ស្ទឹងត្រែង÷ ដើម្បី ចូលរួម ជួយសង្គ្រោះ ប្រជាពលរដ្ឋ ដែល ងាយ រងគ្រោះ ដោយ គ្រោះមហន្តរាយ ផ្សេងៗ នៅនារសៀលថ្ងៃ ទី ០៩ ខែ កញ្ញា ឆ្នាំ ២០២២ .ព្រះសង្ឃនាទោ សុខា សុចាន់ ព្រះមេគណ ខេត្តស្តីទី បាន ដឹកនាំ ព្រះ មន្ត្រី សង្ឃ តាម បណ្តា វត្ត នាំយក នូវ សម្ភារៈ បរិក្ខា និង បច្ច័យ មួយចំនួន ដែលជា សទ្ធា ជ្រះថ្លា របស់ ពុទ្ធសាសនិក ជន មក ប្រគល់ ជូន សាខា កាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ដើម្បី ទុក ជួយ សង្គ្រោះ ចំពោះ ប្រជាពលរដ្ឋ ដែល ងាយ រងគ្រោះ ។
ពិធីនេះ ក៏មានការចូលរួម ពី លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និង ជា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង និង សមាជិកសមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ផងដែរ។
ក្នុងនោះដែរ ព្រះសង្ឃនាទោ សុខា សុចាន់ ព្រះមេគណ ខេត្តស្តីទី មាន សង្ឃដីការ បញ្ជាក់ថាៈ សម្ភារៈ បរិក្ខា ដែល បាន យកមក ប្រគល់ជូន សាខា កាក បាទ ក្រហម កម្ពុជា ខវត្តស្ទឹងត្រែង នាពេលនេះ គឺ បានមកពី ការចូលរួម ពី តាម បណ្តា វត្ត នានា ក្នុង ខេត្តស្ទឹងត្រែង ដើម្បី ប្រមូល សម្ភារៈ បរិក្ខា ទាំងអស់នេះ ទុក ជួយសង្គ្រោះ ប្រជាពលរដ្ឋ ដែល ងាយ រងគ្រោះ និង គ្រោះមហន្តរាយ ផ្សេងៗ ជាយថាហេតុ ។
មានប្រសាសន៍ក្នុងឪកាសនោះផងដែរ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និង ជា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានអរព្រះគុណដល់ ព្រះមន្ត្រីសង្ឃ
នាសាលាគណខេត្តស្ទឹងត្រែង ព្រះគ្រូអនុគណក្រុង ស្រុក ព្រះចៅអធិការវត្ត ក្នុងខេត្តស្ទឹងត្រែង បានចូលរួមចំណែកជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ដើម្បី ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ផ្សេងៗ ក្នុងខេត្តស្ទឹងត្រែង ។
លោក ស្វាយ សំអ៊ាង ក៏បានបញ្ជាក់បន្ថែមថា÷ សកម្មភាព ទទាំងនេះគឺសបញ្ជាក់ ឲ្យ ឃើញថា វិស័យ ពុទ្ធចក្រ និង អាណាចក្រ បាន នឹង កំពុងធ្វើដំណើរ លើ វិថី តែមួយ ក្នុង គោលបំណង តែមួយ ដើម្បី ប្រទេសជាតិ តែមួយ ដូច ប្រសាសន៍ ដ៏ ខ្ពង់ខ្ពស់ របស់ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន មានតែ វប្បធម៌ ចែករំលែក នោះ ទើប សង្គមជាតិ ទទួលបាន ស្ថេរភាព យូ អង្វែង ។
លោក ស្វាយ សំអ៊ាង ក៏បាន អំពាវនាវ ចំពោះ សប្បុរសជន នានា ឲ្យបន្ត គាំទ្រ និងចូលរួម ចែករំលែកជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងសកម្មភាពមនុស្សធម៌ ឲ្យបានគ្រប់គ្នា ។
សូមបញ្ជាក់ផងដែរ បច្ច័យ និង គ្រឿងឧបភោគបរិភោគដែលព្រះ មន្ត្រី សង្ឃ តាម បណ្តា វត្ត ក្រុង ស្រុក ដែលជា សទ្ធា ជ្រះថ្លា របស់ ពុទ្ធសាសនិក ជន មក ប្រគល់ ជូន សាខា កាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង តាមរយៈ ព្រះសង្ឃនាទោ សុខា សុចាន់ ព្រះមេគណខេត្តស្តីទី ចំនួន ០២លាន៥០ ម៉ឺនរៀល និង គ្រឿងឧបភោគបរិភោគ នឹង តាមរយៈ ព្រះអនុគណស្រុក ថាឡាបរិវ៉ាត់ នូវគ្រឿងឧបភោគបរិភោគ និង បច្ច័យ ០៤ លានរៀល ។ មន្ទីរធម្មការខេត្តស្ទឹងត្រែង ចំនួន ៥០ ម៉ឺនរៀល . នឹង ក្រុម គូបូតា សាខាខេត្តស្ទឹងត្រែង ០១ លានរៀល ៕