Author: KohkhmerWeb

កម្លាំងកងរាជអាវុធហត្ថខេត្តចុះបង្ក្រាបនិងចាប់ខ្លួនក្រុមក្មេងទំនើងបង្កការអុកឡុកក្នុងក្រុងស្ទឹងត្រែង

ស្ទឹងត្រែង​៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបើកប្រតិបត្តិការក្តៅចុះបង្ក្រាបនិងចាប់ខ្លួនក្រុមក្មេងទំនើង ដែលតែងតែបង្កការអុកឡុកក្នុងក្រុងស្ទឹងត្រែង ដោយខ្លះជិះម៉ូតូបំពាក់បំពង់ស៊ីម៉ាំងកែឆ្នៃបំពងសំឡេង ខ្លះទៀតដេយវាយកាប់ចាក់គ្នាតាមទីសាធារណៈបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីយប់ថ្ងៃទី២១និងយប់ថ្ងៃទី២២ខែកុម្ភៈ២០២២ ដោយមានការដឹកនាំសម្របសម្រួលនិតិវិធីច្បាប់ ដោយលោកជា សុភក្រ័ ព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្តស្ទឹងត្រែង។ បើតាមការបញ្ជាក់ពីកម្លាំងកងរាជអាវុធហត្ថខេត្តដែលចុះអនុវត្តច្បាប់ បានឲ្យដឹងថា ក្នុងរយៈពេល២យប់ ២ថ្ងៃ កម្លាំងចាប់បានក្រុមក្មេងទំនើងចំនួន២៥នាក់។ ក្នុងនោះមានក្រុមទំនើងជិះម៉ូតូដាក់ស៊ីម៉ាំបំពងសំឡេងលាន់ខ្លាំងត្រូវបានកសាងសំណុំរឿងបញ្ជូនឲ្យគណៈបញ្ជាការឯកភាពក្រុង ធ្វើកិច្ចសន្យាឲ្យឳពុកម្ដាយ យកទៅអប់រំ ណែនាំ ទៅលំនៅឋាន ។ ចំពោះក្រុមក្មេងទំនើងចំនួន១៧នាក់ទៀតពាក់ព័ន្ធករណីប្រើអំពើហឹង្សាមានស្ថានទំងន់ទោស ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការបន្តនិតិវិធីច្បាប់នៅរសៀលថ្ងៃទី២៣ខែកុម្ភៈ២០២២នេះ។ ជុំវិញករណីកម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាបក្រុមក្មេងទំនើងខាងលើនេះ ត្រូវបានប្រជាពលរដ្ឋអ្នកលក់ដូរតាមសួនច្បារតាមជួរមាត់ទន្លេ មានការសាទរនិងថ្លែងអំណរគុណយ៉ាងខ្លាំងដល់កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលបានចុះអនុវត្តច្បាប់បង្ក្រាបទៅលើក្រុមក្មេងទំនើង ដែលតែងតែបង្កអសន្តិសុខ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ…

កូនម្នាក់ដាច់ចិត្តលើកដៃវាយម្តាយខ្លួនឯងរហូតហៀរឈាមច្រមុះ ព្រោះតែរឿងលុយ

ខេត្តកំពង់ស្ពឺ៖ ម្តាយជាអ្នកមានគុណ តែបុរសម្នាក់នេះបានធ្វើនូវទង្វើមិនអាចទទួលយកបានចំពោះម្តាយរបស់ខ្លួន ដោយបានទះកំផ្លៀង និងច្របាច់ក ម្តាយ រហូតឈាមច្រមុះ ព្រោះខឹងសុំលុយមិនបាន។ ហេតុការណ៍ហួសចិត្តនេះ បានកើតឡើងកាលពី ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២២ នៅចំណុចភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ជនញៀនថ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ក្រោយពីបានទះកំផ្លៀង និងច្របាច់កម្តាយរបស់ខ្លួន រហូតដល់ឈាមច្រមុះ ព្រោះតែខឹងសុំលុយ ១.០០០រៀល មិនបាន…

ឃាត់ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៦នាក់ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទ

ភ្នំពេញ ៖ កាលពី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចខាងកើតស្ថានីយ៍ប្រេងតូតាល់ ផ្លូវបេតុង ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ សមត្ថកិច្ចបានធ្វើការឃាត់ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៦នាក់ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ វណ្ណស័ក បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិចាក់ជ្រូក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះឈ្មោះ យ៉ែម ចាន់សុខ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករក្រុមហ៊ុន…

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្ត ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តស្ទឹងត្រែង

/KK/ស្ទឹងត្រែង ÷ នាព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំសន្និបាតបូកសរុបលទ្ធការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង និងមានអញ្ជើញចូលរួមជាគណៈអធិបតីដោយ ឯកឧត្តម អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការរង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។…

ជិះម៉ូតូទៅលេងផ្ទះគូដណ្តឹង ស៊យធំប៉ះក្រុមបងធំប្រចាំស្រុកកោះធំ រហ័សនាម JTK  ប្រើសុទ្ធតែដុំឥដ្ឋនិងខ្មែក្រវ៉ាត់វាយប្រហារ

/KK/កណ្តាល ៖ ក្រុមបងធំមានរហ័សនាម JTK ប្រចាំស្រុកកោះធំ ធ្វើសកម្មភាពដេញស្ទះកាប់ និងគប់ជនយុវជន៣នាក់ រហូតមានម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាល២នាក់។ ហេតុការណ៌នេះបានកើតឡើង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅចំណុចលើផ្លូវបេតុងមាត់ទន្លេរ មុខវត្តដើមពោធិ៍ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល។ ក្រោយមកជនបង្កត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាននៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២២ វេលាម៉ោង១៩និង២០នាទីព្រឹក នៅស្រុកកោះធំ ខេត្តកណ្តាល ។ ជនរងគ្រោះមានគ្នា៣នាក់ ទី១ឈ្មោះ ស្រ៊ន ម៉េងហុង…

កូនខ្មែរគ្រប់រូបត្រូវដឹង លក្ខណៈដ៏ពិសិដ្ឋរបស់ប្រាង្គប្រាសាទអង្គរវត្ត ស្ថាបត្យកម្មកំពូលគ្មានពីរលើលោក

សៀមរាប៖ ប្រាសាទអង្គរវត្តជានិមិត្តរូបដ៏រុងរឿងនៃព្រលឹងជាតិរបស់ប្រជាជនកម្ពុជាយើង ។ ប្រាសាទអង្គរវត្ត គឺជាអច្ឆរិយវត្ថុដ៏កម្រមួយរបស់មនុស្សជាតិ ព្រោះជាស្នាដៃកំពូលមួយខាងស្ថាបត្យកម្មរបស់មនុស្ស ។ ជនបរទេសខ្លះគេមិនស្គាល់ទេឈ្មោះកម្ពុជា តែបើនិយាយប្រាប់គេថា អង្គរទើបគេស្គាល់ ។ ដូច្នេះការឈ្វេងយល់ដឹងពីប្រាសាទអង្គរវត្ត គឺជាការចាំបាច់ណាស់សម្រាប់យើងជាម្ចាស់ទឹកដីអង្គរនេះ ។ ក្នុងន័យនេះហើយដែលយើងនឹងលើកឡើងនៅខាងក្រោមអំពីលក្ខណៈខ្លះនៃស្ថាបត្យកម្មដ៏អស្ចារ្យនេះ ។ អង្គរវត្តជាប្រជុំអគារប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសាទអង្គរត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យនិងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទីលើពិភពលោក។ ប្រាង្គប្រាសាទដ៏មហិមានេះ សង់ឡើងនៅដើមសតវត្សទី១២នៅយសោធរបុរៈដោយអធិរាជាណាចក្រខ្មែរ ឧទ្ទិសដល់ព្រះវិស្ណុ។ តាមការសន្និដ្ឋានរបស់ក្រុមអ្នកស្រាវជ្រាវ ប្រាសាទអង្គរវត្ត ប្រើកម្លាំងពលកម្មមនុស្សប្រមាណជាង ៣០ម៉ឺននាក់ និងដំរី ជាង…