Author: KohkhmerWeb

ដុតចោលហ្មងទៅឆាប់ចប់! ឧបករណ៍កែច្នៃចាប់និងបរបាញ់សត្វព្រៃរាប់ពាន់ត្រូវបានកម្ទេចចោល

ស្ទឹងត្រែង៖ ឧបករណ៍កែច្នៃបម្រើឲ្យការចាប់ និងបរបាញ់សត្វព្រៃមួយចំនួនធំ ត្រូវមន្ត្រីជំនាញធ្វើពិធីដុតកម្ទេចចោល បន្ទាប់ពីរឹបអូសបានពីជនល្មើស។ ពិធីដុតសម្ភារៈល្មើសនេះបានធ្វើឡើងនាពេលថ្មីៗកន្លងទៅ នៅទីតាំងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ក្រោមវត្តមានឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង។ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា យុទ្ធនាការនេះរៀបចំឡើងដើម្បីផ្សព្វផ្សាយជំរុញឲ្យពលរដ្ឋផ្លាស់ប្តូរឥរិយាបថ និងទម្លាប់របស់ពលរដ្ឋពីការបរបាញ់សត្វ ឱ្យមកប្រកបមុខរបរចិញ្ចឹមសត្វគោក្របី នឹង ចូលរួមអភិរក្សសត្វព្រៃ ព្រមទាំងឲ្យយល់ដឹងអំពីផលប៉ះពាល់នៃការដាក់អន្ទាក់ ជាពិសេសពង្រឹងលើការអនុវត្តច្បាប់ និងពង្រឹងលើកិច្ចការទប់ស្កាត់ និងការការពារអភិរក្សធនធានធម្មជាតិឲ្យកាន់តែមានប្រសិទ្ធភាព…

សមត្ថកិច្ចខេត្តស្ទឹងត្រែង បំបែកសំណុំរឿងឃា.តក.ម្ម ដា.ក់ខ្នោះ វា.យសម្លា.ប់ប្លន់យកម៉ូតូនោះបានហើយ.!

ស្ទឹងត្រែង៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្នងការខេត្តស្ទឹងត្រែងប្រើរយៈពេលជិត១០ថ្ងៃ ក្នុងការបំបែកសំណុំរឿងឃា.តក.ម្ម ដា.ក់ខ្នោះ វា.យសម្លា.ប់ជនរងគ្រោះ ដើម្បីប្លន់យកម៉ូតូ។ ក្នុងនោះជនដៃដល់មានគ្នា២នាក់ ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនបាន កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ហើយសមត្ថកិច្ចបាននាំពួកគេឲ្យធ្វើត្រាប់នៅកន្លែងកើតហេតុ។ ជនដៃដល់ទាំង២នាក់មាន៖ ទី១.ឈ្មោះ ជាតិ សារ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំមុខរបរមិនពិតប្រាកដ។ ២.ឈ្មោះ គង់ សំអឿន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង២នាក់ នៅភូមិរិទ្ធសែនជ័យ២ ឃុំអូរស្វាយ…

ព្រះមន្ត្រីសង្ឃសាលាគណខេត្ត ក្រុងស្រុក នាំយកសម្ភារៈបរិក្ខា និងបច្ច័យប្រគល់ជូនសាខា កាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង

ស្ទឹងត្រែង÷ ដើម្បី ចូលរួម ជួយសង្គ្រោះ ប្រជាពលរដ្ឋ ដែល ងាយ រងគ្រោះ ដោយ គ្រោះមហន្តរាយ ផ្សេងៗ នៅនារសៀលថ្ងៃ ទី ០៩ ខែ កញ្ញា ឆ្នាំ ២០២២ .ព្រះសង្ឃនាទោ សុខា សុចាន់ ព្រះមេគណ ខេត្តស្តីទី បាន ដឹកនាំ ព្រះ មន្ត្រី សង្ឃ តាម បណ្តា…

សិស្សសាលាខេត្តស្ទឹងត្រែងជួបរឿងព្រឺក្បាល!ចេះតែស្រែករវើរវាយថា៖ «ខ្មោចមកយកៗ»ម្នាក់ៗមានអាការទុនដៃទន់ជើង

