ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ត្រូវបាននគរបាលស្រាវជ្រាវឃាត់ខ្លួន ក្រោយធ្វើសកម្មភាពបើកទ្វារបន្ទប់ដេក ផ្ទះពលរដ្ឋ ចូលគាស់ទូរដែក លួចយកប្រាក់ចំនួន ៤៥,០០០ដុល្លារ និងគ្រឿងអលង្ការមួយចំនួន សរុបតម្លៃ ៨ម៉ឺនដុល្លារ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ៤:៣០នាទីល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។

ជនសង្ស័យទាំង២នាក់ ឈ្មោះ ធន សុផាត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ(គ្មានសារធាតុញៀន) និងឈ្មោះ ធន ច័ន្ទធឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ(គ្មានសារធាតុញៀន)។ ចំណែកជនរងគ្រោះជនរងគ្រោះឈ្មោះ អ៊ឹង ជាងនី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកិច្ចសន្យា ស្នាក់នៅផ្ទះវី ឡាលេខ២២ ផ្លូវម្ល៉េះ បុរីអ័រគីដេ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ២៣:៥០នាទី រំលងអាធ្រាត្រ មានជនសង្ស័យ២នាកល បានធ្វើសកម្មភាពបើកទ្វារបន្ទប់ដេក ផ្ទះពលរដ្ឋ នៅចំណុចបុរីអ័រគីដេ វី ឡា ផ្ទះលេខ QR១៣-២២ ផ្លូវម្លិះ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចូលគាស់ទូរដែក លួចយកប្រាក់ ចំនួន ៤៥,០០០ដុល្លារ និងគ្រឿងអលង្ការមួយចំនួន សរុបតម្លៃ៨ម៉ឺនដុល្លារ។ សម្ភារបន្សល់ទុក រូបថត ស្នាមគាស់ទូរដែក និងសម្ភាររាយប៉ាយនៅក្នុងបន្ទប់(កើតហេតុ) ទូរស័ព្ទដៃ ចំនួន៥គ្រឿង ស៊េរីចាស់ អាវុធខ្លី ចំនួន៣ដើម ម៉ាករ៉ូឡូ ០២ដើម និងម៉ាកស៊ិចសាយអឺ ចំនួន១ដើម កុំព្យូទ័រយួរដៃ ចំនួន២គ្រឿង, ខ្សែកស្វារេមានត្បូង ១ខ្សែ កូនកាបូបដៃចំនួន១។

បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕

Leave a Reply