នៅរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នេះដែរលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ប្រធានគណៈប្រតិភូដឹកនាំប្រតិភូអមដំណើរ ព្រមទាំងលោក វរសេនីយ៍ឯក ឈាង សុវណ្ណ មេបញ្ជាការរងតំណាងខ្ពង់ខ្ពស់លោក ហែម ប៊ុណ្ណារែល មេ​បញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី អញ្ជើញ​ចូលរួមអប​អរសាទរនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមឆ្នាំ២០២៥ នៅទីបញ្ជាការយោធាកងទ័ពការពារព្រំដែនខេត្តដាក់ណុង ។

បន្ទាប់មកទៀតក្នុង​ថ្ងៃ​ដដែលនោះដែរ​លោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តលោកក៏បានដឹកនាំប្រតិភូអម​ដំណើរបន្តទៅសួសុខទុក្ខជួបសំណេះ​សំ​ណាលជាមួយលោក វរសេនីយ៍ឯក ហូ ស៊ុងអឹង ស្នង​ការនគរបាលខេត្តដាក់ណុងតែលទើបតែឡើងកាន់ដំណែងស្នងការនគរបាលខេត្តដាក់ណុងថ្មីៗនេះ។ លោក បានសម្តែងនូវការស្វាគមន៍យ៉ាងរាក់ទាក់ចំពោះថ្នាក់ដឹកនាំនៃភាគីកម្ពុជាក្នុង​ឱកាសនៃថ្ងៃបុណ្យចូលនាំប្រពៃណីជាតិនៃប្រ​ជាជនវៀតណាមដែលនិងខិតចូលនៅប៉ុន្មានថ្ងៃខាងមុខនេះ។

មុននឹងបញ្ចប់ ភាគីទាំង​ពីរ (កម្ពុជា-វៀតណាម) បានជូនជាកាដូរវត្ថុអនុស្សា​វរីយ៍រវាងភាគីទាំងពីរ​ទៅវិញទៅមកស្ថិតក្នុងបរិយាកាសរីករាយ​ ស្និទ្ធស្នាលជាទីបំផុតដើ​ម្បី​រិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហ​ប្រតិ​បត្តិការល្អ​ រវាងកងកម្លាំងនគរបាលខេត្តនិងកង​កម្លាំងយោធានៃខេត្តទាំងពីរដែលជាអ្នកភូមិផងរបងតែមួយ៕

Leave a Reply

Your email address will not be published. Required fields are marked *