Author: Pnakkgha kkk

ចុះបង្រ្កាបទីតាំងស្ដុកទុកប្រេង NOVA-2T (លក់ប្រេងម៉ាសុីនក្លែងក្លាយ) ល្មេីសបន្លំសិទ្ធិអ្នកប្រេីប្រាស់

កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង លួច​លក់​ប្រេងម៉ាស៊ីន​លាយ ក្លែងក្លាយ​មួយ​កន្លែង ដេប៉ូ​យីហោ​« ហេង សុខ​ជា​» ដែល​ដាក់​តាំង​លក់​ប្រេងម៉ាស៊ីន​ក្លែងក្លាយ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៤ ភូមិ​ក្រាំង​ពល​ទេព សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា​នេះ យោង​តាម​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន P.K.I និង​ក្រុមហ៊ុន Siam Kubota Corporation ។ ក្នុង​កិច្ច​ប្រតិបត្តិការ​បាន​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ពី​លោក រ៉ែ​ន ន​រិ​ទ្ធ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ សហការ​ពី​កម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ម្ចាស់​តំណាង​សិទ្ធិ​ផ្ដាច់មុខ​នាំ​ចូល ។ ក្នុង​ពេល​ចុះ​ឆែកឆេរ សមត្ថកិច្ច​រក​ឃើញ​ប្រេងម៉ាស៊ីន…

យុទ្ធនាការ<<មួយម៉ឺនរៀលមួយម៉ឺននាក់>>មានសប្បុរសជនបរិចាកជិត២០ម៉ឺននាក់​​ ទទួលបានថវិការជិត៣លានដុល្លា

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការដ៏សំខាន់ ក្នុងការរៃអង្គាសថវិកា ជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា។ យុទ្ធនាការមានរយៈពេលពេញ ១ខែ ដោយចាប់ផ្ដើមពីដើមខែមិថុនា ដល់ចុងខែមិថុនា ឆ្នាំ ២០២៤នេះ។ ស្របពេលដែលថ្ងៃបញ្ចប់យុទ្ធនាការខិតចូលមកដល់ ចំនួនអ្នកចូលរួមបរិច្ចាគថវិកាគាំទ្រក្នុងយុទ្ធនាការនេះ បានកើនឡើងដល់ជាង ២០ម៉ឺននាក់ និងទទួលបានថវិការហូតដល់ជិត ៣លានដុល្លារ។ នេះជាការចូលរួម ដ៏ល្អប្រសើរហួសក្ដីរំពឹងទុក។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ យុទ្ធនាការ« ១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់ឆ្នាំ ២០២៤នេះ…

បង្រ្កាបករណីចោរប្លន់រហូតឈានទៅដល់ការបំបែកសំបុកបញ្ចាំខុសច្បាប់

បង្ក្រាប.. ករណី.. ប្ល.. ន់ និងឈានទៅបំបែកសំបុកបញ្ចាំខុសច្បាប់ នៅខណ្ឌទួលគោក ដកហូតម៉ូតូមួយចំនួនដែលគ្មានឯកសារ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌសូមអំពាវនាវជនរងគ្រោះធ្លាប់បាត់ម៉ូតូ សូមកាន់ឯកសារមកផ្ទៀងផ្ទាត់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មានកិត្តិយសសូមជម្រាបជូនសាធារណៈឲ្យបានជ្រាបថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានបើកប្រតិបត្តិការបង្ក្រាបករណីកាប់ប្លន់ និងឈានដល់បំបែកសំបុកបញ្ចាំខុសច្បាប់ នៅខណ្ឌទួលគោក រកឃើញម៉ូតូមិនមានឯកសារ, ផ្លាកលេខ៦០ផ្លាក…

ក្រសួងកសិកម្មបើកកិច្ចប្រជំុលើការងារស្រាវជ្រាវកសិកម្ម​​​​និងការរៀបចំរាជបណ្ឌិត្យសភាវិទ្យសាស្រ្តកសិកម្មកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ពិភាក្សាលើការងារស្រាវជ្រាវកសិកម្ម និងការរៀបចំរាជបណ្ឌិត្យសភា​វិទ្យាសាស្ត្រ​កសិកម្ម​កម្ពុជា នៅទីស្តីការក្រសួងកសិកម្ម។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ឧសភា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុង​អង្គ​ប្រជុំ​នេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការស្រាវជ្រាវពិតជាមានសារៈសំខាន់ ខណៈ​ដែល​កំណើន​ប្រជាជនពិភពលោកបន្តកើនឡើង ដែលការណ៍នេះ ទាមទារឱ្យមានការវិវត្តន៍ ដើម្បី​ឆ្លើយ​តប​នឹងតម្រូវការស្បៀងអាហារ និងអាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់។ ដោយឡែក កម្ពុជា​បាន​ឈាន​ដល់ការមានហូបគ្រប់គ្រាន់ និងកំពុងធ្វើយ៉ាងណាជួយឱ្យប្រជាជនកម្ពុជាមានបាន ព្រម​ទាំង​មាននិរន្តរភាពសេដ្ឋកិច្ច…

