ខំហែលទឹកទន្លេគេចពីការចាប់ខ្លួន បន្ទាប់ពីកាប់ប្អូនថ្លៃស្រីមួយពូថៅ ចុងក្រោយចាប់បានដដែល
ខេត្តក្រចេះ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលរួមនិងប្រជាការពារ ចាប់ខ្លួនខណៈកំពុងព្យាយាមហែលទឹកទន្លេដើម្បីរំដោះខ្លួនពីការចាប់របស់សមត្ថកិច្ច ក្រោយប្រព្រឹត្តសកម្មភាពកាប់ទៅលើ ប្អូនថ្លៃស្រី បណ្តាលអោយរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៨ និង២០នាទីព្រឹក ថ្ងៃទី១១ កក្កដា ២០២២ នៅចំណុចភូមិកោះដំបង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។ តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកសំបូរ បញ្ជាក់ឲ្យដឹងថា ជនរងគ្រោះឈ្មោះទីង ស្រីម៉ៅ ភេទស្រី អាយុ២៧ ត្រូវបានបុរសជាជនដៃដល់កាប់មួយពូថៅពីក្រោយបណ្តាលអោយរងរបួសធ្ងន់ នៅចំណុចខាងក្រោយផ្ទះរបស់ពួកគេ ស្ថិតនៅចំណុចកើតហេតុខាងលើ។ ជនសង្ស័យឈ្មោះ ថា លីនណាន ភេទប្រុស…