ក្នុងរយះពេល៨ថ្ងៃបង្រ្កាបក្មេងទំនើងបានជិត៤០នាក់
គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបក្រុមក្មេងទំនើងទូទាំងប្រទេស បានជាង១០ករណី និងឃាត់ខ្លួនមនុស្សបានជិត៤០នាក់ដោយភាគច្រើនបញ្ជូនទៅកាន់ពន្ធនាគារ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ករណីក្មេងទំនើងដែលបង្ក្រាបបាននេះ គឺមាននៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ក្រចេះ ស្វាយរៀង និងខេត្តកំពត។ បើតាមលោកបណ្ឌិត ទូច សុឃៈ លទ្ធផលនៃការបង្ក្រាបក្មេងទំនើងនេះ ផ្តើមចេញពីការយកចិត្តទុកដាក់របស់សមត្ថកិច្ច ព្រមទាំងការចូលរួមសហការពីប្រជាពលរដ្ឋ។ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត…