អត់ដឹងស្ពានដាច់ជិះម៉ូតូឆ្លងធ្លាក់ស្លាប់ពីរនាក់
ពោធិ៍សាត់៖ ទំនងពួកគាត់ពុំដឹង ទើបជិះម៉ូតូឆ្លងកាត់ស្ពានមេទឹក ដែលបានបាក់ដាច់ ដោយសារយន្តហោះចម្បាំង F-16 របស់យោធាថៃទម្លាក់គ្រាប់ បណ្តាលឲ្យធ្លាក់បាត់បងជីវិតទាំងពីរនាក់ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានឱ្យដឹងថា បុរសទាំង២នាក់ខាងលើ ដំបូងឡើយបានធ្វើដំណើររួមគ្នា ដោយជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AR ៨៩៤៥ ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតធ្លាក់តែម្ដង។ សមត្ថកិច្ចបានចុះទៅកាន់ទីតាំងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ និងសាកសួរព័ត៌មានបន្ថែមផងដែរ។ បើតាមសមត្ថកិច្ច…

