Author: KohkhmerWeb

ឯកឧត្តម សរ សុពុត្រា ដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំពិធី ទិវាអក្ខរកម្មជាតិ ៨កញ្ញាលើកទី២៤ ប្រារព្ធឡើងនៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំពិធីទិវាអក្ខរកម្មជាតិ៨កញ្ញាលើកទី២៤ ដែលនឹងប្រារព្ធនៅខេត្តស្ទឹងត្រែង ស្ថិតក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី ជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងឲ្យ ដ៏ខ្ពង់ខ្ពស់ សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា ។ ក្នុងកិច្ចប្រជុំទាំងមូល…

អ៊ីស្រាអែលជួយសង្គ្រោះចំណាប់ខ្មាំងមា្នក់នៅក្នុងតំបន់ Gaza

បរទេស៖ យោធារបស់ប្រទេសអ៊ីស្រាអែលបាននិយាយថា កងកុម្ម៉ង់ដូរបស់ខ្លួន បានជួយសង្គ្រោះ ចំណាប់ខ្មាំងជាជនជាតិអារ៉ាប Bedouin ម្នាក់ នៅក្នុងផ្លូវរូងក្រោមដីនៅតំបន់ហ្គាហ្សា។ ចំណាប់ខ្មាំងម្នាក់នេះ ត្រូវបានចាប់ពង្រត់ក្នុងអំឡុងពេលក្រុមហាម៉ាស វាយប្រហារនៅថ្ងៃទី ៧ ខែតុលា នៅប្រទេសអ៊ីស្រាអែល។ យោងតាមសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា លោក Kaid Farhan Elkadi មាន អាយុ 52 ឆ្នាំត្រូវបានជួយសង្គ្រោះនៅក្នុងប្រតិបត្តិការមួយនៅភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប ដោយកងកម្លាំងការពារប្រទេសអ៊ីស្រាអែល (IDF) និងកងកម្លាំងសេវាការបារសន្តិសុខនៅក្នុងស្រុក Shin Bet។ សេចក្តីរាយការណ៍ដដែលបានបន្តថា លោក…

ក្នុង ១ឆ្នាំ នៃរាជរដ្ឋាភិបាលថ្មី ទាក់ទាញគម្រោងវិនិយោគ ៣៩១ ក្រោមទុនជាង ៧.៥ពាន់លានដុល្លារ

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៨ សីហា នេះ ថា ក្នុងរយៈពេល១ឆ្នាំ (ខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤) នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និង គម្រោងពង្រីកផលិតកម្មចំនួន ៣៩១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៧.៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣៤១ពាន់កន្លែង។ ប្រភព ដដែល បន្ដថា ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្រៅតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន…

ផ្សោត ១ក្បាល ដែលជាប់នឹងឬសកោងកាងនៅស្រុកមណ្ឌលសីមាត្រូវបានជួយសង្គ្រោះ

កោះកុង៖ មន្ត្រីសង្កាត់ជលផលស្មាច់មានជ័យសហការជាមួយសហគមន៍នេសាទពាមក្រសោបជួយសង្គ្រោះផ្សោត១ក្បាលដែលជាប់នឹងឬសកោងកាងនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។ នេះ បើតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៤។ ប្រភពដដែលបន្តថា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ សហការជាមួយប្រធាន និងសមាជិកសហគមន៍នេសាទពាមក្រសោប ដោយបានជួយសង្គ្រោះផ្សោតមួយក្បាល ដែលមានប្រវែង ២,៤០ ម៉ែត្រ ទម្ងន់ប្រមាណ ១២០ គីឡូក្រាម ជាប់នឹងឬសកោងកាង ស្ថិតនៅក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បើតាមប្រភពដដែល ក្រោយពីសង្គ្រោះ…

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ (អ.ដ.ក) និងផ្សព្វផ្សាយអំពីបេសកកម្មរបស់ខ្លួន និងការសិក្សាស្រាវជ្រាវពីអភិក្រម ដែលមានប្រសិទ្ធិភាព និងតម្រូវការរបស់ប្រជាពលរដ្ឋនៅតំបន់ឦសាន

ស្ទឹងត្រែង៖ នៅសាលាខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ មានកិច្ចប្រជុំផ្សព្វផ្សាយរវាងរដ្ឋបាលខេត្តស្ទឹងត្រែងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ ហៅកាត់ថា(អ.ដ.ក) ដើម្បីផ្សព្វផ្សាយអំពីបេសកកម្មរបស់ខ្លួន និងការសិក្សាស្រាវជ្រាវពីអភិក្រម ដែលមានប្រសិទ្ធិភាព និងតម្រូវការរបស់ប្រជាពលរដ្ឋនៅតំបន់ឦសាន។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៍ និងជាសមាជិក អ ដ ក និងឯកឧត្តម សរ សុពិត្រា អភិបាលខេត្តស្ទឹងត្រែង ។ លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៍ និងជាសមាជិក…

អបអរសាទរ ការបើកការដា្ឋន សាងសង់ ព្រែកជីកហ្វូណនតេជោ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤

ភ្នំពេញ៖ ក្នុងថ្ងៃជាប្រវត្តិសាស្រ្ត បើកសម្ពោធការដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃ៥ សីហានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ២០០០ឆ្នាំក្រោយមក កម្ពុជា បានបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ ដែលយកតាមលំនាំចក្ខុវិស័យ របស់បុព្វបុរសខ្មែរ ពីជំនាន់មុន គឺសម័យហ្វូណន ដើម្បីតភ្ជាប់ពាណិជ្ជកម្ម ជាមួយពិភពលោក ។ ក្នុងពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដែលស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ…

អភិបាលខេត្តស្ទឹងត្រែងស្នើមន្ត្រីពាក់ព័ន្ធ ទប់ស្កាត់ទីតាំងល្បែងស៊ីសងខុសច្បាប់ក្នុងខេត្ត

ស្ទឹងត្រែង៖ ថ្មីៗកន្លងទៅនេះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាកដឹកនាំ មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុងស្ទឹងត្រែង។ ក្នុងជំនួបនោះ ឯកឧត្តមអភិបាលខេត្ត ផ្តោតសំខាន់លើការទប់ស្កាត់បទល្មើស ដើម្បីរក្សាឲ្យបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ឯកឧត្តម សរ សុពុត្រា ថ្លែងបញ្ចាក់ថា នៅក្នុងខេត្តស្ទឹងត្រែង មានទីតាំងល្បែង៤៩កន្លែង មានល្បែងឆ្នោតផង Onlineផង។ ឯកឧត្តមថា ការលេងជល់មាន់នេះ លេងជល់មាន់ធម្មតាខ្លាចគេចាប់ ឥឡូវបែរជាមកជល់មានតាមOnlineទៀត។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់បន្ថែមថា នៅទូទាំងខេត្តស្ទឹងត្រែង មានអាជីវកម្មឆ្នោតតែមួយទេដែលមានអាជ្ញាប័ណ្ណ ហើយអាជ្ញាប័ណ្ណនេះនឹងផុតកំណត់នៅក្នុងឆ្នាំ២០២៦។…

ពិធីប្រកាសមុខតំណែង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងលោក សរ សុពុត្រា អតីតអភិបាលរងខេត្តកំពង់ស្ពឺ ជាអភិបាលខេត្តស្ទឹងត្រែង ជំនួសលោក ស្វាយ សំអ៊ាង ដែលត្រូវបានតែងតាំងជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ថ្លែងក្នុងឱកាសនោះ លោកអភិសន្ដិបណ្ឌិត ស សុខា បានផ្ដល់អនុសាសន៍ និងគោលការណ៍ណែនាំគន្លឹះៗ ទៅកាន់អភិបាលខេត្តស្ទឹងត្រែងថ្មី លោក សរ សុពុត្រា ឲ្យការបន្តថែរក្សា…

ស.ស.យ.ក បើកកិច្ចប្រជុំអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាត និងផែនការយុទ្ធសាស្រ្ត «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨»

ស.ស.យ.ក បើកកិច្ចប្រជុំអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាត និងផែនការយុទ្ធសាស្រ្ត «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨» នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំ៦កិច្ចប្រជុំរបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក.។ មានវត្តមានក្នុងកិច្ចប្រជុំផងដែរ រួមមាន ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ សរុបប្រមាណ ៤០ រូប ។ កិច្ចប្រជុំរសៀលនេះ បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលម៉ានី…

សម្តេចធិបតី ប្រកាសដាក់ឱ្យប្រើប្រាស់ ផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ

នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ សម្តេចធិបតី បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។ ការអនុវត្តវិធានការគន្លឹះនេះ ក៏ជាបុរេលក្ខខណ្ឌ នៃការសម្រេចនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ថា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ កម្ពុជាជាសង្គមជាតិមួយដ៏រស់រវើក…