Author: KohkhmerWeb

អ្នកបើកឡានបុកតារាចម្រៀងរ៉េប ដាវិឌ ឬទ្ធិរុទ្រ ស្លាប់ ត្រូវចោទប្រកាន់ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់អ្នកដទៃ ដោយផ្តន្ទាទោសតាមមាត្រា ៨៥

ភ្នំពេញ ៖ ​សំណុំរឿង​ពាក់ព័ន្ធ​ករណីគ្រោះថ្នាកចរាចរណ៍រវាងរថយន្តនិងម៉ូតូដែលបណ្ដាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ ដាវិឌ ឬទ្ធិរុទ្រ ហៅ​ RuthKo ស្លាប់ នៅចំណុចផ្លូវ ៦០ម៉ែត្រ ភូមិទួលរកា២ សង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ពេលនេះត្រូវបានចោទប្រកាន់អ្នកបើកបររថយន្តពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់អ្នកដទៃ ដោយបទល្មើស ព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ យោងតាមអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចាក់ឲ្យដឹងកាលពីថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៥ថា នៅវេលាម៉ោង០១និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង…

រាជរដ្ឋាភិបាលសម្រេចរក្សាទុកតំបន់ភ្នំកំពង់ត្រាចជាកន្លែងគោរពបូជាសាសនា អេកូទេសចរណ៍ និងវប្បធម៌

តំបន់ភ្នំកំពង់ត្រាចដែលជាភ្នំថ្មកំបោរ ដែលធ្លាប់បានផ្តល់អាជ្ញាបណ្ណអាជីវកម្មធនធានរ៉ែដើម្បីធ្វើរោងចក្រស៊ីម៉ងត៍កាលពេលឆ្នាំ២០២០កន្លងទៅ នៅថ្ងៃនេះត្រូវបានរាជរដ្ឋាភិបាលសម្រេចប្រកាសរក្សាទុកជាកន្លែងគោរពបូជាសាសនា ជាតំបន់អេកូទេសចរណ៍ធម្មជាតិ និងវប្បធម៌សម្រាប់ខេត្តកំពត។ ប្រជាពលរដ្ឋសាទរយ៉ាងខ្លាំងចំពោះរឿងការរក្សាទុកនេះ ខណៈអាជ្ញាធរខេត្តថានឹងសហការគ្នាធ្វើយ៉ាងណាឱ្យតំបន់ភ្នំកំពង់ត្រាចកាន់តែមានភាពទាក់ទាញភ្ញៀវច្រើនជាងមុន។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់អតីតតំបន់អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ស្ថិតនៅឃុំដំណាក់កន្ទួតខាងត្បូង និងដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត រក្សាទុកជាកន្លែងគោរពបូជាសាសនា ជាតំបន់អេកូទេសចរណ៍ធម្មជាតិ និងវប្បធម៌។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ការប្រកាសនាថ្ងៃនេះ គឺយោងទៅតាមការសម្រេចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា…

ចាប់ខ្លួនមន្ត្រីអាវុធហត្ថខេត្តតាកែវបីនាក់ករណីបង្ក្រាបបទល្មើសគ្រឿងញៀន៧គីឡូក្រាម

រកឃើញមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ដ្រីម្នាក់ ពាក់ព័ន្ធការទទួលសំណូកជាថ្នូរនឹងការមិនបង្ក្រាបបទល្មើសគ្រឿងញៀន៧គីឡូក្រាម និងល្បែងស៉ីសងខុសច្បាប់ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា អង្គភាពបានរកឃើញលោកវរសេនីយ៍ឯក ង៉េត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងនាយចំណង់ ស៉ិន សុវណ្ណារិទ្ធ ជំនួយការការិយាល័យគ្រឿងញៀនខេត្ត ពាក់ព័ន្ធការទទួលសំណូកជាថ្នូរនឹងការមិនបង្ក្រាបបទល្មើសគ្រឿងញៀន៧គីឡូក្រាម និងល្បែងស៉ីសងខុសច្បាប់ ព្រមទាំងធ្វើឲ្យបែកការសម្ងាត់ក្នុងការស៉ើបអង្កេត។ ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ថា នាយអាវុធហត្ថខេត្តតាកែវ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១ ខែមករាកន្លងទៅ រកឃើញ២នាក់ពាក់ព័ន្ធបទល្មើសស៉ីសំណូក (ទទួលប្រាក់ជាថ្នូរនឹងការមិនបង្ក្រាប បទល្មើសគ្រឿងញៀន, ល្បែងស៊ីសងខុសច្បាប់ និងធ្វើឲ្យបែកការសម្ងាត់ក្នុងការស៊ើបអង្កេត)…

