ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានចុះត្រួតពិនិត្យទីតាំងមួយកន្លែងក្នុងផ្សារទំនើបស៊ីធីម៉ល ស្ថិតក្នុងសង្កាត់វាល់វង ខណ្ឌ៧មករា ដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយមានលួចបង្កប់លេងល្បែងស៊ីសងខុសច្បាប់។

ក្រោយពីធ្វើការត្រួតពិនិត្យរួច សមត្ថកិច្ចពុំឃើញមានបង្កប់ល្បែងស៊ីសងខុសច្បាប់នោះទេ គឺទីតាំងខាងលើជាប្រភេទល្បែងកម្សាន្តរបស់កុមារតែប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed