បើ​យោង​ទៅ​តាម​រយៈ​សារព័ត៌មាន​ដ៏​ល្បី​របស់​បរទេស «BBC» បាន​ចុះ​ផ្សាយ​រាយការណ៍​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៣ ដោយ​អាជ្ញាធរ​បង់​ក្លា​ដែ​ស បាន​ចេញ​មុខ​មក​ប្រកាស​ក្ដែ​ង​ៗ​ថា នៅ​ពេល​នេះ​ផង​ដែរ ប្រទេស​របស់​ពួក​គេ ហាក់​កំពុង​តែ​ប្រឈម​មុខ​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​ផ្ទុះ​កើតឡើង​កក្រើក​ពេញ​ប្រទេស នៃ​ជំងឺ​គ្រុន​ឈា​.​ម​ដ៏​អាក្រក់ និង​កា​.​ច​សា​.​ហា​.​វ​បំផុត​របស់​ប្រទេស​ខ្លួន​។

ដូច្នេះ​ហើយ សូម​ពូក​ម៉ែ​បងប្អូន​គ្រប់​គ្នា មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​បំផុត មិន​អាច​ចេះ​តែ​ធ្វេស​ប្រហែស​បាន​នោះ​ឡើយ បើ​មិន​ចង់​អាយុ​ខ្លី​បា​.​ត់ប​.​ង់​ជី​វិ​.​ត​ទាំង​វ័យក្មេង​នោះ​ទេ សូម​មើល​ថែទាំ​សុខភាព​របស់​ខ្លួន​ឱ្យ​បាន​ល្អជា​និច្ច ពាក់​ខោអាវ​ឱ្យ​ជិត​ៗ ហើយ​មុន​ចូល​ដំណេក​គេង​ត្រូវ​ចង​មុង​ឱ្យ​បាន​ត្រឹមត្រូវ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ថា នៅ​ក្នុង​ជំងឺ​ដ៏​គួរ​ឱ្យ​ខ្លាច​មួយ​នេះ​ផង​ដែរ បាន​បណ្តាល​ឱ្យ​មនុស្ស​ជិត​១,០០០​នាក់​បាន​ស្លា​.​ប់​បា​.​ត់ប​.​ង់​ជី​វិ​.​ត​ហើយ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​មកនេះ​។

ក្រោយ​ពេល​ទទួល​ដំណឹង​មួយ​នេះ​ភ្លាម មន្ត្រី​ក៏​ចេញ​មុខ​មក​និយាយ​ប្រាប់​ឱ្យ​គ្រប់​គ្នា​បានដឹង​យ៉ាង​ដូច្នេះ​ថា «​នៅ​ពេល​នេះ ពួក​គេ​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​គ្រប់គ្រង​នៅ​ការ​រីក​រាលដាល​នៃ​ជំងឺ​គ្រុន​ឈា​.​ម​មួយ​នេះ​ហើយ សូម​គ្រប់​គ្នា​កុំ​មានការ​ភិតភ័យ និង​ព្រួយបារម្ភ​អី​»​។

ស្រប​ពេល​បានលឺ​នៅ​ព័ត៌មាន​មួយ​នេះ​ហើយ មហាជន​ទាំងអស់​ហាក់​កំពុង​តែ​មានការ​ព្រួយបារម្ភ និង​មានការ​ភ័យ​ខ្លាច​មិន​ស្ទើរ​នោះ​ឡើយ ចំពោះ​ជំងឺ​គ្រុន​ឈា​.​ម​នៅ​ប្រទេស​បង់​ក្លា​ដែ​ស​មួយ​នេះ​។ ទន្ទឹម​នឹង​នេះ គេ​នាំ​គ្នា​ពិនិត្យ​ឃើញ​ថា នៅ​ក្នុង​មន្ទីរពេទ្យ​នា​ពេល​នេះ ក៏​កំពុង​តែ​មាន​អ្នកជំងឺ​យ៉ាងច្រើន​លើសលប់​ចូល​មក​សម្រាក​ព្យាបាល​បន្តកន្ទុយ​គ្នា​តាំងពី​ព្រឹក​រហូត​ទល់​យប់​។ នេះ​បើ​យោង​ទៅ​តាម​មន្ត្រី​សុខាភិបាល​បង់​ក្លា​ដែ​ស ហាក់​ស្រឡាំងកាំង​និយាយ​មិន​ចេញ​នោះ​ទេ នៅ​ពេល​ឃើញ​ការ​ផ្ទុះ​ឡើង​ឥត​ឈប់​ឈរ​នៅ​ជំងឺ​គ្រុន​ឈា​.​ម​ចុង​ក្រោយ​មកនេះ បាន​ធ្វើ​ឱ្យ​ពួក​គេ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​។ នេះ​អាច​និយាយ​បាន​ថា វា​បណ្តាល​មក​ពី​ជំងឺ​គ្រុន​ឈា​.​ម​ដែល​ពួក​គេ​គេង​មិន​ចង​មុង​។