ស្នូរទះដៃអបរអរសាទរយ៉ាងទ្រហឹងអឺងកងយល់ព្រមតាមការជួយដោះស្រាយសម្របសម្រួលយ៉ាងប៉ិនប្រសប់ពីឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងឯកឧត្តម សរ សុពុត្រា

ស្ទឹងត្រែង៖ កាលពីពេលថ្មីៗនេះ នៅចំនុចអូរចំបក់ ស្រុកសេសាន បានលឺស្នូរទះដៃបន្លឺឡើង ខណៈពេល ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងារអន្តរាគមន៍ពិសេសរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្នុងតំបន់ដីមិនស្របច្បាប់នោះ ហើយបានយល់ព្រមតាមការជួយដោះស្រាយសម្របសម្រួល ទៅរស់នៅលើដីស្របច្បាប់វិញ ។ តាមPage ផ្លូវការរបស់ឯកឧត្តម អភិបាលខេត្ត បានបង្ហោះកាលពីកន្លងទៅនេះថា៖( ដោយសំដៅលើការរស់នៅលើដីមិនស្របច្បាប់របស់ប្រជាពលរដ្ឋ ចំនុចអូរចំបក់ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយបានសរសេរថា)៖ មានតែគោលការណ៍ឈ្នះ…

សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដង្កោបានអប់រំនិងធ្វើកិច្ចសន្យាចំពោះសិស្ស០៦នាក់បានវា.យគ្នានៅក្នុងវិទ្យាល័យទួលអំពិលបណ្តាលឲ្យសិស្ស០១នាក់រងរបួសស្រាល

បន្ទាប់ពីកើតមានករណីសិស្សវិទ្យាល័យទួលអំពិល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញមានការវា.យតប់គ្នានៅក្នុងសាលាហើយរូបភាពនេះបានបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញសង្គម កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បង្កឲ្យមានការភ្ញាក់ផ្អើល។សិស្សបង្កចំនួន០៦នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯកជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោឃា.ត់នាំមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ នាព្រឹកថ្ងៃទី២៥ខែធ្នូឆ្នាំ២០២៤ ។ បន្ទាប់ពីសមត្ថកិច្ចបានសួរនាំសិស្សបង្កទាំងនោះរួចហើយ សមត្ថកិច្ចក៏បានអញ្ជើញលោកនាយកសាលា លោកគ្រូអ្នកគ្រូប្រចាំថ្នាក់ និងអាណាព្យាបាលសិស្សទាំងសងខាង ខណៈនោះអាណាព្យាបាលទាំងសងខាងក៏ដូចលោកគ្រូអ្នកគ្រូ ក៏បានសំណូមកពរសមត្ថកិច្ចឲ្យមានការសម្របសម្រួលគ្នាសុំមិនធ្វើការប្តឹងផ្តល់គ្នានោះទេ ដោយសុំឲ្យសមត្ថកិច្ចធ្វើការអប់រំពួកគេដោយសារការវាយគ្នានោះជារឿងទំនាស់យល់ច្រឡំគ្នា ហើយសិស្សរងគ្រោះទទួលរងរបួសស្រាល ពួកគេក៏បានទទួលស្គាល់កំហុស និងក៏មានការសុំទោសពីអាណាព្យាបាលសិស្សបង្កចំពោះអាណាព្យាបាលសិស្សរងគ្រោះ ហើយអាណាព្យាបាលមានការយោគយល់គ្នា ។ ដោយយោងការសំណូមពរខាងលើសមត្ថកិច្ចពិនិត្យឃើញពួកគេមិនមែនជាមុខសញ្ញាក្រុមក្មេងទំ.នើ.ង។ លោកអធិការនគរបាលខណ្ឌដង្កោ ក៏បានសុំគោលការណ៍ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន…

គណៈប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង បានបំពេញទស្សនកិច្ចនៅក្រុមហ៊ុន Lester Xiamen ផលិតថាមពលអគ្គិសនីដោយពន្លឺព្រះអាទិត្យ

(ប្រទេសចិន)៖ ក្រុមហ៊ុន Lester Xiamen ផលិតថាមពលអគ្គិសនីដោយពន្លឺព្រះអាទិត្យ ជាសហគ្រាសឈានមុខគេ នៅ ខេត្ត ហ្វូ ជាន ប្រទេសចិន បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតនៃដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូខេត្តស្ទឹងត្រែងដឹកនាំដោយ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត ដើម្បីទស្សនកិច្ចសិក្សា ទៅលើបច្ចេកវិទ្យាខ្ពស់នៃផ្ទាំងអគ្គិសនីប្រើពន្លឺព្រះអាទិត្យដែលមាន២ប្រភេទគឺប្រភេទលើដំបូលនិងប្រភេទព្យួជញ្ជាំង សហគ្រាសឈានមុខគេក្នុងឧស្សាហកម្មផលិតថាមពលអគ្គិសនីដោយពន្លឺព្រះអាទិត្យ ខេត្ត ហ្វូ ជានវាត្រូវបានផ្តល់កិត្តិយសជាសហគ្រាសឈានមុខគេក្នុងឧស្សាហកម្ម រដ្ឋាភិបាលចិន ដែលគួរឱ្យទុកចិត្ត អង្គភាពកម្រិតខ្ពស់ក្នុងការពេញចិត្តរបស់អ្នកប្រើប្រាស់ គោរពតាមកិច្ចសន្យា និងកិត្តិយសដែលត្រូវបានផ្តល់រង្វាន់ ម៉ាកយីហោ Xiamen…

សារព័ត៌មានចុះផ្សាយថា ក្នុងផ្សារមានបង្គប់ល្បែងស៊ីសងខុសច្បាប់ កម្លាំងនរគបាលចុះពិនិត្យរជាក់ស្តែងមិនមែនជាការពិត

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានចុះត្រួតពិនិត្យទីតាំងមួយកន្លែងក្នុងផ្សារទំនើបស៊ីធីម៉ល ស្ថិតក្នុងសង្កាត់វាល់វង ខណ្ឌ៧មករា ដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយមានលួចបង្កប់លេងល្បែងស៊ីសងខុសច្បាប់។ ក្រោយពីធ្វើការត្រួតពិនិត្យរួច សមត្ថកិច្ចពុំឃើញមានបង្កប់ល្បែងស៊ីសងខុសច្បាប់នោះទេ គឺទីតាំងខាងលើជាប្រភេទល្បែងកម្សាន្តរបស់កុមារតែប៉ុណ្ណោះ៕

តំបន់អេកូទេសចរណ៍ នៅតាមដងទន្លេមេគង្គ និងការប្រើប្រាស់ អគ្គីសនីដោយសូឡា ជួយបង្កើនជីវភាពសេដ្ឋកិច្ចស្រ្តី ក្នុងគ្រួសារកាត់បន្ថយការបំពុលបរិស្ថាន