ខេត្តស្ទឹងត្រែង៖ សិស្សសាលានៃអនុវិទ្យាល័យសេសានប្រមាណ១០នាក់មានអាការទន់ដៃទន់ជើងជាបន្តគ្នា ដោយពួកគេបានរវើរវាយស្រែកយំ ដោយប្រើពាក្យចម្លែកៗមិនដឹងពីមូលហេតុ។ ស្ថិតក្នុងស្ថានភាពបែបនេះ លោកគ្រូ អ្នកគ្រូបានបញ្ជូនពួកគេទាំងយប់ទៅមណ្ឌលសុខភាពដើម្បីពិនិត្យ និងសិស្សមួយចំនួនទៀតក៏បានយកទៅវត្តដើម្បីឲ្យព្រះសង្ឃជួយប្រោសព្រំបណ្ដេញឧបទ្រពចង្រៃតាមជំនឿបែបបុរាណ។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នៅអនុវិទ្យាល័យសេសាន ស្ថិតក្នុងភូមិកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បើតាមប្រភពព័ត៌មានពីអនុវិទ្យាល័យសេសានបានឲ្យដឹងថា នៅពេលល្ងាចនោះសិស្សានុសិស្សថ្នាក់ទី៨ នៃអនុវិទ្យាល័យសេសានកំពុងតែរៀនសុខៗ ស្រាប់តែសិស្សខ្លះបានដួលសន្លប់ និងខ្លះទៀតទន់ដៃទន់ជើងរវើរវាយយំស្រែកថា មានខ្មោចមកយក។ ប្រភពបន្តឲ្យដឹងទៀតថា ក្រោយកើតហេតុសិស្សចំនួន១០នាក់ ត្រូវបានលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សនាំគ្នាបញ្ជូនពួកគេទៅកាន់មណ្ឌលសុខភាពពិនិត្យមើលឈាម ជាតិស្ករនិងដាក់អុកស៊ីហ្សែន ឃើញថាបន្តិចមកសិស្សទាំងនោះមានសភាពធម្មតា តែជនរងគ្រោះចេះតែនៅបន្តស្រែកថា ខ្មោចមកយកហើយ…ខ្មោចមកយកហើយ។ បច្ចុប្បន្ន…

ផ្លូវកៅស៊ូ DBST ប្រវែង ១០.៩០០ ម៉ែត្រ ដែលជាអំណោយរបស់រដ្ឋាភិបាលផ្តល់ជូនប្រជាពលរដ្ឋ ស្រុកបុរីអូរស្វាយសែនជ័យ ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស ស្ទឹងត្រែង÷ នាព្រឹកទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវកៅស៊ូ DBSTប្រវែង ១០.៩០០ ម៉ែត្រ ដែលទើបតែបានស្ថាបនារួចថ្មីៗកន្លងទៅនេះ ស្ថិតនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមប្រឹក្សា…

លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលខូចខាតដោយជំនន់ទឹកភ្លៀង ដើម្បីត្រៀមជួសជុលឡើងវិញ សម្រួលការធ្វើដំណើររបស់ពលរដ្ឋ

ស្ទឹងត្រែង÷ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ នឹងស្របតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារ អាជ្ញាធរដែនដី មន្ទីរអង្គភាពដែលពាក់ព័ន្ធ និងកងកម្លាំង ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសផ្លូវថ្នល់ ដែលរងការខូចខាតដោយ ជំនន់ទឹកភ្លៀង ដើម្បីរកវិធានការ រកដំណោះស្រាយ ជួសជុល សម្រួលឡើងវិញ សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែង ក្នុងរយៈពេលប៉ុន្មានថ្ងៃដើមខែកញ្ញានេះ…

មេឈ្មួញជនជាតិវៀតណាម្នាក់រកស៊ីជំនួញឈើប្រណិតឆ្លងដែន ឈ្មោះខ្វៀងធីម៉ៃ(ហៅយាយម៉ាយ)ត្រូវបានចាប់ខ្លួន..!

ខេត្តឧត្តមានជ័យ៖ មេឈ្មួញជនជាតិវៀតណាម្នាក់រកស៊ីជុំនួញឈើប្រណិតឆ្លងដែន ឈ្មោះខ្វៀងធីម៉ៃ(ហៅយាយម៉ាយ)ត្រូវបានចាប់ខ្លួនពាក់ព័ន្ធរឿងក្នុងជំនួញរកស៊ីបទល្មើសឈើឆ្លងដែន។ ការចាប់ខ្លួនមេឈ្មួញខាងលើដោយឈ្មួញយកឈើប្រភេទនាងនួននិងឈើក្រញ៉ូងមកលាក់ទុកនៅផះដីចំការរបស់លោកថោងជួនស្ថិតនៅភូមិ១០៥ឃុំផ្អាវស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ។ ការចុះការបង្រ្កាបមានកម្លាំងសមត្ថកិច្ចនិងកម្លាំងមន្រ្តីជំនាញនៃមន្ទីរបរិដ្ឋានខេត្តឧត្តរមានជ័យដោយមានក្រោមការចង្អុលបង្ហាញពីលោកប៉េងម៉េងគ័ងព្រះរាជអាជ្ញារងខេត្តឧត្តរមានជ័យ។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថាកាលពីថ្ងៃ១ខែកញ្ញាថ្មីៗឆ្នាំ២០២១នេះមេឈ្មួញ ឈ្មោះ ខ្វៀង ធីមៃ ត្រូវបានមន្រ្តីជំនាញនៃមន្ទីរបរិដ្ឋានខេត្តឧត្តរមានជ័យបានធ្វើការបង្រ្កបបានឈើនាងនួននិងក្រញ៉ូងជិតបីតោនរថយន្តចំនួនពីគ្រឿងរួមនិងមនុស្សម្នាក់ឈ្មោះខ្វៀងធធីមៃ(ហៅយាយម៉ាយ)ជាមេឈ្មួញ។ ជុំវិញករណីខាងលើ លោកភួង លីណា ប្រធានមន្ទីរបរិដ្ឋានខេត្តឧត្តរមានជ័យបានប្រាប់អោយក្រុមការងារយើងដឹងតាមទូរស័នៅថ្ងៃទី៣ខែកញ្ញឆ្នាំ២០២២នេះថាឈើនិងវត្ថុតាងខាលើបានយកទៅរក្សាទុកនៅមន្ទីរបរិដ្ដានខេត្តឧត្តរមានជ័យ រីឯមនុស្សកំពុងកសាងសុំនុំរឿងទៅតុលាការ។បើយោងតាមសមត្ថកិច្ចនៅកន្លែងហេតុការណ៍បានលួចបង្ហើបថាឈើនៅពេលធ្វើការបង្រ្កាបប្រហែលជិតបីតោនតែលោក ភួង លីណា ប្រធានមន្ទីរបរិដ្ឋានខេត្តឧត្តរមានជ័យបានប្រាប់ថាឈើទាំងអស់មានជាងមួយតោនតែប៉ុណ្ណោះ៕

