Author: Pnakkgha kkk

រដ្ឋាភិបាលកំពុងជំរុញវិស័យទេសចរណ៏ោឱ្យមានសន្ទុះឡើងវិញ

ក្នុងន័យ​ដើម្បី​ពង្រឹង និង​ពង្រីក​វិសាលភាព​ការ​ផ្សព្វ​ផ្សាយ និង​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​ដើរលេង​កម្សាន្ត​នៅ​កម្ពុជា​កាន់តែច្រើន រាជរដ្ឋាភិបាល​ក្នុង​សប្តាហ៍​នេះ​បានធ្វើការ​កែសម្រួល​អនុ​ក្រឹត្យ​មួយ​ស្តីពី​ការរៀបចំ និង​ការ​ប្រ​​ព្រឹ​ត្ត​ទៅ​របស់​ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​។​ យោងតាម​អនុក្រឹត្យ​ស្តីពី​ «​ការកែសម្រួល​អនុក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរ​ណ៍​កម្ពុជា​» ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត កាលពី​ថ្ងៃទី​ ៦ ខែកុម្ភៈ គឺ​បានធ្វើ​ការកែសម្រួល​មាត្រា​មួយចំនួន​នៅក្នុង​អនុក្រឹត្យ​លេខ ៥៧ អនក្រ​.​បក​. ចុះ​ថ្ងៃទី​ ២ ខែឧសភា ឆ្នាំ​​ ២០១៨​។​ ​អនុក្រឹត្យ​ថ្មី​សរសេរថា​៖ «​អនុ​ក្រឹត្យ​នេះ​កំណត់​អំពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រុម​ប្រឹក្សា​ភិ​បាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា ដែល​សរសេរ​ជា​អក្សរ​កាត់​ថា…

ឃាត់ខ្លួនជនសង្ស័យ ៤នាក់ រួមនិងសារធាតុញៀនជាច្រើន

កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកពារាំង ពន្លាតសមត្ថកិច្ចដែនដី សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ធ្វើការបង្ក្រាបសំបុកក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្ម ធ្វើការឃាត់ខ្លួនជនសង្ស័យ ៤នាក់ រួមនិងវត្ថុតាងគ្រឿងញៀនជាច្រើនកញ្ចប់ ។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង ២២ និង ៣០នាទី ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២៤ ស្ថិតនៅភូមិព្រៃតាទេត សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ។ ជនសង្ស័យ ៤នាក់ ខាងលើ…

សត្វស្លាបយក្សមួយក្បាលត្រូវបានជួយសង្គ្រោះពីជម្ងឺគ្រុនចាញ់បក្សី

សត្វ​ត្រយង​យក្ស​ជា​បក្សី​និមិត្តរូប​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ខណៈ​ដែល​សត្វ​ប្រភេទ​នេះ បាន​ស្ថិត​ក្នុង​ស្ថាន ភាព​រង​គ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​ពិភពលោក ដែល​ទាមទារ​ឱ្យ​មានការ​ចូលរួម​ថែរក្សាអភិរក្ស​ប្រភេទ​សត្វ​នេះ ឱ្យ​នៅ​គង់វង្ស​យូរអង្វែង ។ ប្រទេស​កម្ពុជា​ជា​ប្រទេស​ទី​១ ដែល​បាន​ផ្តល់​រូបថត​ប្រភេទ​សត្វ​ត្រយង​យក្ស​នេះ​ក្នុង​ធម្មជាតិ​មុនគេ​លើ​ពិភពលោក ។ ក្រោមកិច្ចសហការរវាង មន្ទីរបរិស្ថានខេត្តព្រះវិហារ Angkor Centre for Conservation of Biodiversity មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានជួយសង្រ្គោះសត្វត្រយងយក្សជំទង់១ក្បាល ដែលជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយជោគជ័យពីជម្ងឺគ្រុនចាញ់បក្សី ។ នេះបើយោងតាមផេកក្រសួងព័ត៌មានបានផ្សាយមុននេះ ។ បើមើលពីរូបរាងខាងក្រៅនៃសត្វត្រយងនេះមើលទៅដូចគ្មានជំងឺពេលមកដល់ ACCB…