ស្ទឹងត្រែង៖ ប្រជាជននៅសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន បានទាញសក្ដានុពលធម្មជាតិនៅតាមដងទន្លេមេគង្គលើ រួមផ្សំជាមួយប្រពៃណីដូនតា ភាពប៉ិនប្រសប់ក្នុងការធ្វើម្ហូបអាហារ ព្រមទាំងចំណេះជំនាញបន្ថែមផងដែរ មកបម្រើឱ្យវិស័យអេកូទេសចរណ៍ បានប្រាក់ចំណូលបន្ថែមជួយបង្កើនជីវភាពសេដ្ឋកិច្ចស្រ្តី បង្កើនភាពអង់អាច ដល់ស្រ្តីនៅតាមជនបទ ដើម្បីដំណោះស្រាយភាពធន់និងបំរែបំរួលអាកាសធាតុ និងបង្កើនភាពអង្គអាចផ្នែកសេដ្ឋកិច្ចគ្រួសារ ដែលគិតគូរអំពីយេនឌ័រ។ ដោយឡែកក្រុមស្រ្តី សូឡា គឺជាចំណែកមួយយ៉ាងសំខាន់ នៅក្នុងជីវភាពប្រចាំថ្ងៃរបស់គ្រួសារ ដោយការនាំផ្ទាំងអគ្គីសនីប្រើព្រះអាទិត្យ សំរាប់កការប្រើប្រាស់នៅតាមផ្ទះ រឺតាមទីតាំងដែលបោះតង់កំសាននៅលើកោះ តាមដងទន្លេងមេគ្គជាដើម កាត់បន្ថយការប៉ះពាល់បរិស្ថាន កាត់បន្ថយចំណាយរាល់ថ្ងៃ។ នេះបើតាមការគូសបញ្ជាក់ពីរដ្ឋបាលឃុំកោះស្នែង។ លោកជំទាវ ស៊ី វណ្ណបុទម រដ្ឋលេខាធិការក្រសួងកិច្ចការនារី ដឹកនាំប្រតិភូ ក្នុងនោះមានមកពីប្រទេសចិន…

ផ្ទះប្រជាពលរដ្ឋមួយកន្លែងត្រូវបានអគ្គីភ័យលេបត្របាក់គ្មានសល់

ផ្ទះប្រជាពលរដ្ឋមួយកន្លែងត្រូវបានអគ្គីភ័យលេបត្របាក់គ្មានសល់ ដោយហេតុការនេះបានកើតឡើងនៅវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្ទះគ្មានលេខ​ ផ្លូវបេតុង​ ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុការបញ្ជាក់ថា មូលហេតុដែលបង្ករឲ្យមានការឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី​។ ប្រភពបន្តថា អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះទំហំ​ ៧ម៉ែត្រ x​ ១២ម៉ែត្រ អស់ទាំងស្រុង ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។ សម្ថកិច្ចដែលចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុ បានបញ្ជាក់ថា នៅវេលាម៉ោង១១:២០នាទីព្រឹក ថ្ងៃទីខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ អគ្គិភ័យ អគ្គិភ័យ ចំនួន ០៦គ្រឿង…

អភិបាលខេត្តកំពតស្នើមន្ត្រីជំនាញពាក់ព័ន្ធយកចិត្តទុកដាក់រៀបចំបុណ្យសមុទ្រឲ្យបាលល្អគ្រប់ជ្រុងជ្រោយ និងកុំធ្វេសប្រហែសសូម្បីរឿងកំប៉ិចកំប៉ុក

អភិបាលខេត្តកំពតបានបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ ការត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រលើកទី១១ របស់អនុគណៈកម្មការនីមួយៗរបស់ខេត្ត បានត្រៀមស្ទើររួចរាល់ហើយ ទាំងការងារសោភ័ណភាព អនាម័យ សន្តិសុខសណ្តាប់ធ្នាប់ជាដើម ប៉ុន្តែឯកឧត្តមបានក្រើនរំលឹកដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធដែលាមានតួនាទីភារកិច្ចត្រូវគិតគូរឱ្យគ្រប់ជ្រុងជ្រោយ កុំធ្វេសប្រហែសចំពោះរឿងកំប៉ិកកំប៉ុក ដែលវាអាចជះឥទ្ធិពលអាក្រក់ដល់ខេត្ត។ មានមតិបូកសរុបក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខេត្តក្នុងការរៀបចំបុណ្យសមុទ្រលើកទី១១ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា គិតមកដល់ពេលនេះ ក្រុមការងាររបស់អនុគណៈកម្មការនីមួយៗរបស់ខេត្ត បានខិតខំត្រៀមរៀបចំការងាររបស់ខ្លួនស្ទើររួចរាល់អស់ហើយ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ដោយស្មារតីនៃការរួមសាមគ្គីគ្នារបស់អាជ្ញាធរ មន្ត្រីជំនាញ កងកម្លាំង ប្រជាពលរដ្ឋ…