Month: September 2025

៥៩ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន

ថ្ងៃនេះជា ថ្ងៃទី៥៩ហើយ បើគិតមកត្រឹមថ្ងៃទី ២៦ កញ្ញា ២០២៥ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕

រថយន្ត Jeep ១គ្រឿង ឆេះខ្ទេច

នៅវេលាម៉ោង០២:៣០នាទី រំលងអាធ្រាត្រ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះនៅចំណុចផ្លូវ North Bridge កែងផ្លូវ២០០៤ រវាងរថយន្តម៉ាក Prius នឹងរថយន្តម៉ាក Jeep ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍បង្កជាអគ្គិភ័យ​។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតរថយន្ត Jeep អស់០១គ្រឿង។ នៅវេលាម៉ោង០៣:០០នាទី រំលងអាធ្រាត្រ ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០១ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន…

សមត្តកិច្ចបំបែកសំណុំរឿងស.. ម្លា…ប់.ប្រពន្ធយកស…. ពដុ.តចោលក្នុងព្រៃសល់តែគ្រោងឆ្អឹង

សមត្តកិច្ចនគរ បាលខេត្តពោសាត់ បានបំបែកសំណុំរឿងឃា//តក//ម្មមួយ ករណីប្តីស//ម្លា//ប់ប្រពន្ធរួចយកសា/កស//ពទៅដុតចោលក្នុងព្រៃសហគមន៍ សល់តែគ្រោងឆ្អឹង ជាគោលដើម្បីបំបាត់ភស្តុតាងកុំឲ្យក្រុមគ្រួសារដឹងពីទង្វើនោះ តែគេចមិនផុតពីសំណាញ់ច្បាប់ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៨និង ១៥ នាទីព្រឹក កម្លាំងសមត្តកិច្ចជំនាញបានចុះទៅនាំឈ្មោះ សុខ វិសាល (ត្រូវជាប្ដីជនរងគ្រោះ) ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនចិន ១០ហិតា នៅស្រុកវាលវែង ភូមិតាម៉ោលី ឃុំស្រែស្តុកស្រុកកណ្តៀង យកមកកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីសួរនាំ។ នៅចំពោះមុខសមត្តកិច្ចជនសង្ស័យឈ្មោះ សុខ…