កម្ពុជាអំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ចថៃ ឱ្យចាត់វិធានការក្រុមជ្រុលនិយមប្រើហិ..ង្សាលើពលរដ្ឋខ្មែរនៅថៃ
ភ្នំពេញ៖ ស្របពេលកើតមានជម្លោះប្រដាប់អាវុធ នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ឯទីក្រុងបាងកកប្រទេសថៃឯណោះវិញ បានកើតមានអំពើហិង្សាវាយដំលើពលរដ្ឋខ្មែរដោយក្រុមជ្រុលនិយមថៃ ដែលជាអំពើឃោរឃៅយង់ឃ្នង និងអមនុស្សធម៌ ដែលមិនអាចអត់អោនឱ្យបាន។ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អំឡុងធ្វើសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាពនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា ដោយបានអំពាវនាវឱ្យអាជ្ញាធរថៃចាត់វិធានការ និងផ្តល់យុត្តិធម៌ចំពោះពលរដ្ឋខ្មែរដែលរងហិង្សាទាំងនោះ។ លោកស្រីបានបញ្ចាក់ថា រយៈពេល៥ថ្ងៃមកនេះ ពលករវិលមកកម្ពុជាវិញមានចំនួនជាង ៤០ម៉ឺននាក់ និងកំពុងវិលត្រលប់ប្រហែល ១៥ម៉ឺននាក់ទៀត។ សូមបញ្ជាក់ថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥…