Day: July 28, 2025

កម្ពុជាអំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ចថៃ ឱ្យចាត់វិធានការក្រុមជ្រុលនិយមប្រើហិ..ង្សាលើពលរដ្ឋខ្មែរនៅថៃ

ភ្នំពេញ៖ ស្របពេលកើតមានជម្លោះប្រដាប់អាវុធ នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ឯទីក្រុងបាងកកប្រទេសថៃឯណោះវិញ បានកើតមានអំពើហិង្សាវាយដំលើពលរដ្ឋខ្មែរដោយក្រុមជ្រុលនិយមថៃ ដែលជាអំពើឃោរឃៅយង់ឃ្នង និងអមនុស្សធម៌ ដែលមិនអាចអត់អោនឱ្យបាន។ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អំឡុងធ្វើសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាពនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា ដោយបានអំពាវនាវឱ្យអាជ្ញាធរថៃចាត់វិធានការ និងផ្តល់យុត្តិធម៌ចំពោះពលរដ្ឋខ្មែរដែលរងហិង្សាទាំងនោះ។ លោកស្រីបានបញ្ចាក់ថា រយៈពេល៥ថ្ងៃមកនេះ ពលករវិលមកកម្ពុជាវិញមានចំនួនជាង ៤០ម៉ឺននាក់ និងកំពុងវិលត្រលប់ប្រហែល ១៥ម៉ឺននាក់ទៀត។ សូមបញ្ជាក់ថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥…

ទ័ពថៃ​ប្រើ​ផ្សែង​​ពុ.លទម្លាក់​គ្រា.ប់​បែក​ចង្កោម និងគ្រា.ប់​រ៉ុ​ក្កែ​ត​ពី​យន្តហោះ​ចម្បាំង

យោងតាមអ្នកនាំពាក្យ​ក្រសួងការពារជាតិ​បានអោយ​ដឹង​ថា កងទ័ព​ថៃ​បាន​បាញ់​ផ្សែង​ពុល ទម្លាក់​គ្រាប់បែក​ចង្កោម និង​គ្រាប់​រ៉ុក្កែត​ពី​យន្តហោះចម្បាំង​នៅ​ក្នុង​ការ​វាយប្រហារ​ឈ្លានពាន​ចាប់ពី​យប់កណ្តាលអធ្រាត្រ​ កាលពី​ថ្ងៃ​ទី​២៧ កក្កដា មក​ដល់​ម៉ោង​ជាង​៥​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ ឆ្នាំ២០២៥នេះ។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​និយាយ​ថា​ កងទ័ព​ថៃ​នៅ​តែ​បន្ត​វាយប្រហារ​មក​លើ​កម្ពុជា បើ​ទោះបីជា​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ជួប​គ្នា​នៅ​ថ្ងៃនេះ​ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ ប្រទេស​ម៉ា​ឡេ​ស៊ី​។ ឧត្តមសេនីយ៍ឯក ម៉ាលី​ សុ​ជា​តា បាន​ប្រាប់​សារព័ត៌មាន​ថា តាំងពី​ម៉ោង​ជាង​៣​ព្រឹក រហូត​ដល់​ម៉ោង​ជាង​៥​ព្រឹក ថ្ងៃ​ទី​២៨ ខែ​កក្កដា គឺ​ថៃ​នៅ​តែ​បន្ត​វាយប្រហារ​មក​លើ​តំបន់​មួយ​ចំនួន​នៅ​កម្ពុជា​ដូច​ជាតា​មាន់​ធំ និង​តា​ក្របី ជាដើម​។ ទន្ទឹម​ជាមួយ​គ្នា​នោះ កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​កក្កដា ថៃ​បាន​វាយប្រហារ​ដោយ​ប្រើ​ដ្រូ​ន ផ្សាយ​ពុល​បាញ់​ពី​យន្តហោះ…

You missed