មនុស្ស២៨នាក់ត្រូវបានឃាត់ខ្លួននៅខណ្ឌច្បារអំពៅពាក់ព័ន្ធOnline Scam
កម្លាំងសមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានបើកប្រតិបត្តិការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅចំណុចផ្ទះលេខ ២N បុរី Park Villa ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២៨នាក់ រួមមានស្ត្រី ៦នាក់។ ក្នុងចំណោមនោះ មាន ជនជាតិវៀតណាម ២៧នាក់ និងបុរសជនជាតិខ្មែរ ១នាក់ ត្រូវបានសង្ស័យថា ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមបណ្តាញ រួមទាំងការលួងលោមស្នេហា និងកំហែងទារប្រាក់តាមអ៊ីនធឺណិត។ ក្រៅពីការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៏បានរឹបអូសវត្ថុតាងជាច្រើន…