មេឃក្តៅតែការបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តស្ទឹងត្រែងកាត់តែក្តៅ

ស្ទឹងត្រែង៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ចេញកណ្តាប់ដៃដែកបំបែកសំបុកមេខ្លោងកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃក្រឡាពស់ខេត្តស្ទឹងត្រែង ដោយរំដោះបានផ្ទៃដីដែលរងការកាប់ទន្ទ្រានបានជាង៧០០០ហិកតា យកមកគ្រប់គ្រងជាសម្បត្តិរដ្ឋវិញ និងចាប់ខ្លួនបានមេក្លោង១០នាក់ ក្នុងនោះក៏រួមមានស្ត្រីជើងខ្លាំងឈ្មោះ យាយម៉ា ម្នាក់ផងដែរ។ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅសាលាខេត្តស្ទឹងត្រែង ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ និងជាប្រធាន នៃក្រុមអន្តរាគមន៍ពិសេស របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ដោយមានការចាត់តាំងបញ្ជាផ្ទាល់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន…

ផ្ទះសម្បែងរបស់ជនរងគ្រោះករណីផ្ទុះគ្រាប់៤១ កំពុងប្រឈមការដុតបំផ្លាញចោលពីអ្នកភូមិ

មណ្ឌលគិរី ៖ ទុក្ខជាន់ទុក្ខផ្ទះឈើចំនួនពីរខ្នង របស់ជនរងគ្រោះក្នុងឧបទ្ទេវហេតុផ្ទុះគ្រាប់បេ៤១ស្លាប់អស់មនុស្សចំនួន៤នាក់ កំពុងប្រឈមការរុះរើឬដុតចោល ដ្បិតអ្នកភូមិជាពិសេសសាច់ញាតិយល់ថា អាចនាំគ្រោះចង្រៃដល់អ្នកដទៃ។ នៅថ្ងៃទី២២ មេសា ២០២៤ អាជ្ញាធរក្រុងសែនមនោមរម្យ និងមន្ត្រីសង្កាត់រមនា បានចុះទៅពន្យល់ណែនាំហាមឃាត់មិនឲ្យបងប្អូនអ្នកភូមិ និងក្រុមគ្រួសាររបស់ជនរងគ្រោះទាំងអស់កើតមានអារម្មណ៏ភ័យខ្លាច រហូតឈានដល់ដុតបំផ្លាញផ្ទះសម្បែងឬទ្រព្យសម្បត្តិនានារបស់សពដែលបានស្លាប់ក្នុងហេតុការណ៏ខាងលើ ។ លោក ជ្រង ធីល អភិបាលរងក្រុងសែនមនោរម្យ បានឲ្យដឹងថា ក្រុមគ្រួសាររបស់សពដែលបានស្លាប់ក្នុងករណីនេះ ជួបទុក្ខធំយ៉ាងអណោធអធម៏ណាស់ទៅហើយ ពោលគឺបាត់បង់បង្គោលគ្រួសារដែលជាបង្អែកដ៏រឹងមាំជួយជ្រោងជីវភាព រួមមាន ឪពុក កូន និងចៅ ។ ហើយបើត្រូវដុតបំផ្លាញផ្ទះសម្បែងឬទ្រព្យសម្បត្តិដែលនៅសេសសល់ទៀត…

