ភ្នំពេញ៖ នារីខ្មែររាងតូចច្រឡឹងសម្ផស្សស្រស់សោភាម្នាក់មិនគួរណាមានវាសនាអភ័ព្វ មកជួបសង្សាជនជាតិចិន លើកដៃប្រល័យជិវិត ហើយយកសពនាង ទៅកប់ប្លង់ចោលក្នុងខ្សាច់។ សមត្ថកិច្ចកាយកសពមកពិនិត្យពីច័យ ឃើញស្ត្រីដ៏កម្សត់រូបនេះ ស្លាប់ទាំងអាក្រាតកាយ ហើយដៃទាំងពីរត្រូវឃាតករចងស្លាបសេក។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នាវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ មានហេតុការណ៍ប្រទះឃើញសាកសពនារីវ័យក្មេងម្នាក់ ស្លាប់ទាំងអាក្រាតកាយ ដៃទាំងះពីរមានចងស្លាបសេក ហើយកប់ក្នុងដីខ្សាច់ ស្ថិតនៅផ្លូវ60ម៉ែត្រ បឹងតាលួស ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌ័ដង្កោ រាជធានីភ្នំពេញ ។
បើតាមសម្តីម្តាយបង្កើតស្ត្រីរងគ្រោះ កូនស្រីរបស់គាត់ ទៅធ្វើការជាមួយជនជាតិចិន ផ្នែកអនឡាញ នៅក្រុងព្រះសីហនុ ហើយក៍តាមជនជាតិចិនមកភ្នំពេញ ក៍ស្រាប់តែប្រទះឃើញស្លាប់តែម្តង។
ជុំវិញករណីឃាតកម្មនេះ កម្លាំងនគរបាលព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់។ ប៉ុន្តែនគរបាលពុំទាន់បញ្ចេញអត្តសញ្ញាណ ឲ្យដឹងនៅឡើយទេ ព្រោះសុំណុំរឿងឃាតកម្មនេះកំពុងស្ថិតក្នុងដំណើការនីតិវិធីស៊ើបអង្កេត។ រីឯអត្ថសញ្ញាណនារីរងគ្រោះ ត្រូវសមត្ថកិច្ចបង្កើបឲ្យដឹងថា មានឈ្មោះ ហេង សៀវលី អាយុ១៨ឆ្នាំ មុខរបរ បុគ្គលិកអនឡាញ ។
ទោះបីយ៉ាងណាក៏ដោយ សមត្ថកិច្ចជំនាញនូវពុំទាន់អាចបញ្ជាក់ប្រាប់អ្នកសារព័ត៌មានលម្អិត អំពើឃា.តកម្មដ៏ព្រៃផ្សៃនេះ កើតឡើងនៅពេលណា និងទីកន្លែងណាឲ្យបានច្បាស់លាស់នៅឡើយទេ គ្រាន់តែប្រាប់ខ្លះៗថា ក្រោយពីបែកធ្លាយរឿងឃា.តកម្មនេះហើយ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ខាងលើ ។ បន្ទាប់មក បានធ្វើការសាកសួរ រកទីតាំងកន្លែងកប់សាកស.ពនារីរងគ្រោះ ហើយជនសង្ស័យក៏បានប្រាប់ឲ្យដឹង និងនាំសមត្ថកិច្ហចទៅរកទីតាំងលាក់សាកសព ក្រោយជីកកាយពិតជារកឃើញសាកស.ពនារីរងគ្រោះនៅក្នុងដីឡូត៌មួយកន្លែង ស្ថិតនៅទីតាំងកើតហេតុខាងលើពិតប្រាកដមែន។ ចំណែកជនសង្ស័យ កំពុងត្រូវបាននគរបាលធ្វើការសាកសួរបន្ត និងស្រាវជ្រាវ ដើម្បីឈានដល់ការតាមចាប់ខ្លួនបក្ខពួកដែលជាអ្នករួមគំនិតនៅក្នុងអំពើឃា.តកម្មខាងលើនេះបន្តទៀត ៕