ជំនួយឈើល្មើសច្បាប់ឆ្លងខេត្តត្រូវបានបង្ក្រាប តែរកមុខមេឈ្មួញមកទទួលខុសត្រូវអត់ឃើញ
ស្ទឹងត្រែង៖ ជំនួយឈើប្រណិតល្មើសច្បាប់កំពុងកក្រើកឡើងវិញ បន្ទាប់ពីការឆ្លងរាលដាលជំងឺកូវីដ-19ស្ងប់ស្តាត់។ តួយ៉ាង គម្រោងការក្រុមឈ្មួញជួញដូរឈើឆ្លងដែនទៅក្រៅប្រទេសទ្រង់ទ្រាញធំមួយករណី ត្រូវបានសមត្ថកិច្ច និងមន្ត្រីជំនាញខេត្តស្ទឹងត្រែងបង្ក្រាបបានជោគជ័យ តែយ៉ាងណាដើមឈើធំៗត្រូវកាប់រំលំនិងអារច្រៀកជារាប់រយកំណាត់តូចៗគួរឲ្យអាសូរ។ គំនរឈើទាំងនេះត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបនិងរឹបអូសទុកស្ថិតក្រោមការការពាររបស់សមត្ថកិច្ច នៅចំណុចអូរដំបង ស្ថិតក្នុងភូមិតាឡាត ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលនៅជាប់នឹងព្រំប្រទល់ ឃុំហាតប៉ក់ ស្រុកកូនមុំ ខេត្តរតនគិរី តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ រហូតមកទល់នឹងថ្ងៃទី២៦ ខែឆ្នាំដដែលនេះ។ បើតាមសមត្ថកិច្ចចុះបង្ក្រាបផ្ទាល់បានឲ្យដឹងថា ឈើជ្រុងដែលបានបង្ក្រាប និងរឹបអូសបាននាពេលនេះ ជាប្រភេទឈើលេខ១ ឈើផ្ចឹកមានចំនួនច្រើនជាង៣២០កំណាត់ ត្រូវបានគេឡាំងជា៤ជ្រុង មានមុខកាត់មធ្យម០.៣ម៉ែត្រ…