មុខសញ្ញាចោរប្ល.,ន់ប្រដាប់អាវុ.,ធដែលបា.,ញ់តបតគ្នាច្រើនគ្រាប់បានព្រមប្រគល់ខ្លួនឲ្យសមត្ថកិច្ច ក្រោយពីផ្ទុះអាវុធដាក់គ្នាមួយប្រាវ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋដែលរស់នៅក្បែរតំបន់កើតហេតុ។
សូមជម្រាបថា មានករណីចោ.រប្ល,.ន់ បា.ញ់តដៃគ្នាជាមួយសមត្ថកិច្ច បានកើតឡើងនៅភូមិឡអិដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ដោយចោ/រ មានកាំ.ភ្លើ.ងស្វ័យបត់ បានបា.ញ់តដៃគ្នាជាមួយសមត្ថកិច្ចពីក្នុងផ្ទះមួយកន្លែង ដោយមិនព្រមប្រគល់ខ្លួនឱ្យសមត្ថកិច្ចតាមសម្រួលឡើយ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីសំឡេងគ្រាប់កាំភ្លើងបាញ់ស្ងប់ស្ងាត់កម្លាំងសមត្ថកិច្ចចម្រុះនៅតែបន្តព័ទ្ធផ្ទះនោះដោយមិនឱ្យមុខសញ្ញាចេញទៅណានោះទេ។ នៅជញ្ជាំងផ្ទះគេឃើញស្នាមគ្រាប់បាញ់ឡើងសុះ មានស្នាមបែកកញ្ចក់បង្អួចផ្ទះរបស់ជនសង្ស័យផងដែរ។
បើតាមប្រភពមួយបានបង្ហើបថា អត្តសញ្ញាណចោរប្លន់នោះ គឺជាអតីតអាវុធហត្ថម្នាក់ និងតែងតែធ្វើសកម្មភាពប្លន់គ្រប់ទីកន្លែង ។ កាលពីថ្ងៃទី ៣១ មករា កន្លងទៅ មុខសញ្ញាចោរប្លន់រូបនេះ បានធ្វើសកម្មភាពធាក់ម៉ូតូសិស្ស យកម៉ូតូមួយគ្រឿងតម្លៃជាង៣០០០ដុល្លារ នៅចំណុចភ្នំហាន់ជ័យ ស្រុកកំពង់សៀមខេត្តកំពង់ចាម។ មុខសញ្ញាចោរប្លន់រូបនេះក៏ទើបតែទិញផ្ទះនៅភូមិឡឥដ្ឋបានប្រមាណ៥ខែប៉ុណ្ណោះ។ ហើយមុខសញ្ញានេះ មានលុយដើរចងការឲ្យប្រជាជននៅភូមិកំពង់ឫស្សី ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
សូមបញ្ជាក់ថា ការបាញ់តបតគ្នានេះ បណ្ដាលឲ្យកម្លាំងសមត្ថកិច្ចម្នាក់រងរបួសជើង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ខណៈមុខសញ្ញាចោរប្ល.,ន់ប្រដាប់អាវុ.,ធដែលបា.,ញ់តបតគ្នាច្រើនគ្រាប់ជាមួយសមត្ថកិច្ចទីបំផុតព្រមប្រគល់ខ្លួន៕