ស្ទឹងត្រែង ÷ ដោយមើលឃើញពីទុក្ខលំបាក របស់ប្រជាពលរដ្ឋ ក្រីក្រ និងងាយរងគ្រោះ នៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០២២ នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តស្ទឹងត្រែង ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន ៣០៧ គ្រួសារ មកពីឃុំ ស្រែក្រសាំង ស្ថិតក្នុងស្រុក សៀមបូក ខេត្តស្ទឹងត្រែង ។

ក្នុងកម្មវិធីនេះ ក៏មានការចូលរួម សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈរងខេត្ត នឹង លោកអភិបាលស្រុក អភិបាលរងស្រុក កម្លាំងប្រដាប់អាវុធ និងមន្ទីរអង្គភាព ជំុវិញខេត្តជាច្រើនរូប ។

បើតាមការបញ្ចាក់ពី លោក ស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ត បានឲ្យដឹងថា÷ ប្រជាពលរដ្ឋ ទាំង ៣០៧ គ្រួសារ ដែលមកទទួលអំណោយដ៏ថ្លៃថ្លាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលបានផ្តល់ជូនតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្ទឹងត្រែង នាពេលនេះ គឺភាគច្រើន ជា ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរា និង ប្រជាពលរដ្ឋដែលទីទាល់ក្រីក្រជួបការលំបាក ពិសេសក្នុង បរិបទ ជំងឺកូវីដ_១៩ ។

ដោយ ក្នុងនោះអំណោយដែលបាននាំយកទៅចែកជូននាពេលនោះ ក្នុង មួយគ្រួសារ ៗ ទទួលបាន រួមមាន : អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១ យួរ និងភួយ១ ផងដែរ។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តម ស្វាយ សំអ៊ាង បានពាំនាំនូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ពិសេសដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរា និង ប្រជាពលរដ្ឋដែលទីទាល់ក្រីក្រជួបការលំបាកដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តម ស្វាយ សំអ៊ាង បន្តថា ÷ អំណោយរបស់រាជរដ្ឋាភិបាលដែលនាំមកជូននាពេលគឺអាចជួយសម្រាលទុក្ខលំបាលរបស់ បងប្អូន បានមួយរយៈ ហើយនេះក៏ជាការបង្ហាញពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល ដែលជានិច្ចកាលតែងតែនៅជាមួយលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋយើងជានិច្ចទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

ឯកឧត្តមអភិបាលខេត្តក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន មានភូមិ ឃុំ សង្កាត់ ទាំងអស់ ដែលតែងតែបានចូលរួមសហការ និងជួយដល់ប្រជាពលរដ្ឋក្នុងខេត្តគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយយើងនៅជាមួយប្រជាជន រួមរស់ជាមួយប្រជាជន គ្រប់កាលៈទេសៈ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានផ្តាំផ្ញើសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់
ទៅទទួលការចាប់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា ដើម្បីបញ្ជៀសបានការឆ្លងជំងឺកូវីដ_១៩ នឹង បន្តការខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍មូលដ្ឋាន នៅក្នុងខេត្តស្ទឹងត្រែងទាំងមូល នឹង ក្នុងប្រទេសកម្ពុជាយើងផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *

You missed