មហាជនដែលជាអ្នកលេងហ្វេសប៊ុកអានបណ្តើស្រក់ទឹកភ្នែកបណ្តើរ នូវកំណត់ហេតុមុនលាចាកលោករបស់កុមារ៉ា «រ៉ា សុវណ្ណរាជ» រៀបរាប់ពីបំណងប្រាថ្នាទាំង១០០ ដែលខ្លួនចង់បាន តែគួរឲ្យស្តាយប្អូនប្រុសគ្នានពេលបន្តសម្រេចបំណងប្រាថ្នាទាំងនេះទេ។
យោងតាមគណនីហ្វេសប៊ុក ឈ្មោះ ពេជ្រ រតនា កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០២៥ បានរំលេចនូវរឿងដ៏ក្តុកក្តួល ដោយបង្ហាញពីកំណត់ហេតុមុនលាចាកលោករបស់កុមារ៉ា «រ៉ា សុវណ្ណរាជ» រៀបរាប់ពីបំណងប្រាថ្នាទាំង១០០ ដោយបញ្ជាក់ពីវត្ថុដែលខ្លួនចង់បាន និងរឿងដែលខ្លួនចង់ធ្វើនៅជាតិក្រោយ ខណៈដែលប្អូនដឹងខ្លួនមិនអាចបន្តជីវិត បន្ទាប់ពីពុលថ្នាំបាញ់ម៉ូតូ។ ខាងក្រោមនេះគឺជាបំណងប្រាថ្នារបស់កុមារ៉ា «រ៉ា សុវណ្ណរាជ»មុនលាចាកលោក
បំណងប្រាថ្នាទាំងមូលរបស់ខ្ញុំ
1/ខ្ញុំចង់បានទូរសព្ទ័ 2/ខ្ញុំចង់ដើរលេង 3/ ខ្ញុំចងបានទ្បានបញ្ជា 4/ខ្ញុំចង់ធ្វើខួបថ្ងៃដែលខ្ញុំកើត 5/ខ្ញុំចង់បានកាតាបថ្មី 6/ខ្ញុំចង់មានស្បែកជើងថ្មីទៅរៀន 7/ខ្ញុំចង់បានខ្សែក្រវ៉ាត់ថ្មីមួយ 8/ខ្ញុំចង់មានបន្ទប់មួយ 9/ខ្ញុំចងបានកង់ 10/ខ្ញុំចង់បានកុំព្យូទ័រមួយ
ចំណែកទី11ពុំមាននរណាដឹងថាប្អូនប្រុសចង់បានអ្វីទេ ព្រោះបំណងទាំង១០០ ប្អូនសរសេរបានតែ ១០ប៉ុណ្ណោះ ក៏លាចាកលោក ។ ជូនពរបំណងប្រាថ្នាបានសម្រេចនៅជាតិក្រោយណាប្អូន កុំអោយអភព័ដូចជាតិនេះទៀត។
សូមបញ្ចាក់ថា កុមារា រ៉ា សុវណ្ណរាជ បានអស់បុណ្យ នៅម៉ោង 9:12នាទីយប់ ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រឹមអាយុ 12ឆ្នាំ សពរបស់ប្អូនត្រូវបានបូជា នៅវេលាយប់រំលងអាធាត្រម៉ោង១២ ថ្ងៃអាទិត្យទី០២ ខែមីនា ឆ្នាំ២០២៥។ នៅលើបណ្តាញសង្គមហ្វេសប៊ុក មហាជនបានសម្តែងក្តីអាណិតដែលប្អូនប្រុសពុំទាន់បានសម្រេសបំនងទាំង១០០ក៏លាចាកលោក។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកមានការចូលរួមរំលែកនូវមរណះទុកជាមួយគ្រូសារសពជាហូរហែរ។ មានគណនីមួយនោះបានជូនពរថា ប្អូន រ៉ា សុវណ្ណរាជ បំណងរបស់ប្អូនបរាជ័យនៅក្នុងជាតិនេះ តែជាតិក្រោយសូមឲ្យប្អូនសម្រេចបំណងប្រាថ្នាររបស់ប្អូនគ្រប់ៗប្រាថ្នារដែលប្អូនចង់បានណាប្អូន សូមឲ្យវិញ្ញាណក្ខន្ធរបស់ប្អូនទៅឲ្យបានសុខ៕