណ្តាលឱ្យរងការខូចខាតសរុបទឹកប្រាក់ប្រមាណជា១០លានដុល្លារសហរដ្ឋអាមេរិក។ ហេតុការនេះដែរកើតឡើងវេលាម៉ោង០៣និង៥៨នាទីទៀបភ្លឺឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ក្នុងភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ករណីអគ្គិភ័យឆេះអគាររោងចក្រផលិតអំពូលយីហោវីអុីស៊ិនស្ថិតក្នុងសួនឧស្សាហកម្ម ជាហូរ ចំនួនមួយអគារដែលមានទំហំប្រមាណ៦.០០០ម៉ែត្រការ៉េ និងបណ្ដាលឱ្យខូចខាតសម្ភារៈរួមមាន ឧបករណ៍សម្រាប់តម្លើងអំពូលត្រូវបានឆេះអស់ទាំងស្រុង,អំពូលតម្លើងរួចគិតជាប្រាក់សរុបប្រមាណចំនួន 10,000,000$ ( ដប់លានដុល្លារអាមេរិក ) មូលហេតុនៃគ្រោះអគ្គីភ័យឆេះរោងចក្រខាងលើនេះបណ្ដាលមកពីករណីឆ្លងចរន្តអគ្គិសនី ប៉ុន្តែមិនបណ្តាលឱ្យមានរបួសមនុស្សនោះទេ៕