ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូគណៈកម្មការអង្កេតបោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា ជួបប្រជុំពិភាក្សាជាមួយ រដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីឈ្វេងយល់អំពីប្រសិទ្ធភាពបញ្ហាប្រឈម និងការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយនៅក្នុងខេត្តស្ទឹងត្រែង ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានជម្រាបជូនគណៈប្រតិភូអំពីទីតាំងភូមិសាស្ត្រ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ការងារសង្គម និងការកសាងហេដ្ឋារចនា សម្ព័ន្ធរបស់ខេត្ត។ ក្នុងនោះការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើរពុករលួយរដ្ឋបាលខេត្ត បានខិតខំយកចិត្តទុកដាក់បំផុត ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើពុក រលួយគ្រប់ប្រភេទជាពិសេសពង្រឹងវិធានការអប់រំបង្ការ និងទប់ស្តាប់ដែលធ្វើឱ្យរដ្ឋបាលសាធារណៈកាន់តែមានតម្លាភាព មានប្រសិទ្ធភាព ប្រកបដោយប្រសិទ្ធផល ដើម្បីសម្រេចគោលដៅបម្រើប្រជាជនឱ្យកាន់តែល្អប្រសើរឡើង។
ឯកឧត្តម ម៉ម ប៊ុននាង មានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះ គឺមានគោលបំណងដើម្បីសិក្សាស្វែង យល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់រដ្ឋបាលស្រុកនិង ខេត្តស្ទឹងត្រែង ព្រមទាំងដំណើរការនៃការអនុវត្តច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ និងការអនុវត្តកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងាររបស់រដ្ឋបាលខេត្តស្ទឹងត្រែង និងស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ការងារសង្គម និងការកសាងហេដ្ឋារចនា សម្ព័ន្ធរបស់ខេត្តព្រមទាំងការអនុវត្តច្បាប់។ឯកឧត្តម បានផ្តល់អនុសាសន៍ឱ្យថ្នាក់ដឹក នាំខេត្ត ក៏ដូចមន្ទីរពាក់ព័ន្ធកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងអំពើ ពុករលួយការរំលោភអំណាច ជាពិសេសចូលរួមទប់ស្តាត់ការជួញដូ រនិងប្រើ ប្រាស់គ្រឿងញៀនឱ្យបានល្អបំផុត។
ដោយឡែកចំពោះបញ្ហាប្រឈមនិងសំណូមពរនានាដែលអាជ្ញាធរខេត្ត ពុំអាចដោះស្រាយ បាន គណៈប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភានឹងរាយការណ៍ជូនគណៈ កម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ក៏ដូចក្រសួងស្ថាប័នពាក់ព័ន្ធពាក់ព័ន្ធ ដើម្បីចាត់វិធានដោះស្រាយឱ្យមានប្រ សិទ្ធភាព និងទាន់ពេលវេលា៕