អាជ្ញាធរក្រុងបាត់ដំបង់ចុះកាត់បែកឈើដុះលយមកលើផ្លូវដែលបង្កការរំខានដល់ពលរដ្ឋ

រដ្ឋបាលក្រុងបាត់ដំបងកាត់មែកដើមគគីរអាយុកាល១០០ឆ្នាំ ដែលពុក ងាប់ និងគងមកលើផ្លូវក្នុងក្រុងបាត់ដំបងបង្កការរំខានដល់ការរស់នៅប្រជាពលរដ្ឋ។ មន្ត្រីជំនាញពាក់ព័ន្ធបានចុះធ្វើការងារនេះចាប់ពីផ្លូវលេខ ១ ដល់ផ្លូវលេខ៣ ក្នុងភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបងចេញ នាថ្ងៃទី ២៣ ខែសីហាឆ្នាំ២០២២ ។ អភិបាលក្រុងបាត់ដំបង លោក ផេង សិទ្ធី បានឲ្យដឹងថា អាជ្ញាធរក្រុង មន្ទីរជំនាញកសិកម្មរ សាធារការ និងដឹកជញ្ជូន រួមនឹងអគ្គីសនីខេត្ត បានសហការគ្នាចុះកាត់មែកដើមគគីរដែលបង្កការរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រពលរដ្ឋ។ លោកបញ្ជាក់ថា ការកាត់មែកដើមគគីរនេះ គឺកាត់តែមែកណាដែលងាប់ មែកពុក…

សម្តេចក្រឡាហោម ស ខេង បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុង ប្រព័ន្ធលូបង្ហូរទឹក និងសួរសុខទុក្ខសិស្សនគរបាល វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២

នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី សួរសុខទុក្ខសិស្សនគរបាលវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ សាលា នគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង ចំនួន១១៨នាក់។ មុនការចាប់ផ្ដើមនៃកម្មវិធីសំណេះសំណាលជាមួយសិស្សនគេចោល សម្ដេចផ្ទេរហាប បានអញ្ជើញទស្សនាទិដ្ឋភាពទូទៅនៃសាលានគរបាលជាតិភូមិភាគ១ ព្រមទាំងអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែង១,៦០០ម៉ែត្រ ប្រព័ន្ធលូបង្ហូរទឹក៥០០ម៉ែត្រ ជាអំណោយរបស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង។ ជាកិច្ចចាប់ផ្តើមនៃពិធីសំណេះសំណាលនេះ លោកឧត្តមសេនីយ៍ទោ…

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំចុះបញ្ជីដីរដ្ឋជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទម្រង់ដីសម្បទានសេដ្ឋកិច្ច( ក្រុមហ៊ុន ធី.អេស.អិម ដាប់បែលយូ ឯ.ក

ស្ទឹងត្រែង÷នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត ស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានអញ្ជេីញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីពិនិត្យ ពិភាក្សាលើករណីចុះបញ្ជីដីរដ្ឋជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងទម្រង់ជាដីសម្បទានសេដ្ឋកិច្ច (ក្រុមហ៊ុន ឌី.អេស អិម ដាប់បែលយូ ឯ.ក) ។ មានការចូលរួមពីអភិបាលរងខេត្ត តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិបាលស្រុកសៀមប៉ាង ស្រុកសេសាន និងស្រុកបុរីអូរស្វាយសែនជ័យ…