ខណៈដើរតាមផ្លូវសាធារណៈលេចមុខចោរមួយក្រុមធ្វើសកម្មភាពឆក់កាបូប តែត្រូវសមត្ថកិច្ចនគរបាលបង្ក្រាបបាន
(ខេត្តព្រៃវែង)៖ ជនមិនស្គាល់មុខមួយក្រុមបានធ្វើសកម្មភាពឆក់ការបូបពីប្រជាពលរដ្ឋ កាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ តែត្រូវបានសមត្ថកិច្ចនគរបាលក្របួចបានជនសង្ស័យម្នាក់ ខណៈបក្សផ្សេងទៀតគេចខ្លួនបានសម្រេច។ ករណីនេះបានកើតឡើងនៅត្រង់ចំណុចមុខស្ថានីយប្រេង ស្ថិតក្នុងភូមិចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង តាមបណ្តោយផ្លូវជាតិលេខ៨។ បើតាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ១និង៥០នាទីរសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ខណៈខ្លួនកំពុងធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏លេចវត្តមានមនុស្សមួយក្រុមមិនស្គាល់អត្តសញ្ញាណ មានគ្នាចំនួនប្រហែល៤នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីរូបខ្លួន នៅត្រង់ចំណុចមុខស្ថានីយប្រេង ស្ថិតក្នុងភូមិចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង តាមបណ្តោយផ្លូវជាតិលេខ៨…