Day: June 30, 2025

ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណ:កម្មការអន្តរក្រសួងចុះត្រួតពិនិត្យវាយតំម្លៃ និងប្រគល់ទទួលផ្លូវលំ លើគម្រោងថែប្រវែងសរុប ១១ ៨០០មែត្រ

ក្រចេះ÷ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ លើគម្រោងថែទាំជាលក្ខណះខួប លើផ្លូវក្រាលល្បាយគ្រួសអាចម៍ផ្កាយចំនួន១ខ្សែ ប្រវែងសរុប ១១.៨០០មែត្រ ទទឹង៥មែត្រ និងកម្រាស់ ០.១៥ មែត្រ និងសាងសង់លូមូល ចំនួន៧កន្លែងស្ថិតក្នុងឃុំកំពង់ចាម ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ។ ក្នុងដំណើរចុះត្រួតពិនិត្យ ក៏មានអញ្ជើញ អមដំណើរដោយ លោក លឹម ជាវហាវ…

កាផលិតនិងកែច្នៃត្រីងៀត សមាជិកនៅក្នុងសហគមន៍ មានជីវភាពប្រែប្រួលមួយកម្រិត ដោយមិនចាំបាច់ធ្វើការចំណាក់ស្រុកនោះទេ

ក្រចេះ÷សហគមន៍ផលិត និងកែច្នៃត្រីងៀតមួយកន្លែងស្ថិតនៅក្នុង ឃុំវឌ្ឍន៍ ស្រុកសំបូរ ខេត្តក្រចេះ គឺបានចូលរួមចំណែកក្នុងការកាត់បន្ថយការបំផ្លាញធនធានធម្មជាតិ ផ្នែកជលផល ។ បើតាមការឲ្យដឹងពីអ្នកភូមិខាងលើបានបញ្ជាក់ថាក្រៅពី មុខរបរធ្វើស្រែចម្ការ បងប្អូនប្រជាពលរដ្ឋបានចាប់យករបបផលិត និងកែច្នៃត្រីងៀតនេះ គឺបានជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិនៅតំបន់នោះដោយមិនបាច់ទៅស៊ីឈ្នួលគេឬទៅធ្វើការចំណាកស្រុកនោះទេ។ លោក ស៊ិន សង រស់នៅឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ និងជាប្រធានសហគមន៍នៃក្រុមផលិត និងកែច្នៃត្រីងៀត ដែលមានសមាជិកចំនួន៦នាក់ ដែលបានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងជំនាញរដ្ឋបាលជលផល និងជាពិសេសគឺការគាំទ្រពីអង្គការដៃគូរ បាននឹងកំពុងមាមាញឹកក្នុងការចិញ្ចឹមត្រី និងដាក់ចំណីត្រី ដើម្បីពន្លឿនការធំធាត់របស់ត្រី ឲ្យទាន់ទៅនឹងតម្រូវការកម្មង់របស់បងប្អូនអ្នកភូមិ និងភ្លៀវខាងក្រៅផងដែរ…

អនុសាខាកាកបាទក្រហមកម្ពុជា និងរដ្ឋបាលស្រុកឆ្លូង ទទួលអំណោយសប្បុរសព្រះមន្រ្តីសង្ឃ ដើម្បីបម្រើក្នុងការងារមនុស្សធម៌

ក្រចេះ៖ អំណោយសប្បុរសរបស់ព្រះមន្រ្តីសង្ឃ នៅស្រុកឆ្លូង ខេត្តក្រចេះ តែងតែប្រគល់ដល់អនុសាខាកាកបាទក្រហមកម្ពុជា និងរដ្ឋបាលស្រុក ជារៀងរាល់ឆ្នាំមិនដែលខាន ដើម្បីបម្រើក្នុងការងារមនុស្សធម៌ និងជាការតបស្នងគុណនៃការដឹកនាំប្រទេសជាតិឲ្យមានភាពរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ របស់រាជរដ្ឋាភិបាលកម្ពុជា ។ អំណោយទាំងអស់នេះមានជាគ្រឿងឧបភោគបរិភោប សម្ភារៈប្រើប្រាស់ រួមនិងបច្ច័យចំនួន ៣លានរៀល ដឹកនាំដោយព្រះសៈមៈណៈញាណៈកិច្ច បេ សីហា ព្រះធម្មធម៌អនុគណស្រុក និងជាព្រះចៅអធិការវត្តពោធិព្រឹក្ស ហៅវត្តឈើទាលភ្លោះ ឃុំកញ្ជរ ស្រុកឆ្លូង ប្រគល់ដល់អនុសាខាកាកបាទ ក្រហមកម្ពុជា និងរដ្ឋបាលស្រុក កាលពីថ្ងៃម្សិលម៉ិញនេះ។ មានសង្ឃដីការព្រះធម្មធម៌អនុគណស្រុក បេ…

You missed