ក្រសួងសុខាភិបាល នៅថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ២០២៥ កំពុងពិនិត្យ ករណីពេទ្យដកថ្នាំពីអ្នកជំងឺវិញព្រោះខ្វះលុយ ៥០០រៀល ខណៈសមាគមគ្រូពេទ្យគុណធម៌កម្ពុជា ថាករណីនេះ (ខុសក្រមសីលធម៌ធ្ងន់ធ្ងរ) បើជាគ្រូពេទ្យគេអាចនិងដកសញ្ញាប័ត្រព្យូរចោលតែម្ដង។ សូមបព្ជាក់ផងដែរថា ទីតាំងលក់ថ្នាំពេទ្យនេះ ស្វិតនៅតាមបណ្តោយផ្លូវវេងស្រេង ពេលនេះគេឃើញត្រូវបានបិទទ្វារហើយ។

សូមរម្លឹកថា ផ្តើមចេញពីលុយ៥០០រៀល ដែលប្រជាពលរដ្ឋម្នាក់បានទៅផ្សំថ្នាំនៅប៉ាម៉ាស៊ីខាងលើ ពេលគិតលុយអស់១៣៥០០រៀល តែអ្នកទិញមានតែ១៣០០០រៀល គាត់សុំជំពាក់៥០០រៀលសិន ស្រាប់តែអ្នកលក់មិនព្រម ថែមទាំងដកថង់ថ្នាំមកវិញ ហើយផុសវីដេអូអំពីសកម្មភាពនេះនៅលើបណ្តាញសង្គមជាសាធារណៈទៀតផង៕

