មហាជន ជា​ពិសេស​បណ្តា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម នាំ​គ្នា​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​គេ​ឃើញ​គូស្នេហ៍​របស់​តារាចម្រៀង​លោក ថុ​ល សុ​ភិ​ទិ ប្រកាស​ផ្តាច់ទំនាក់ទំនង​ស្នេហ៍​ជា​សាធារណៈ ក្រោយ​ពី​បានឃើញ​ឈុត​ឱប​ថើប​រវាង​តារាចម្រៀង​រូប​នេះ ជាមួយនឹង​តួ​ស្រី​ម្នាក់​នៅ​ក្នុង​ឈុត​បទ​ចម្រៀង​ថ្មី​មួយ​។

រូបភាព និង​ឃ្លី​ប​វី​ដេ​អូ នៃ​ការ​សម្តែង​បទ​ចម្រៀង​ថ្មី​របស់​តារាចម្រៀង​លោក ថុ​ល សុ​ភិ​ទិ ជាមួយនឹង​តួ​ស្រី​មួយ​រូប ត្រូវ​បាន​គេ​ចែកចាយ​ពេញ​បណ្តាញ​សង្គម រហូត​មាន​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ខ្លះ​បាន​យក​ទៅ​ភ្ជាប់​នឹង​ពាក្យ​បន្ថែមល្បោយ​បញ្ឆេះ រឿង​នេះ​ឱ្យ​កាន់តែ​ឡើង​កំ​ដៅ​ថែម​ទៀត​ផង​។ ដោយឡែក​សម្រាប់​គូស្នេហ៍​របស់​តារាចម្រៀង​រូប​នេះ ដែល​មានឈ្មោះ​ថា ឡុ​ង ម៉ា​នី​ន ហៅ​នី​ន បាន​សម្តែង​ការ​មិន​សប្បាយ​ចំពោះ​រឿង​នេះ​ផង​ដែរ ខណៈ​ពេល​ដែល​នាង​ក៏​ប្រកាស​ផ្តាច់​ទំនាក់​ទង​ស្នេហ៍​ជាមួយ​តារា​រូប​នេះ​ជា​សាធារណៈ​ទៀត​ផង​។

ស្រី​ស្អាត ឡុ​ង ម៉ា​នី​ន ហៅ នី​ន បាន​បង្ហោះ​រូបភាព​តារាចម្រៀង​លោក ថុ​ល សុ​ភិ​ថិ ថើប​មាត់​តួ​ស្រី​នៅ​ក្នុង​ឈុត​បទ​ចម្រៀង អម​ជាមួយ​សំ​ណេ​រ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​ធ្លាប់​និយាយ​ជាមួយ​ថា​ម៉េច ឡូ​វ​ម៉េច ធ្វើ​អី​ដឹង​ខ្លួនឯង​ហើយ​។ ចប់​ត្រឹម​នឹង​ចុះ​»​។

យ៉ាងណា ក្រោយ​ឃើញ​ការ​បង្ហោះ​សំ​ណេ​រ​ខាងលើ​ពី​គូស្នេហ៍​របស់​តារាចម្រៀង​លោក ថុ​ល សុ​ភិ​ថិ រួច​មក ក៏​ឃើញ​មាន​មហាជន​មួយ​ចំនួន នាំ​គ្នា​លើក​ឡើង​ថា «​ទាំង​អស់នេះ អាច​គ្រាន់តែ​ជា​ការ​សម្តែង​ប៉ុណ្ណោះ ព្រោះ​គូស្នេហ៍​មួយ​នេះ មាន​ភាព​ផ្អែមល្ហែម​ខ្លាំង​ណាស់ មិន​អាច​នៅ​សុខ​ៗ​បែក​គ្នា​ដោយសារ​តែ​រឿង​បែប​នេះ​ឡើយ​»​។