ពូកែខាងចាក់បាស់លឺៗ គេទ្រាំលែងបាន ប្តឹងសមត្ថកិច្ចហៅចូលប៉ុស្តិ៍

បុរសម្នាក់ដែលអ្នកជិតខាងតែងតែត្អូញត្អែប្រាប់អាជ្ញាធរមូលដ្ឋានជាច្រើនលើកច្រើនសារថាបានចាក់បាស់រំពងសំឡេងខ្លាំងៗរំខានដល់អ្នកជិតខាងដេកពួនពុំបាន ពេលនេះត្រូវបានកម្លាំងនគរបាលឃុំប៊ូស្រាចេញលិខិតកោះហៅមកធ្វើការអប់រំណែនាំ។ ចំណាត់ការរបស់ប៉ុស្តិ៍នគរបាលឃុំប៊ូស៊្រាត្រូវបានធ្វើឡើងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ លោកវរសេនីយ៍ត្រី លន់ លឹមហេង មេប៉ុស្តិ៍នគរបាលឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានប្រាប់ភ្នាក់ងារសារព័ត៌មានកោះខ្មែរឲ្យដឹងថា កម្លាំងប៉ុស្តិ៍របស់លោកបានសម្រេចចេញលិខិតកោះហៅបុរសម្នាក់មកធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យាឲ្យបញ្ឃប់នូវទង្វើចាស់ធុងបាស់រំពងសំឡេងលឺៗបង្ករការរំខាងដល់ប្រជាពលរដ្ឋដែលជាញាតិរស់នៅក្បែខាងរកដេកពួនពុំបាន។ លោកថា ចំណាត់ការរបស់លោកពេលនេះធ្វើទៅតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដែលជាអ្នករស់នៅជិតខាងរបស់បុរសខាងលើនេះផ្ទាល់តែម្តង។ យោងតាមលិខិតកិច្ចសន្យាដែលធ្វើនៅចំពោះមុខមេប៉ុស្តិ៍នគរបាលឃុំប៊ូស្រាបានបង្ហាញថា បុរសដែលប្រជាពលរដ្ឋប្តឹងថាចាក់បាស់លឺៗរូបនេះមានឈ្មោះ ប៊ុនថាន់ កូរឺស អាយុ២៥ឆ្នាំ ភេទប្រុស រស់នៅភូមិពូរាំង ឃុំប៊ូស្រា ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី។ នៅក្នុងកិច្ចសន្យាចំពោះមុខសមត្ថកិច្ច លោក ប៊ុន ថាន់កូរឺស បានសរសេរថា…

យុវជនប្រុសស្រីជាង២០០នាក់ត្រូវបានកំលាំងអន្តរាគមន៍ពិសេសចុះឃាត់ខ្លួន

​បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​ប្រុស​ស្រី​ជាង២០០​នាក់ ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ពិសេស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​រដ្ឋបាល​ខណ្ឌចំការមន រួម​ទាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ចុះ​ឃាត់ខ្លួន និង​ធ្វើការ​អប់រំ បន្ទាប់​ពី​ពួក​គេ​នាំ​គ្នា​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​កោះ​ពេជ្រ កាលពី​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុង​ទីក្រុង​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ក្រុម​ក្មេង​ប្រុស​ស្រី​ជា​ច្រើន​នាក់ សុទ្ធតែ​ជា​យុវវ័យ និង​យុវនារី​អាយុប្រមាណ​១៧​ឆ្នាំ ទៅ​១៨​ឆ្នាំ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ឡើង​មក​កោះ​ពេជ្រ ព្រមទាំង​នាំ​គ្នា​ប្រមូលផ្តុំ​យ៉ាងច្រើន​កកកុញ​ទៀត​ផង​។ ដោយ​ទិដ្ឋភាព​បែប​នេះ ធ្វើ​អោយ​បងប្អូន​ប្រជាពលរដ្ឋ ឬ​អ្នក​រស់នៅ​តំបន់​នោះ មានការ​ភ័យ​ខ្លាច​ពួក​គេ​អាច​បង្ក​បញ្ហា​អសន្តិសុខ…

កន្លែងម៉ាស្សាកោសជប់មួយកន្លែងត្រូវបានបុរសពីនាក់ចូលមកចាក់សាំងដុតដោយពុំដឹងមូលហេតុ

បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កន្លែង​ម៉ាស្សា​កោស​ជប់​មួយ​កន្លែង ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​យក​សាំង​ចូល​ទៅ​ដុ​.​ត បណ្ដាល​ឱ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ពន្លត់ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់ ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្ទះ​ម៉ាស្សា​កោស​ជប់​១០០០០​រៀល ជិត​ស្ថានីយ​បូមទឹក​បឹង​ទំពន់ ផ្លូវ​៣៧១ ស្ថិត​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ តាម​ប្រភព​ពី​នារី​ជា​បុគ្គលិក​បំរើ​ការ​នៅ​ទីតាំង​ខាងលើ បាន​ប្រាប់​ឱ្យ​ដឹង​ថា «​មុន​ពេល​កើតហេតុ ពួក​គាត់​កំពុង​តែ​អង្គុយ​ជុំ​គ្នា​នៅ​ខាង​មុខ​ផ្ទះ ដើម្បី​រង់ចាំ​បំរើសេវា​កម្ម​កោស​ជប់​ម៉ាស្សា​ដល់​ភ្ញៀវ​។ ស្រប​ពេល​នោះ ក៏​ស្រាប់តែ​បុរស​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​មួយ​គ្រឿង បាន​ជិះ​មក​ឈប់ រួច​ទម្លាក់​បុរស​ម្នាក់ ដោយ​មាន​យួរ​ធុង​ទឹកកក​តូច​មួយ​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​កោស​ជប់​តែ​ម្តង​»​។ ប្រភព​ដដែល​បានអោយ​ដឹង​បន្ត​ថា «​បន្ទាប់​ពី​ឃើញ​បុរស​ម្នាក់​នោះ​ចូល​ទៅ​ក្នុង​បន្ទប់​ហើយ…

បុរសជើងល្អម្នាក់ដើរបោកប្រាស់ស្រីៗបែរអស់លក្ខណ៍ត្រូវសមត្តកិច្ចឃាត់ខ្លួន

ខេត្តមណ្ឌលគិរី ៖ បុរសជើងឆើតចូលចិត្តសម្ញែញដុល្លាខ្មោចបង្អួតនាងៗយកទៅផឹកស៊ី បញ្ច្រកនារីទាំងនោះឲ្យស្រវឹង រួចលួចដោះគ្រឿងអលង្ការ លុយ ទូរសព្ទ ត្រូវអស់លក្ខណ៍សមត្ថកិច្ចឃាត់ខ្លួនជាប់ឃុំបានសម្រេច។ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី​០៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​ ១៨​និង​០០នាទី​ កម្លាំង​ជំនាញ​ព្រហ្ម​ទណ្ឌ​ក្រុង​បាន​លុង​ខេត្ត​រតនគិរី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ត្រង់​ចំណុច​ផ្ទះសំណាក់​មូនរតនៈ ពាក់​ព័ន្ធ​ករណី​ លួច (ខ្សែដៃ ទូរសព្ទ័ និងលុយខ្មែរ)ស្ថិត​ក្នុង​ភូមិ​អូរ​ស្ពាន​ សង្កាត់​ស្ពាន​មាន​ជ័យ​ ក្រុង​សែន​មនោរម្យ​ ខេត្ត​មណ្ឌលគិរី​ កាល​ពីថ្ងៃទី​០៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​ ០៤​ និង២០នាទី​។…

តើគួរធ្វើបែបណាដើម្បីអោយកូនៗស្រលាញ់ការសិក្សា

មនុស្ស​ដែល​ពូកែរៀន គឺជា​អ្នក​ដែល​ចូល​ចិត្ត​រៀន ។ ដូច្នេះ ចូរ​បណ្តុះ និង​ជំរុញ​ការ​សិក្សា​របស់​កូន​អ្នក​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ តើ​ឪពុក​ម្តាយ​អាច​ជួយ​កុមារ​ឱ្យ​ស្រឡាញ់​ការ​សិក្សា​ដោយ​របៀប​ណា ? វា​មិន​ពិបាក​ដូច​អ្នក​គិត​ទេ ។ ការ​ផ្លាស់​ប្តូរ​ទម្លាប់​សាមញ្ញ​មួយ​ចំនួន​របស់​អ្នក​អាច​ជួយ​ជំរុញ​ឱ្យ​កូន​ស្រឡាញ់​ការ​រៀនសូត្រ ។ ១. ចូលរួម​ជាមួយ​គ្នា ៖ ការ​សិក្សា​ចុះ​ខ្សោយ​របស់​កុមារ​ភាគច្រើន​បណ្តាល​មក​ពី​ឪពុក​ម្តាយ​ខ្វះខាត​ការ​ចូលរួម​ជាមួយ​កូន ។ ចូរ​សួរ​កូន​របស់​អ្នក​ពី​អ្វី​ដែល​ពួក​គេ​បាន​រៀន​នៅ​សាលា​ថ្ងៃនេះ ។ ការ​ធ្វើ​ដូច្នេះ នឹង​ជួយ​ពួក​គេ​ឱ្យ​មាន​មោទនភាព​ចំពោះ​ចំណេះដឹង​ដែល​បាន​រក​ឃើញ​ថ្មី​របស់​ពួក​គេ ។ ក្មេង​ខ្លះ​នឹង​រីករាយ ហើយ​យក​ឱកាស​នេះ​និយាយ ហើយ​បង្រៀន​ឪពុក​ម្តាយ​របស់​គេ​ផង​ដែរ ។ ការ​ចាប់អារម្មណ៍ ចង់​ដឹង​ចង់​ឃើញ និង​សួរ​សំណួរ​ជា​ច្រើន​ពិតជា​អាច​ជួយ​បាន​ពួក​គេ​បាន…

