នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥ កងពលតូចថ្មើរជើងលេខ៥១ នៃយោធភូមិភាគទី៥ បានផ្ញើលិខិតឆ្លើយតបនឹងសេចក្តីជូនដំណឹងស្តីពីការដោះមីននៅតំបន់ភូមិជោគជ័យ (កម្ពុជា) ទល់មុខនឹងតំបន់ភូមិណងចាន់ (ថៃ) និងតំបន់ភូមិព្រៃចាន់ (កម្ពុជា) ទល់មុខនឹងតំបន់ភូមិណងយ៉ាកែវ (ថៃ) របស់ កងកម្លាំងបូព៌ា នៃកងទ័ពភូមិភាគទី១ ថៃ ដែលមានខ្លឹមសារដូចខាងក្រោម៖