សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំពិភាក្សាការងារអនុវត្តកម្មវិធី «មនសិការពលរដ្ឋល្អ»
ស្ទឹងត្រែង៖នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែងបើកកិច្ចប្រជុំពិភាក្សាការងារអនុវត្តកម្មវិធី «មនសិការពលរដ្ឋល្អ» កិច្ចប្រជុំនោះផងដែរដឹកនាំដោយលោក ម៉ែន គុង ប្រធានស.ស.យ.កខេត្ត លោក លោកស្រីអនុប្រធាន និងសមាជិក សមាជិការ ស.ស.យ.កខេត្តស្ទឹងត្រែងជាច្រើនរូប។ លោក ម៉ែន គុង បានមានប្រសាសន៍ថា៖ កម្មវិធី «មនសិការពលរដ្ឋល្អ» ត្រូវបានបង្កើតឡើងដោយអនុស្សារណៈយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និង កីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងគោលបំណងបណ្តុះមនសិការ គំនិតច្នៃប្រឌិត ភាពជាអ្នកដឹកនាំ ភាពជាពលរដ្ឋល្អ និងផ្តល់ឱ្យយុវជនមានឱកាសចូលរួមក្នុងការងារស្ម័គ្រចិត្ត…