ស្រប​ពេល​ដែល​មាន​មនុស្ស​ជា​ច្រើន​សម្រុក​មក​សម្រាក​ព្យាបាល​កាន់តែ​កើនឡើង​ទ្វេ​ដង​រួច​មក ភ្លាម​ៗ​នោះ លោក​វេជ្ជបណ្ឌិត​ជា​ច្រើន ដែល​ស្ថិត​នៅ​ក្នុង​មន្ទី​ពេទ្យ ក៏​នាំ​គ្នា​និយាយ​លើក​ឡើង​ថា «​រោគ​សញ្ញា​នៃ​អ្នកជំងឺ​គ្រុន​ឈា​.​មនា​ពេល​ថ្មី​ៗ​នេះ ដូច​ជា​កាន់តែ​យ៉ាប់យ៉ឺន​ជាង​រាល់ដង​ទៅ​ទៀត បើ​ធៀប​ទៅ​នឹង​រយៈពេល​ពីរ​ឆ្នាំ​មុន ដែល​ប្រទេស​របស់​ខ្លួន​ធ្លាប់​ជួប​កន្លង​មក​។ មិន​ថា ទាំង​ក្នុងស្រុក​ដែល​មាន​ទាំង​៦៤ នៅ​ទូ​ទាំង​ប្រទេស​បង់​ក្លា​ដែ​ស​នោះ​ទេ ដោយ​មើលឃើញ​ថា នៅ​ពេល​ឥឡូវនេះ ត្រូវ​គេ​រាយការណ៍​មក​ប្រាប់​អំពី​ករណី​ឆ្លង​ជំងឺ​គ្រុន​ឈា​.​ម​នេះ​មិន​អាច​បញ្ឈប់​បាន​ទាល់តែ​សោះ​»​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​បាន​បណ្តាល​ឱ្យ​មាន​អ្នក​ស្លា​.​ប់​ជា​បន្តបន្ទាប់​រហូត​ដល់​២០​នាក់​ជា​រៀងរាល់ថ្ងៃ​ក្នុង​រយៈពេល​២​ខែ​ចុង​ក្រោយ​មកនេះ​។ បើ​គិត​ចំនួន​អ្នក​ស្លា​.​ប់​នៅ​ឆ្នាំ​នេះ វា​លើស​អ្វី​ដែល​បាន​រំពឹង​ទុក នៃ​ចំនួន​ជន​រង​គ្រោះជា​ច្រើន បើ​សរុប​ក្នុង​រយៈពេល​២២​ឆ្នាំ​ចុង​ក្រោយ​នេះ​ដែល​រួម​បញ្ចូល​គ្នា​។ ពីព្រោះ​ថា គេ​តែងតែ​ពិនិត្យ​មើលឃើញ​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ សម្រាប់​ជំងឺ​គ្រុន​ឈា​.​ម​មួយ​នេះ វា​ធ្លាប់តែ​ជា​ជំងឺ​មួយ​ដែល​កើត​មាន​តាម​រដូវ​នៅ​ប្រទេស​បង់​ក្លា​ដែ​ស​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ដោយសារ​តែ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​មកនេះ អាកាសធាតុ​ក្តៅ​ជាង​រាល់ដង ហើយ​បើ​នៅ​ក្នុង​រដូវ​មូសុង​វិញ វា​ហាក់ដូចជា​មាន​សំណើម​ច្រើន​។

មិនតែប៉ុណ្ណោះ ព្រោះតែ​អាកាសធាតុ​ប្រែប្រួល​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​វា​កាន់តែ​ងាយស្រួល​សម្រាប់​មូស​ដែល​ផ្ទុក​ជំងឺ​គ្រុន​ឈា​.​ម​ក្នុង​ការ​បង្កាត់​ពូជ​នៅ​ក្នុង​ប្រភព​ទឹក ហើយ​ក៏​ជា​ហេតុ​ធ្វើ​ឱ្យ​ផ្ទុះ​ឡើង​នៃ​ជំងឺ​គ្រុន​ឈា​.​ម ដែល​តែងតែ​កើត​មាន​ជា​ទូទៅ​នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស ចាប់តាំងពី​ការ​ផ្ទុះ​ជំងឺ​ឡើង ដែល​ចាប់ផ្តើម​នៅ​ឆ្នាំ​២០០០៕

ដកស្រង់ពីkohsantepheapdaily

 

Leave a Reply

Your email address will not be published. Required fields are marked *

You missed