ប្រជាពលរដ្ឋជាច្រើននាក់ប្រមូលផ្ដុំគ្នាតវ៉ាជាមួយក្រុមហ៊ុនម៉ៅការសំណង់ តាន់​ គីមអេង ដើម្បីសុំបើកលុយថ្លៃកំលាំងពលកម្ម

ខេត្តបន្ទាយមានជ័យ ៖ កម្មករ​ប្រុស​-​ស្រី​ជា​ច្រើន​នាក់ នាំ​គ្នា​ប្រមូលផ្តុំ​សុំ​ឱ្យ​ក្រុមហ៊ុន​ម៉ៅ​ការ​សំណង់ (​តាន់ គី​ម​អេ​ង​) បើកប្រាក់​ថ្លៃ​កម្លាំង​ពលកម្ម ដែល​បាន​សាងសង់​អគារ​ស្នាក់​ច្រក​ទ្វារ​ស្ទឹង​បត់ នៅ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៣ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។ តំណាង​ពលករ​បាន​ប្រាប់​ថា ពួក​គាត់​ដែល​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ច្រក​ទ្វា​អន្តរជាតិ​ស្ទឹង​បត់ ក្រុង​ប៉ោយ​ប៉ែ​ត គឺ​សុំ​ឱ្យ​ក្រុមហ៊ុន​ម៉ៅ​ការ​សំណង់​(​តាន់ គី​ម​អេ​ង​)​បើកប្រាក់​ថ្លៃ​កម្លាំង​ពលកម្ម​ឱ្យ​ពួក​គាត់ ដែល​ជា​ថ្លៃ​កសាង​សំណង់​អគារ​ស្នាក់​ការ​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់ ក្រោយ​បាន​កសាង​រួចរាល់ ហើយ​មិន​ព្រម​បើក​លុយអោយ ។ តំណាង​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ប្រមូលផ្តុំ​សុំ​អោយ​ថ្នាក់​ក្រសួង​ជំនាញ​ដែល​ទទួល​បន្ទុក​ការ​សាងសង់​អគារ​ស្នាក់​ការ​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​ដែល​ក្រុមហ៊ុន​ម៉ៅ​ការ​សាងសង់​អគារ​ស្នាក់​ការ​ច្រក​ទ្វារ​ចេញ​មក​ទទួលខុសត្រូវ និង​ដោះស្រាយ​ជូន​កម្មករ​ដែល​ខិតខំ​ធ្វើ​ការងារ​រួចរាល់ ហើយ​មិន​ព្រម​បើក​លុយធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ ។ តំណាង​កម្មករ​បាន​គំរាម​ថា បើសិនជា​ក្រុមហ៊ុន​ម៉ៅ​ការ​សំណង់ (​តាន់…

ឃាត់រថយន្តមួយគ្រឿងចំនុំ10តោនដឹកសាច់បង្កកនិងប្រហិតគ្មានច្បាប់អនុញ្ញាត

បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៣ បាន​ឃាត់​រថយន្ត​មួយ​គ្រឿង​ចំណុះ​១០​តោន​ដឹក​សា​.​ច់​បង្កក និង​ប្រហិត​គ្មាន​ច្បាប់​អនុញ្ញាត រួច​បាន​ប្រគល់​ជូន​មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង ។ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា រថយន្ត​ដែល​ដឹក​ប្រហិត និង​សា​.​ច់​បង្កក គ្មាន​ច្បាប់​អនុញ្ញាត​ខាងលើ​នេះ កឺ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ បាត់ដំបង​3B.3255 បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ (​ចុះ​រត់​ពេល​សមត្ថកិច្ច​ឃាត់​រថយន្ត​)​។ ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ដោយ​សមត្ថកិច្ច​មានការ​សង្ស័យ ក៏​បាន​ឃាត់​រថយន្ត​ខាងលើ នៅ​ចំណុច​ភូមិ​ព្រែក​កោង…