ខេត្តមណ្ឌលគិរី ៖ បុរសជើងឆើតចូលចិត្តសម្ញែញដុល្លាខ្មោចបង្អួតនាងៗយកទៅផឹកស៊ី បញ្ច្រកនារីទាំងនោះឲ្យស្រវឹង រួចលួចដោះគ្រឿងអលង្ការ លុយ ទូរសព្ទ ត្រូវអស់លក្ខណ៍សមត្ថកិច្ចឃាត់ខ្លួនជាប់ឃុំបានសម្រេច។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី​០៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​ ១៨​និង​០០នាទី​ កម្លាំង​ជំនាញ​ព្រហ្ម​ទណ្ឌ​ក្រុង​បាន​លុង​ខេត្ត​រតនគិរី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ត្រង់​ចំណុច​ផ្ទះសំណាក់​មូនរតនៈ ពាក់​ព័ន្ធ​ករណី​ លួច (ខ្សែដៃ ទូរសព្ទ័ និងលុយខ្មែរ)ស្ថិត​ក្នុង​ភូមិ​អូរ​ស្ពាន​ សង្កាត់​ស្ពាន​មាន​ជ័យ​ ក្រុង​សែន​មនោរម្យ​ ខេត្ត​មណ្ឌលគិរី​ កាល​ពីថ្ងៃទី​០៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​ ០៤​ និង២០នាទី​។
​ជនសង្ស័យ​ឈ្មោះ​ សួ​ ពិសិដ្ឋ​ ភេទ​ ប្រុស​ អាយុ​៥២ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ មិនពិតប្រាកដ​ មានទីលំនៅសព្វថ្ងៃ​ភូមិ​ជម្ពូវ័ន ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ​។
​ សេចក្តីរាយការណ៍បន្តថា យោងពាក្យ​បណ្ដឹង​របស់​ទី១ឈ្មោះ​ ទូច​ ស្រីនុត​ ភេទ​ ស្រី​ អាយុ​ ១៩ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ រត់​តុ​។ទី២ពាក្យ​បណ្ដឹង​របស់​ឈ្មោះ​ ធាន​ ស្រី​លីន​ ភេទ​ ស្រី​ អាយុ​ ១៩ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ រត់​តុ។
ទី៣ពាក្យ​បណ្ដឹង​របស់​ឈ្មោះ​ ស៊ាវ​ លីនអរ​ ភេទ​ ស្រី​ អាយុ​ ១៩ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ រត់​តុ​ អ្នក​ទាំង​០៣​ មាន​ទីលំនៅ​សព្វ​ថ្ងៃ​ភូមិ​អូរ​ស្ពាន​ សង្កាត់​ស្ពាន​មាន​ជ័យ​ ក្រុង​សែន​មនោរម្យ​ ខេត្ត​មណ្ឌល​គិរី​ បាន​រៀប​រាប់​ថា​ពួក​ខ្លួន​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បបួល​ទៅញាំអី​នៅផ្ទះ​សំណាក់​ឈ្មោះ​ ម៉ាណែល តាម​រយៈ​មេការ​របស់​ពួក​ខ្លួន​។ លុះពេល​ទៅ​ដល់​ជនសង្ស័យ​បាន​អោយ​ពួក​ខ្លួន​ជួល​បន្ទប់​ផ្សេង​ៗគ្នា​ ស្រាប់តែ​មួយសន្ទុះ​ក្រោយ​មក​ពួក​ខ្លួន​ក៏​បាន​បាត់​ទ្រព្យ​សម្បត្តិ​សម្ភារៈ​មាន​តម្លៃ​មួយ​ចំនួន​រួមមាន​៖
១-ទូរសព្ទ​ដៃ​មួយ​គ្រឿង​ ម៉ាក​ iphone 13 Promax ពណ៌​ខៀវ
២-លុយរៀល​ចំនួន​ ២៩០ ០០០៛​ (​ពីរសែន​ប្រាំបួន​ម៉ឺនរៀល​)​
៣-ខ្សែដៃ​ចំនួន​ ០១ខ្សែ​ ។
​ ក្រោយ​ពី​ធ្វើ​សកម្មភាព​ដាក់​ថ្នាំ​សណ្ដំ​លួច​យក​ទ្រព្យ​សម្បត្តិ​ខាងលេី​រួច​ជនសង្ស័យ​បាន​គេចខ្លួន​បាត់​តែម្ដង​ លុះ​នៅថ្ងៃទី​០៩​ ខែ​វិច្ឆិកា​ ពួក​ខ្លួន​ក៏​មកធ្វើ​ការ​នៅ​ខេត្ត​រតនគិរី​ក៏​ប្រទះ​ឃេីញ​ជនសង្ស័យ​ នៅ​ខេត្ត​រតនគិរី​ ហេីយ​ពួកខ្លួន​ក៏​ប្ដឹង​រាយការណ៍​ មក​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍​ និងឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីតែម្ដង​។
សម្ភារៈ​ដកហូត​រួមមាន​
១-លុយ​ដុល្លារ​សំរាប់សែនចំនួន​ ៥២០០ដុល្លារ​ (ប្រាំ​ពាន់​ពីររយដុល្លារ)
២-លុយខ្មែរ​ចំនួន​ ២៣០០០០រៀល​ (​ម្ភៃ​បី​ម៉ឺនរៀល​)
៣-លុយ​ដុល្លារ​៤០ដុល្លារ​ (សែសិប​ដុល្លារ​)
៤-ទូរសព្ទ​ដៃ​ចំនួន​ ០២គ្រឿង​
៥-ខ្នាយ​ជ្រូក​ព្រៃ​ចំនួន​០១​ និង​បណ្តោង​ព្រះចំនួន០១។
នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៨និង០០នាទី កម្លាំងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបានលុង បានប្រគល់ ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ ជូនអោយកម្លាំងជំនាញ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដើម្បីចាត់ការនីតិវិធីបន្ត៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed