វិស័យទេសចរណ៍ខេត្តសៀមរាបបង្ហាញសញ្ញាល្អ ខណៈនៅខែក្រោយនេះ នឹងមានការហោះហើរប្រចាំថ្ងៃ បាងកក-សៀមរាប
អាជ្ញាធរខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងអំឡុងខែតុលាខាងមុខនេះ នឹងមានជើងហោះហើរចូលមកកាន់ខេត្តសៀមរាបបន្ថែមទៀត ក្នុងនោះនៅថ្ងៃទី២៧ ខែតុលា នឹងមានជើងហោះហើរសៀមរាប-បាងកក-សៀមរាប (ធ្វើការហោះហើរជារៀងរាល់ថ្ងៃ) ដោយក្រុមហ៊ុន ThaiAirways និងនៅថ្ងៃទី២៩ ខែតុលា ក្រុមហ៊ុន Air Asia នឹងចាប់ផ្តើមធ្វើការហោះហើរគោលដៅភូកេត-សៀមរាប-ភូកេត។ ក្រៅពីនេះនឹងមានជើង ហោះហើរមកពីគោលដៅផ្សេងៗទៀត ដែលនឹងហោះចូលក្នុងខេត្តសៀមរាបក្នុងខែតុលាដែររួមមានមកពីប្រទេសចិន មានបីក្រុមហ៊ុន មកពីកូរ៉េមានពីរក្រុមហ៊ុន និងមកពីឥណ្ឌាមានមួយក្រុមហ៊ុនដែលនេះជាសញ្ញាវិជ្ជមានមួយ សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ។ អភិបាលរងខេត្តសៀមរាប លោក ឌី រ៉ាដូ នៅក្នុងពិធីបើកវេទិការទេសចរណ៍កម្ពុជា-ចិន២០២៤ (Cambodia-China…