នៅ​ត្រង់​ចំណុច​ខាងលើ​នេះ ស្រី​ស្អាត​នាង ឡុ​ង ម៉ា​នី​ន ក៏​បាន​បញ្ជាក់​តាម​រយៈ​សំ​ណេ​រ​បន្ថែម​ខ្លី​មួយទៀត​ថា «​អ្នកខ្លះ​គិត​ថា ខ្ញុំ​សម្តែង​ជា​ឈ្លោះ​គ្នា​។ សួរ​ថា បើ​អ្នកជា​ខ្ញុំ ខ្ញុំ​ធ្លាប់​និយាយ​តាំងពី​ស្រឡាញ់​គ្នា​ថា មិន​អោយ​ថត​ឈុត​បែប​នេះ​ទេ អ្នក​ក៏​ឆ្លើយ​ថា​សន្យា តែ​ចុង​ក្រោយ​អ្នក​ធ្វើ​ចឹ​ង សួរ​ថា ពេល​ខ្ញុំ​ឃើញ ចិត្ត​ខ្ញុំ​ឈឺ​អត់​»​។

ទោះបីជា​យ៉ាងណា ក្រោយ​ពី​ការ​បង្ហោះ​នូវ​សំ​ណេ​រ​ខាងលើ​នេះ គូស្នេហ៍​របស់​តារាចម្រៀង​លោក ថុ​ល សុ​ភិ​ទិ ក៏​បាន​សម្រេចចិត្ត​លុប​សំ​ណេ​រ​ខាងលើ​នេះ​ចោល​វិញ ដោយ​ទុក​នូវ​សំ​ណេ​រ​បង្ហោះ​ចុង​ក្រោយ​ថា «ខ្ញុំ​ពូកែ​គ្រប់យ៉ាង រឹង​មាំ​គ្រប់​រឿង ចឹ​ង​វា​សាក​សម​ហើយ​ដែល​រស់នៅ​ម្នាក់ឯង​»​។

ដោយឡែក​សម្រាប់​តារាចម្រៀង​លោក ថុ​ល សុ​ភិ​ទិ វិញ ក្រោយ​ពេល​ឃើញ​មានការ​ចែកចាយ​រូបភាព​របស់​លោក អម​ជាមួយនឹង​ការ​បន្ថែម​ពាក្យពេចន៍​ហាក់​បញ្ឆេះ​កំ​ដៅ​នោះ លោក​ក៏​បាន​បង្ហោះ​សំ​ណេ​រ​ឆ្លើយ​តប​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ដែរ​ថា «​ខ្ញុំ​តែងតែ​រក​អ្វី​ថ្មី​សម្រាប់​បងប្អូន​ទាំងអស់​គ្នា ឆ្លៀត​ធ្វើ​នេះ ធ្វើ​នោះ ដើម្បី​អោយ​ដឹង​ថា ខ្ញុំ​មិន​ត្រឹមតែ​ចេះ​តែ​ច្រៀង​តែ​មួយ​មុខ ខ្ញុំ​តែងតែ​រៀន​ធ្វើ​អ្វី​ផ្សេង​ក្រៅពី​ច្រៀង ហេតុ​អី​ម្នាក់​ៗ​ទៅ​ជា​ចឹ​ង​វិញ​ទៅ?​?​? តើ​វា​ជា​ការ​ផឹ​ត​ក្បត់ ឬ​ក៏​សម្ដែង?​»​។

លោក​បញ្ជាក់​ថា «​ការងារ​ៗ ត្រូវ​ដឹង​ថា​ការងារ កុំ​ផុស​យក Attention ដល់​តែ​ខ្ញុំ​ថើប​មាត់​ប្រុស​គ្នា​ឯង​មែន បាន​ពេញចិត្ត​អ្នក​ទាំងអស់​គ្នា ហាស?​»​។

