បន្ទាប់​ពី​ផ្ទុះ​រឿងអាស្រូវ​ការ​បើកដៃ​អោយ​ក្រុម​ឈ្មួញ​ចូល​ធ្វើការ​នេសាទ​ខ្យង​.​ស​ដែល​ច្បាប់​បាន​ហាមឃាត់ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង រួច​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ក្នុង​រយៈពេល​២-៣​ខែ​ចុង​ក្រោយ​នេះ ដោយ​មួយ​ថ្ងៃ​ៗ​រាប់រយ​តោន​ផង​នោះ កាលពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ចេញ​លិខិត​ផ្អាក​តួនាទី និង​ភារៈកិច្ច លោក អ៊ី ម៉េ​ង​លាង ជា​បណ្តោះអាសន្ន ហើយ​ចាត់តាំង​លោកស្រី អែម សុធា​រ៉ា អនុប្រធាន​មន្ទីរ ជា​អនុប្រធាន​មន្ទីរ​ទទួល​បន្ទុក​រួម រហូត​ដល់​មាន​សេចក្តីសម្រេច​ជា​ថ្មី​។

 

រឿង​បើកដៃ​ឱ្យ​នេសាទ​ខ្យង​.​ស ដែល​ឈ្មួញ​ដឹក​យក​ទៅ​ស្រុក​យួន​ច្រើន​ខែ​កន្លង​មក សង្ស័យ​ផលប្រយោជន៍​ធំ​ណាស់ តាម​ខ្សែ​សង្វា​ក់​នៃ​អំណាច​របស់​លោក​ប្រធាន​មន្ទីរ​ដ៏​មហិមា​រូប​នេះ ពិតជា​គួរតែ​ដក​គ្រវែង​ចោល ទើប​ក្រុម​អ្នកនេសាទ​ខ្មែរ​ក្នុងភូមិ​សាស្ត្រ ស្រុក​បុ​ទុម​សាគរ អស់ចិត្ត​។ គ្រាន់តែ​ឮ​ថា ថ្នាក់លើ​ដក​ចេញ​ភ្លាម​… ក្រុម​អ្នកនេសាទ​អបអរសាទរ នាំ​គ្នា​ជប់លៀង​រញ្ជួយ​ទូក​នេសាទ​៣​ថ្ងៃ​មក​ហើយ​ ភាព​ថា សូម​គាំទ្រ ឯកឧត្តម​រដ្ឋមន្ត្រី ឌិ​ត ទីណា ភ្លូកទឹកភ្លូកដី​ទៀត​ផង​។

 

ដកស្រង់ពី​ kohsantepheapdaily

 

Leave a Reply

Your email address will not be published. Required fields are marked *

You missed