អនុសាខាកាកបាទក្រហមកម្ពុជា និងរដ្ឋបាលស្រុកឆ្លូង ទទួលអំណោយសប្បុរសព្រះមន្រ្តីសង្ឃ ដើម្បីបម្រើក្នុងការងារមនុស្សធម៌
ក្រចេះ៖ អំណោយសប្បុរសរបស់ព្រះមន្រ្តីសង្ឃ នៅស្រុកឆ្លូង ខេត្តក្រចេះ តែងតែប្រគល់ដល់អនុសាខាកាកបាទក្រហមកម្ពុជា និងរដ្ឋបាលស្រុក ជារៀងរាល់ឆ្នាំមិនដែលខាន ដើម្បីបម្រើក្នុងការងារមនុស្សធម៌ និងជាការតបស្នងគុណនៃការដឹកនាំប្រទេសជាតិឲ្យមានភាពរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ របស់រាជរដ្ឋាភិបាលកម្ពុជា ។ អំណោយទាំងអស់នេះមានជាគ្រឿងឧបភោគបរិភោប សម្ភារៈប្រើប្រាស់ រួមនិងបច្ច័យចំនួន ៣លានរៀល ដឹកនាំដោយព្រះសៈមៈណៈញាណៈកិច្ច បេ សីហា ព្រះធម្មធម៌អនុគណស្រុក និងជាព្រះចៅអធិការវត្តពោធិព្រឹក្ស ហៅវត្តឈើទាលភ្លោះ ឃុំកញ្ជរ ស្រុកឆ្លូង ប្រគល់ដល់អនុសាខាកាកបាទ ក្រហមកម្ពុជា និងរដ្ឋបាលស្រុក កាលពីថ្ងៃម្សិលម៉ិញនេះ។ មានសង្ឃដីការព្រះធម្មធម៌អនុគណស្រុក បេ…