ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​មុន​នេះ​បន្តិច លោក ម៉ក់ ជីតូ អគ្គ​ស្នងការ​រង​ទទួល​បន្ទុក​បង្រ្កាប​បទល្មើស​គ្រឿងញៀន​បាន​បង្ហាញ​អត្តសញ្ញាណ​ឧក្រិដ្ឋជន​ដែល​បាន​មក​ប្លន់​រំដោះ​អ្នក​ទោស​គ្រឿងញៀន​នៅ​ខេត្ត​សៀមរាប។

លោក ម៉ក់ ជីតូ បាន​គូស​បញ្ជាក់​ថា រហូត​មក​ដល់​ពេនេះសមត្ថកិច្ច​ចាប់​បាន​ក្រុម​ជនសង្ស័យ​បាន​ចំនួន ៧ នាក់។

លោក​ម៉ក់ ជីតូ បាន​បង្ហើប​ពី​តម្រុយ​ជន​សង្ស័យ​ទាំង ៧ នាក់​នោះ​មាន​ជនជាតិ​ខ្មែរ​អាមេរិក ៦ នាក់ និង​ជនជាតិ​ចិន​កាន់​ប៉ាស្ព័រ​អាមេរិក ០១ នាក់។

លោក​បញ្ជាក់​ប្រវត្តិ​ជន​សង្ស័យ​ជា​អ្នក​រស់នៅ​អាមេរិក​នៅ​តំបន់ LA និង CALIFORNIA ជា​តំបន់​ក្តៅ​ដែល​សំបូរ​ក្រុម​សង្គម​ងងឹត។

បើ​តាម​លោក​ម៉គ់ ជីតូ ហេតុការណ៍​នៃ​ការ​ចូល​មក​រំដោះ​អ្នកទោស​​ចិន ពេល​យក​មក​ព្យាបាល​នៅ​គ្លិនិក​ឆ្មេញ​មួយ​កន្លែង​កាលពី​ថ្ងៃ ១៧ សីហា ២០២៣ ក្រុម​ឧក្រិដ្ឋជន​បាន​រៀបចំ​ផែនការ​យ៉ាង​ហ្មត់​ចត់ ដោយ​មាន​ត្រៀម​សម្ភារៈ​និង​រួម​ទាំង​បំពាក់​អាវុធ​គ្រប់​ដៃ។ លោក​បន្ត​ថា ការ​រៀបចំ​រំដោះអ្នក​ទោស​ចិន ក្រុម​ឧក្រដិដ្ឋ​ជន​បាន​ធ្វើ​សកម្មភាព​ផ្ទាល់​មាន​គ្នា​​ចំនួន​ ៤ នាក់ និង​មាន​បក្សពួក​ខាងក្រៅ​ជួយ​រៀបចំ​សកម្មភាព​។

លោក​ថា ឧក្រិដ្ឋជន​ជា​មេ​ក្លោង​ដែល​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៥២ ឆ្នាំ ជាប់​ពាក់ព័ន្ធ​បទល្មើស​គ្រឿង​ញៀនក្រុម​សមត្ថកិច្ច​កំពុង​បន្ត​ចាប់ឲ្យខាន​តែ​បាន ហើយ​​សមត្ថកិច្ច​បាន​កំណត់​មុខ​សញ្ញា​រួច​រាល់​អស់​ហើយ៕

 

ដកស្រង់ពី​​​​​ kampucheathmey

 

Leave a Reply

Your email address will not be published. Required fields are marked *

You missed