Author: KohkhmerWeb

ហ្វូងបាតុករប្រមូលផ្តុំគ្នានៅទូទាំងសហរដ្ឋអាមេរិកប្រឆាំងនឹងប្រធានាធិបតី Donald Trump និង Elon Musk

មនុស្សរាប់លាននាក់បានចូលរួមក្នុងការតវ៉ាប្រឆាំងនឹងប្រធានាធិបតី Donald Trump និង Elon Musk នៅទូទាំងរដ្ឋទាំង 50 និងទូទាំងពិភពលោក ដែលរៀបចំដោយចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យដើម្បីឆ្លើយតបទៅនឹងអ្វីដែលពួកគេហៅថា “ការកាន់កាប់ដោយអរិភាព” និងវាយប្រហារលើសិទ្ធិនិងសេរីភាពរបស់អាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់CNNកាលពីថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥។ តំណាងអ្នកតវ៉ាម្នាក់បានប្រាប់ថា នេះជាការប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំ ក្នុងចំណោមនោះក៏មានមនុស្សប្រមាណជាង១៤០០នាក់បានលើកបដាតវ៉ា និងស្រែកទាមទារឲ្យ លោកប្រធានាធិបតី Donald Trump ចុះចេញពីតំណែង និងទាមទារឲ្យលោកមហាសេដ្ឋី Elon Muskបញ្ឈប់ការច្បាមអំណាចប្រមូលផ្តុំ។ ក្បូនដង្ហែបាតុករត្រូវបានធ្វើឡើងនៅតាមរដ្ឋធានីនានា អគារសហព័ន្ធ ការិយាល័យសភា…

រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំ អនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យ ត្រៀមក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ស្ទឹងត្រែង៖នៅរសៀលថ្ងៃព្រហស្បទី០៣ ខែមេសា ឆ្នាំ២០២៥ នៅឯសាលប្រជុំសាលាខេត្តស្ទឹងត្រែងបានរៀបចំកិច្ចប្រជុំ អនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យ ត្រៀមក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលដឹកនាំដោយលោក ឃឹម ផែន អភិបាលរងខេត្ត ជាសហប្រធាន លោក សែម វ៉ាន់ស៊ីម អភិបាលរងខេត្តនិងជាសហប្រធាន ដែលមានការចូលរួមពី លោក លោកស្រីអនុប្រធាននិងសមាជិក សមាជិការនៃអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យ។ នាឱកាសនោះលោក សែម វ៉ាន់ស៊ីម អភិបាលរងខេត្តមានប្រសាសថាដើម្បីបង្កលក្ខណះសប្បាយរីករាយជូនដល់ពលរដ្ឋក្នុងខេត្ត អនុគណៈកម្មការសន្តិសុខ…

FACEBOOKថ្ងៃនេះល្បីរឿងកែសំបុត្រកំណើតអស់លុយ៣៦០ដុល្លារ

យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ដែលមានទីកន្លែងកំណើត នៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ថា មន្ត្រីម្នាក់ មានឋានៈជាប្រធានការិយាល័យអត្រនុកូលដ្ឋានស្រុកកងមាស នៃរដ្ឋបាលខេត្តកំពង់ចាម ឈ្មោះ ហែម គីមសាទ បានកែសំបុត្រកំណើតអោយពលរដ្ឋម្នាក់ ពីឈ្មោះឆេង សុឃ័ស មកឈ្មោះ ឆេង ឃ័ស រស់នៅភូមិក្តី ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។ ដោយប្រើពេលអស់ជាង៣ខែ ហើយបានយកលុយពីគាត់ចំនួនពីរលើក អស់លុយ៣៦០ដុល្លារ ទើបសម្រេចបាន។ ប្រភពដដែលបានលើកឡើងទៀតថា៖ គាត់ខកចិត្តយ៉ាងខ្លាំង…

នាយកមីក្រូហិរញ្ញវត្ថុអម្រឹត.បា.ត់.បង់ជីវិតភ្លាមៗជួបគ្រោះថ្នាក់ចរាចរលើផ្លូវជាតិលេខ១

ស្វាយរៀង៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ ក្រោយបុ ក គ្នា ជាមួយរថយន្ត របស់ក្រុមហ៊ុនដានដាន ដែលគេដឹងថា ជារថយន្តក្រុងដឹកអ្នកដំណើរពីភ្នំពេញទៅវៀតណាម ឬពីវៀតណាមមកភ្នំពេញ ។ បុរសម្នាក់នោះ ត្រូវបានសមត្ថកិច្ចអះអាងថា ជានាយកមីក្រូ ហិរញ្ញវត្ថុ អម្រឹត ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦:៣០នាទីល្ងាច ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១០៨-១០៩ ភូមិនារាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាល និយាយថា…

ព្រះពុទ្ធបដិមាអាយុកាល១០០០ឆ្នាំបង្កប់អដ្ឋិធាតុព្រះសង្ឃចិនត្រូវចោរលួច តុលាការចិនបង្គាប់ឲ្យអ្នកទិញប្រគល់មកវិញ

តុលាការប្រជាជនជាន់ខ្ពស់ Fujian ក្នុងខេត្ត Fujian ភាគខាងកើតប្រទេសចិន កាលពីថ្ងៃអង្គារបានចេញសាលក្រមជាសាធារណៈលើសំណុំរឿងសពព្រោះសង្ឃចិនឈ្មោះ Zhanggong Zushi ដែលតម្កល់ទុកក្នុងរូបសំណាកព្រះពុទ្ធដែលមានអាយុ 1,000 ឆ្នាំ។ រូបព្រះពុទ្ធបដិមាដែលមានបង្កប់អដ្ឋិធាតុព្រះសង្ឃចិនបុរាណនេះ ត្រូវបានចោរលួចច្រើនឆ្នាំមកហើយ។ អ្នកជំនាញបាននិយាយថា ករណីនេះក៏បំភ្លឺផ្លូវថ្មីមួយសម្រាប់ការយកវត្ថុបុរាណវប្បធម៌ចិនដែលបានបាត់បង់ទៅក្រៅប្រទេសវិញតាមមធ្យោបាយផ្លូវច្បាប់ ដែលនឹងមានអត្ថន័យនៅក្នុងករណីស្រដៀងគ្នានាពេលអនាគត។ រូបសំណាកព្រះពុទ្ធដើមដំបូងត្រូវបានតម្កល់នៅក្នុងភូមិ Yangchun ក្នុងទីក្រុង Sanming ក្នុងខេត្ត Fujian ប៉ុន្តែត្រូវបានលួចនៅថ្ងៃទី 14 ខែធ្នូ ឆ្នាំ 1995។ អ្នកប្រមូលវត្ថុសិល្បៈជនជាតិហូឡង់ Oscar Van…

COម្នាក់មកពីដើរទារលុយគេ ខ្យល់គធ្លា.ក់ពីលើម៉ូតូ

យុវជនជា CO ម្នាក់មកពីដើរទារលុយគេ ហត់ពេកឈប់ម៉ូតូសម្រាកក្រោមដើមឈើមួយភ្លែតបានខ្យល់គធ្លា.ក់ពីលើម៉ូតូ ជាអកុសលបានស្លា..ប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ យុវជនជាCOម្នាក់ទំនងជាខ្យល់គរ បានឈប់ម៉ូតូ អង្គុយ ហើយបានធ្លាក់ពីលើម៉ូតូត្រូវបានពលរដ្ឋ និងសមត្ថកិច្ចឃើញជួយអន្តរាគមន៍បញ្ជូនទៅពេទ្យ តែជាអកុសលគាត់បានបាត់បង់ជីវិតទៅហើយ។ សា-ក-ស-ព-យុវជន CO នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ ហេតុការណ៍យុវជន CO ខ្យល់គរស្លាប់នេះ បានកើតឡើងនៅក្នុងភូមិអង្គ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាវេលាម៉ោង៩ និង១០នាទីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ៕

ស្ត្រីបារមីកាន់ដើរចូលព្រៃបាត់ខ្លួនជិតកន្លះខែរកឃើញក្នុងសភាពស្លត់ចិត្ត

កំពង់ឆ្នាំង ៖ ស្ត្រីម្នាក់ហាក់មានភាពចម្លែក ដូចមានបារមីអ្វីម្យ៉ាងសណ្ធិត នៅរាល់ថ្ងៃសិល្ប៍ ខែពេញបូណ៌មីតែងតែដើរចូលព្រៃបាត់ចេញពីផ្ទះម្តងៗមានរយៈពេលរាប់ខែទើបត្រឡប់មកវិញ តែបាត់លើចុងក្រោយនេះ ពេលសាច់ញាតិនិងអាជ្ញធរមូលដ្ឋានតាមរកឃើញម្នាក់ៗស្លត់ចិត្ត។ លោក ហម ប៊ុនឈឿន អាយុ៤១ឆ្នាំ ត្រូវជាប្ដីរបស់ស្ត្រីខាងលើ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៥ថា ប្រពន្ធគាត់ធ្លាប់បាត់ខ្លួនជាច្រើនលើកណាស់មកហើយ ដោយសារតែមានបារមីគ្រូកាន់ ពេលបាត់ខ្លួនម្ដងៗ មានរយៈពេល១ខែ ឬ២ខែ ទើបឃើញត្រឡប់មកវិញ។ ប៉ុន្តែការបាត់លើកនេះ ទោះបីអាជ្ញាធរ និងប្រជាពលរដ្ឋ ជួយរុករកជាច្រើនលើកយ៉ាងណាក្តី នៅតែរកមិនឃើញ។ បើតាមលោកប៊ុនឈឿន ការបាត់ខ្លួនរបស់ប្រពន្ធគាត់ ភាគច្រើន…