ស្ថាប័នអន្តោប្រវេសន៍កម្ពុជា-ឡាវ ប្រកាសបន្តពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃកម្ពុជា និងនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងសន្តិសុខសាធារណៈឡាវ បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីបន្តធានាទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនរវាងប្រទេសទាំងពីរ។ ការឯកភាពរវាងភាគីទាំងពីរនេះ ដោយយោងទៅតាមស្មារតីកំណត់ហេតុកិច្ចសហប្រតិបត្តិការក្រសួងទាំងពីរ និងយោងទៅតាមចំណារឯកភាពរបស់សម្តេចក្រឡាហោម ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពេលកន្លងមក។ ក្នុងនោះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការស្តីពីកិច្ចសហប្រតិបត្តិការការងារអន្តោប្រវេសន៍ជាមួយនាយកដ្ឋានអន្តោប្រវេសន៍ឡាវ ដើម្បីបន្តពង្រឹងទំនាក់ទំនងដ៏ល្អក្នុងកិច្ចសហប្រតិបត្តិការរួមចំណែករក្សាស្ថិរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម ដើម្បីបង្កលក្ខណៈងាយស្រួលដល់សកម្មភាពចេញចូលតាមច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ ទាំងមនុស្ស ទំនិញ និងមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម នៃប្រទេសទាំងពីរ។ ការឯកភាពនេះ…

សម្ដេចធិបតីហ៊ុន​​​ ម៉ាណែត​ ផ្ដល់អនុសាស្រ្ត៥ចំនុចដល់ក្រសួងនិងស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តផ្នែកវិទ្យាសាស្រ្តនិងបច្ចែកវិទ្យា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃ​ទី២៤ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញបើក «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​» លើកទី២។ ក្នុង​ឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីជំរុញការចូលរួម អនុវត្ត​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ជាមួយនឹង ការពង្រឹងក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និង នវានុវត្តន៍ ឲ្យកាន់តែរឹងមាំ, សម្តេចបាន​ផ្ដល់អនុសាសន៍ណែនាំ…

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងរដ្ឋមន្ដ្រី ជា វ៉ាន់ដេត ចុះកិច្ចសហប្រតិបត្តិការលើការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការដាក់ឲ្យប្រើថ្នាល ឬសេវារដ្ឋាភិបាលឌីជីថល

(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ «អនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការលើការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត និងការដាក់ឲ្យប្រើថ្នាល ឬសេវា រដ្ឋាភិបាលឌីជីថល (DGPs)» ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងស្ថាប័នទាំងពីរ ប្រមាណ ៤០០ រូប។ ពិធីនេះ ធ្វើឡើង…

សង្គមសុីវិលនៅកម្ពុជាមិនគួរយករឿងកម្មករទៅផ្សារភ្ចាប់និងរឿងនយ៉ោបាយនោះទេ

លោក​បណ្ឌិត យង់ ពៅ អគ្គលេខាធិការ និង​ជា​អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​លើក​ឡើង​ថា ​អ្នកវិភាគ និង​សង្គម​ស៊ី​វិល​មួយ​ចំនួន​នៅ​កម្ពុជា​មិន​គួរ​ផ្សា​ភ្ជាប់​រឿង​កម្មករ ជាមួយ​និង​របៀបវារៈ​នយោបាយ​នោះ​ទេ ពីព្រោះ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​និរន្តរភាព​ការងារ​របស់​ពលករ និង​ផលប្រយោជន៍​រួម​របស់​សង្គម​ជាតិ ​។ ការ​លើក​ឡើង​បែប​នេះ​បន្ទាប់​ពី​អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ បាន​មើលឃើញ​ថា អ្នកវិភាគសង្គម​ស៊ី​វិល និង​សហជីព​មួយ​ចំនួន​នៅ​តែ​យក​រឿង​ការ​កាត់​ផ្តាច់​ការ​អនុគ្រោះ​ពន្ធ Everything But Arm (EBA) ពី​សំណាក់​សហភាព​អ៊ឺ​រ៉ុ​ប​ចំនួន ​២០%​ នា​ពេល​កន្លង​ទៅថា ​ប៉ះពាល់​ទៅ​ដល់​ការងារ​របស់​កម្មករនិយោជិត និង​ការ​បិទ​រោងចក្រ​ឧស្សាហកម្ម​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។ លោក​បណ្ឌិត​បាន​គូសបញ្ជាក់​បន្ត​ថា បើ​ទោះបី​មានការ​កាត់​ផ្តាច់​ការ​អនុគ្រោះ​ពន្ធ ប៉ុន្តែ​ការ​បញ្ជា​ទិញ​ទំនិញ​ខាង​វិស័យ​កាត់ដេរ​នៅ​តែ​រក្សា​ស្ថាន​ភាពល្អ ត្បិត​ស្ថានភាព​នយោបាយ​នៅ​លើ​ពិភពលោក​គ្មាន​ស្ថេ​រ​ភាព…