អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កំពុងបន្តបើកការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញា និងចាប់ខ្លួនជនសង្ស័យ ដែលប្រើអាវុធបាញ់រះ ធ្វើឲ្យប្រជាពលរដ្ឋ ២នាក់រងរបួស កាលពីថ្ងៃទី១ នៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ប្រជាពលរដ្ឋ ២នាក់ ក្នុងចំណោមច្រើននាក់ផ្សេងទៀត បានរងការបាញ់ប្រហារ និងរងរបួសយ៉ាងធ្ងន់ធ្ងរ ពីជនមិនស្គាល់អត្តសញ្ញាណ គ្រាកំពុងជួបជុំរាំរែកសប្បាយ ក្នុងពិធីអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាលពីម៉ោង ៩យប់ ថ្ងៃទី១៣មេសាឆ្នាំ២០២២ កន្លងទៅនេះ។
មកទល់ពេលបច្ចុប្បន្ននេះ ជនដៃដល់កំពុងរត់គេចខ្លួនសម្ងំលាក់ខ្លួននៅឡើយ។ បែបនេះក្តី កម្លាំងអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ កំពុងសហការរួមគ្នា ចុះស្រាវជ្រាវ និងកំណត់មុខសញ្ញា ដើម្បីឈានទៅចាប់ខ្លួនជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន៕