ផ្ទះប្រជាពលរដ្ឋមួយកន្លែងត្រូវបានអគ្គីភ័យលេបត្របាក់គ្មានសល់ ដោយហេតុការនេះបានកើតឡើងនៅវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុការបញ្ជាក់ថា មូលហេតុដែលបង្ករឲ្យមានការឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ប្រភពបន្តថា អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះទំហំ ៧ម៉ែត្រ x ១២ម៉ែត្រ អស់ទាំងស្រុង ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។
សម្ថកិច្ចដែលចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុ បានបញ្ជាក់ថា នៅវេលាម៉ោង១១:២០នាទីព្រឹក ថ្ងៃទីខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ អគ្គិភ័យ អគ្គិភ័យ ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង ១២ម៉ែត្រគូប, រថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌកំបូល ចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ ០១ឡាន ស្មេីរនឹង០៤ម៉ែត្រគូប, រថយន្តរបស់កងពលតូច ង៧០ ចំនួន ០៦គ្រឿង ប្រេីប្រាស់ទឹកអស់០៤ឡាន ស្មេីរនឹង ៣៦ម៉ែត្រគូប, រថយន្តរបស់បញ្ជាការដ្ឋានទ័ពពិសេស៩១១ ចំនួន ០៣គ្រឿង ប្រេីប្រាស់ទឹកអស់ ០៣ឡាន ស្មេីរនឹង ១២ម៉ែត្រគូប, រថយន្តរបស់បុរីសង្ឃឹមថ្មី ចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ ០២ឡាន ស្មេីរនឹង ០៨ម៉ែត្រគូប៕