Day: July 19, 2025

កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានឃាត់រថយន្តមានដឹកជនជាតិចិនចំនួន៩នាក់ និងបានដកហូតទូរស័ព្ទដៃ ១០គ្រឿង និងសម្ភារៈមួយចំនួនធំ

នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ប្រចាំការគោលដៅត្រួតពិនិត្យ នៅចំណុចគល់ស្ពានមេគង្គ ស្ថិតនៅក្នុងភូមិ បាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ដឹកនាំដោយលោកវរសេនីយ៍ត្រី រៀល ថេន បានឃាត់រថយន្តមានដឹកជនជាតិចិនចំនួន ៩នាក់ និងបានដកហូតទូរស័ព្ទដៃ ១០គ្រឿង និងសម្ភារៈមួយចំនួនទៀតដើម្បីរក្សាទុកជាវត្ថុតាង។ បើតាមរបាយការណ៍ស្រាវជ្រាវរបស់សមត្ថកិច្ចបានដាក់ការសង្ស័យថា ក្រុមជនជាតិចិនទាំងនេះ មានការពាក់ព័ន្ធនឹងការលបលួចធ្វើសកម្មភាពឆបោកតាមអនឡាញ ដោយពួកគេមានគោលដៅធ្វើដំណើរពីចំណុចទឹកធ្លាក់ព្រះនិម្មិត ស្ថិតក្នុងភូមិកំពង់សាមី ឃុំកំពុងស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ដើម្បីឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។ បច្ចុប្បន្ន ជនដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាងទាំងអស់…

វ័យទើប ២០ឆ្នាំទេ នឹកឃើញល្បិចមួយនេះកើត ដើរជួលកាមេរ៉ាថតរូបច្រើនគ្រឿង រួចយកលក់បានលុយជាង ៤០០០០$

បុរសម្នាក់ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចហាងលក់កាមេរ៉ាមួយកន្លែង ស្ថិតលើផ្លូវមុន្នីវង្ស សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីបុរសរូបនេះបានដើរជួលកាមេរ៉ាថតរូបសរុប១១គ្រឿង រួមនិងលែនកាមេរ៉ា ជាង១០គ្រឿងទៀត ពីជនរងគ្រោះចំនួន ៩នាក់ ហើយយកទៅលក់តាមហាងកាមេរាខុសៗគ្នា ក្នុងតម្លៃ១គ្រឿងៗ ចំនួន ១២៥០ដុល្លារ រហូតដល់ ២២៥០ដុល្លារ តាមម៉ាករបស់កាំមេរ៉ានីមួយៗ សរុបបានលុយចំនួន ៤០ ៤៤៤ដុល្លាអាមេរិក។ ជនសង្ស័យ ឈ្មោះ ជា លឹមហេង ភេទប្រុស…

បង្ក្រាបទីតាំងអនឡាញ ហេតុអ្វីនគរបាលខេត្តកោះកុង ធ្វើឱ្យបាត់ទូរស័ព្ទ និងកុំព្យូទ័រដែលជាវត្ថុតាងជាង៣០គ្រឿង

ខេត្តកោះកុង ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យស្នងការខេត្តកោះកុង លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្រាវជ្រាវជាបន្ទាន់លើកងកម្លាំងរបស់ខ្លួន ក្រោយបង្ក្រាបទីតាំងអនឡាញ ហើយបាត់ទូរស័ព្ទ និងកុំព្យូទ័រដែលជាវត្ថុតាងជាង៣០គ្រឿង។ បើមិនដូច្នេះទេនឹងបញ្ជូនក្រុមជំនាញ ពីថ្នាក់ជាតិទៅស្រាវជ្រាវ។ ការបញ្ជាជាមួយការស្តីបន្ទោសនេះរបស់អគ្គស្នងការនគរបាលជាតិ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផល នៃកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងលើកទិសដៅការងារ បន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ម្សិមុិញ…

You missed