បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៣ បាន​ឃាត់​រថយន្ត​មួយ​គ្រឿង​ចំណុះ​១០​តោន​ដឹក​សា​.​ច់​បង្កក និង​ប្រហិត​គ្មាន​ច្បាប់​អនុញ្ញាត រួច​បាន​ប្រគល់​ជូន​មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា រថយន្ត​ដែល​ដឹក​ប្រហិត និង​សា​.​ច់​បង្កក គ្មាន​ច្បាប់​អនុញ្ញាត​ខាងលើ​នេះ កឺ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ បាត់ដំបង​3B.3255 បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ (​ចុះ​រត់​ពេល​សមត្ថកិច្ច​ឃាត់​រថយន្ត​)​។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ដោយ​សមត្ថកិច្ច​មានការ​សង្ស័យ ក៏​បាន​ឃាត់​រថយន្ត​ខាងលើ នៅ​ចំណុច​ភូមិ​ព្រែក​កោង ស្ថិត​ក្នុង​ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ហើយ​ពេល​ពិនិត្យ​មើល ស្រាប់​តែ​ឃើញ​មាន​ដឹក​សាច់​បង្កក និង​សាច់​ប្រហិត​ជា​ច្រើន​មុខ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​តែ​ម្ដង​។ ក្រោយ​​ការ​ចាប់​រថយន្ត​បាន​ហើយ ក៏​យក​ប្រគល់​ឲ្យ​មន្ត្រី​ពេទ្យសត្វ នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​រសៀល​ថ្ងៃ​ដដែល​នោះ ក៏​មានការ​ចូលរួម​ត្រួតពិនិត្យ​ពី​ក្រឡាបញ្ជី​អម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​មន្ត្រី​សមត្ថកិច្ច​ចម្រុះ រួច​រក្សា​ទុកជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ធ្វើការ​ត្រួតពិនិត្យ​ជាក់ស្ដែង​នៅ​ថ្ងៃស្អែក​បន្ត​ទៀត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រមុខ​រាជរដ្ឋាភិបាល ក៏​ដូច​ជា ក្រសួង​ពាក់ព័ន្ធ​បាន​បញ្ឈប់​ការ​នាំ​ប្រហិត និង​សាច់​បង្កក​ចូល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដូច្នេះ​បើ​មានការ​នាំ​ចូល​នៅ​សាច់​ប្រហិត ឬ​សាច់​បង្កក​នោះ គឺជា​ក្រុម​ល្មើសច្បាប់​លោ​.​ត​ឆ័​ត្រ លួ​.​ច​នាំ​ចូល​ប្រទេស​កម្ពុជា ដោយ​លួ​.​ច​លាក់​៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *

You missed