មន្ត្រីបរិស្ថានម្នាក់យកគ្រឿងចក្រទៅឈូសឆាយដីក្នុងតំបន់ហាមឃាត់បុកចំមនុស្សស្លាប់

មណ្ឌលគិរី៖ មន្ត្រីបរិស្ថានមួយរូបឈ្មោះ សៀង រ៉ាវី ហៅភ័ក្រ បាននាំយកគ្រឿងចក្រទៅឈូសឆាយដី ស្ថិតនៅតំបន់ហាមឃាត់ ដែលជាដីសម្បទានសង្គមកិច្ចបម្រុងទុក សម្រាប់ផ្ដល់ឲ្យជនក្រីក្រ មានទីតាំងនៅភូមិវ៉ាល់យោង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ ។ ករណីនេះបណ្ដាលឲ្យជនរងគ្រោះម្នាក់បានស្លាប់ ខណៈជនរងគ្រោះរូបនោះកំពុងចុះទៅចាប់ត្រីក្នុងទឹកស្រះ ហើយក៏ត្រូវគ្រឿងចក្របុកចំបណ្ដាលឲ្យស្លាប់តែម្ដង ។ ប្រភពពីពលរដ្ឋនៅទីនោះបានប្រាប់ថា នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចមានទំហំជាង២០០០ហិកតានេះ គឺនៅមិនទាន់មានការបែងចែក ឬប្រគល់ទៅឲ្យជនក្រីក្រណាឡើយ ដែលកំពុងស្ថិតជាដីបម្រុងសម្រាប់ផ្ដល់ឲ្យជនក្រីក្រ ប៉ុន្តែជាក់ស្ដែងដីសម្បទានទាំងនេះ ត្រូវបានជនខិលខូចគប់គិតគ្នា កាប់ឆ្ការឈូសឆាយដើម្បីគ្រប់គ្រង និងបានលក់ដូរតៗគ្នាច្រើនឆ្នាំមកហើយ ។ ជាក់ស្ដែងសូម្បីលោក…

ថាមែនៗ! ពិតជាករណី\ចា\ប់\ជំ\រិ\ត

ខេត្តកណ្តាល៖ វីដេអូបុរសជនជាតិចិនម្នាក់លោតចេញពីរថយន្តPRIUSទាំងត្រដាបត្រដួស ធ្វើឲ្យសាធារណជនសង្ស័យថាជាករណីចាប់ជំរិតនោះ ពេលនេះច្បាស់ការហើយ គឺពិតជាករណីចាប់ជំវិតទាប្រាក់ពិតប្រាកដមែន។ នេះបើតាមការអះអាងរបស់នគរបាលជាតិកាលពីថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៥។ គួរជម្រាបថា មហាជនជាអ្នកលេងហ្វេសប៊ុក មានការចាប់អារម្មណ៍ខ្លាំងចំពោះវីដេអូឃ្លីប ដែលផេកហ្វេសប៊ុកមួយឈ្មោះ Video Funny បានបង្ហោះវីដេអូ ករណីបុរសជនជាតិចិនម្នាក់ បានព្យាយាមលោ.តចេញពីរថយន្តម៉ាក Prius ពណ៌ក្រហម អមដោយខ្លឹមសារថា៖ (ព័ត៌មានបឋម) នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ យើងមិនទាន់ដឹងថានេះជាករណីអ្វីឱ្យពិតប្រាកដនោះទេ បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ២:៣០នាទី ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥។ ឆ្លើយតបចំពោះទំហ្វេសប៊ុកខាងលើនេះ មន្ត្រីនគរបាលជាតិ…

ភ្នំពេញ៖ សំណុំរឿងឃាតកម្មករបុរសចិនសម្លាប់ស្ត្រីខ្មែរជាសង្សារ កប់ចោលក្នុងដីខ្សាច់ ត្រឹមរយៈពេលពីរថ្ងៃ ត្រូវកម្លាំងជំនាញព្រហ្មទណ្ធក្រសួងមហាផ្ទៃបំបែកបាន។ ជនសង្ស័យជាឃាត្តករពីរនាក់ត្រូវចាប់ខ្លួន ម្នាក់ទៀតជាមេខ្លោងនិងជាអ្នករៀបគម្រោងសម្លាប់បានរត់គេចខ្លួន។ នៅចំពោះមុខសមត្ថកិច្ចពួកគេសារភាពថា នារីរងគ្រោះដឹងរឿងសម្ងាត់ពួកគេច្រើនពេកទើបត្រូវសម្លាប់បំបិតមាត់។ បើតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានអោយដឹងថា ស្ដ្រីម្នាក់ដែលត្រូវបានជនជាតិចិនសម្លា.ប់ រួចយកសពទៅកប់ក្នុងដីខ្សាច់ នៅផ្លូវ៦០ម៉ែត្រ ក្បែរផ្សារទំនើបអ៊ីអន៣ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញនោះ នៅពេលនេះ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវចាប់ខ្លួនបានហើយកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ ខណៈនៅសល់មេខ្លោងម្នាក់ កំពុងបន្ដរង់គេចខ្លួន ។ សូមបញ្ជាក់ថា…