ទោះបីជា​យ៉ាងណា ចុង​ក្រោយ​តារាចម្រៀង​លោក ថុ​ល សុ​ភិ​ទិ ក៏​បាន​បញ្ចេញ​សារ​ថា «​បង​ដឹង​ថា​អូន​ឈឺ​ហើយ ដោយសារ​បង​សន្យា​តែ​ធ្វើ​មិន​បាន បង​ធ្វើ​ដោយសារ​តួនាទី លើក​ក្រោយ​បង​សុខចិត្ត​ពិបាក​ខ្លួនឯង បង​មិន​អោយ​អូន​ខូចចិត្ត​លើក​ទី​២​ឡើយ កុំ​គិត​ច្រើន​ណា​មនុស្ស​ល្អរ​បស់បង​»​។

លោក​បន្ត​ថា «​ក្ដី​ស្រលាញ់​របស់​មនុស្ស​ម្នាក់​ៗ មិនមែន​ផ្អែមល្ហែម​រហូត​ទេ វា​តែងតែមាន​អាក្រក់​-​ល្អ ស​-​ខ្មៅ គឺ​ត្រូវ​តែ​មាន កុំ​ធុញ​ពួក​ខ្ញុំ​អី ខ្ញុំ​ដឹង​ថា​មិនមែន​តែ​ពួក​ខ្ញុំ​ទេ ដែល​ជួប​បញ្ហា​បែប​នេះ គ្រាន់តែ​បញ្ហា​វា​កើតឡើង​ផ្សេង​ៗ​គ្នា មនុស្ស​ណា​មិន​ចេះ​ខុស មនុស្ស​ណា​ដែល​គ្រប់​ដប់ គ្មាន​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​ទទួលស្គាល់​កំហុស​ខ្លួនឯង ខ្ញុំ​ដឹង​ខ្ញុំ​អ្នក​ខុស ខ្ញុំ​មិន​គោរព តាម​ការ​សន្យា​របស់​គាត់​។ ទោះ​ជា​យ៉ាងណា មិន​ថោក​អីហ្នឹង​លួង​មនុស្ស​ខ្លួនឯង​ស្រលាញ់​ទេ វា​គឺជា​ការ​ផ្ដល់​តម្លៃ​ទៅ​អោយ​គាត់​វិញ​ទេ»​។

ជា​ការ​កត់សម្គាល់ តារាចម្រៀង​លោក ថុ​ល សុ​ភិ​ទិ និង​អ្នក​នាង ឡុ​ង ម៉ា​នី​ន ជា​អ្នកជំនួញ​អន​ឡាញ​ដ៏​ល្បីឈ្មោះ​នោះ បាន​ប្រកាស​ភ្ជាប់​ចំណង​ស្នេហ៍ និង​រួមរស់​ក្នុង​ដំបូលផ្ទះ​តែ​មួយ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​។ ជា​ធម្មតា​អ្នក​ទាំង​ពីរ បាន​បង្ហាញ​ពី​ទំនាក់​ទំនងជា​សាធារណៈ​ជាមួយនឹង​ភាព​ភាព​ផ្អែមល្ហែម​នឹង​គ្នា ចាក់ទឹកមិនលិច នៅ​លើ​បណ្តាញ​សង្គម​។

គេ​ដឹង​ថា តារាចម្រៀង ថុ​ល សុ​ភិ​ទិ និង​ស្រី​ស្អាត​លក់​អន​ឡាញ​មេម៉ាយ​កូន​មួយ ឡុ​ង ម៉ា​ន​នី​ន បាន​បញ្ចេញ​ភាព​ផ្អែមល្ហែម​យ៉ាង​បើកចំហរ ដោយ​មិន​ខ្លាច​ធ្លាក់​ប្រជាប្រិយភាព​នោះ​ឡើយ ចាប់តាំងពី​តារាចម្រៀង​រូប​នេះ បាន​ប្រឡង​ចម្រៀង​ចប់​ក្នុង​កម្មវិធី «Cambodia idol»៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed