​ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៣ អាជ្ញាធរ​ស្រុក​បន្ទាយស្រី និង​អាជ្ញាធរ​ខេត្ត​សៀមរាប​បាន​ចុះ​ទប់ស្កាត់​សំណង់​របង​រឹង​កាត់​ទទឹង​អូរ​ធម្មជាតិ ស្ថិត​នៅ​ក្នុងភូមិ​គូលែន​ថ្មី ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប នៅ​ក្បែរ​ជើងភ្នំ​គូលែន ក្មុ​ង​គោលបំណង​ដើម្បី​ឱ្យ​ម្ចាស់​នោះ​ផ្អាក និង​ហាម​ធ្វើ​បន្ត​ទៀត​ឡើយ ហើយ​ប្រសិនបើ​នៅ​រឹងទទឹង អាជ្ញាធរ​ស្រុក​នឹង​មាន​វិធានការ​ចាត់ការ ទៅ​តាម​ផ្លូវច្បាប់​ជាក់​ជា​មិន​ខាន ។

 

លោក រិ​ន ឡូត អភិបាលស្រុក​បន្ទាយស្រី​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា​នេះ​ថា ក្រុម​ការងារ​ស្រុក​បាន​ចុះ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៣​នោះ ដើម្បី​ទៅ​មើល​ដល់ទី​តាំង​ដែល​ជនល្មើស​កំពុង​ប្រព្រឹត្តិ​ខុសច្បាប់​លូច​ធ្វើ​របង​រឹង ឆ្លងកាត់​អូរ​ធម្ម​ជាតិ​មួយ​កន្លែង ដែល​ស្ថិត​នៅ​ក្នុងភូមិ​គូលែន​ថ្មី ឃុំ​ត្បែង​នោះ ដើម្បី​បញ្ឈប់​សកម្មភាព​ភ្មា​ម​ៗ​តែម្តង ។

 

ហើយ​ម្ចាស់​ដែល​បាន​ធ្វើ​របង​ឆ្លងកាត់​អូរ​របស់​រដ្ឋ​នោះ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​បន្ទាយស្រី ធ្វើការ​ហៅ​ឱ្យ​ចូលខ្លួន​មក​ដោះស្រាយ​នៅ​សាលាស្រុក​នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា​ខាង​មុខ​នេះ​។

 

ជុំ​វិករ​ណី​ខាងលើ​នោះ ត្រូវ​មហាជន​រិះគន់​ថា មនុស្ស​អើយ​មនុស្ស សម័យនេះ​ហើយ​ស្អី​ក៏​ហ៊ាន​ធ្វើ​ដែរ ដូច​ជា​មិន​ខ្លាច​ច្បាប់ទម្លាប់​សោះ ។ ពលរដ្ឋ​សង្ឃឹមថា អាជ្ញាធរ​ពាក់ព័ន្ធ ក្នុង​ខេត្តសៀមរាប​នឹង​មាន​វិធានការ​ផ្លូវច្បាប់​ទៅ​លើ​ម្ចាស់​សំណង់​មួយ​នេះ​ជាក់​ជា​មិន​ខាន​ឡើយ ។

ដកស្រង់ពី​ kohsantepheapdaily

Leave a Reply

Your email address will not be published. Required fields are marked *

You missed