Category: ព័ត៌មានសំខាន់ៗ

រយៈពេល៣ថ្ងៃនៃ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរ ប្រមាណ២៦ម៉ឺននាក់ មកលេងកម្សាន្ត នៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង ៖ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ មានភ្ញៀវទេសចរ ជាតិ និង អន្តរជាតិ ព្រមទាំង បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងកម្មវិធី ស្ទឹងត្រែង សង្ក្រាន្ត ក្នុងខេត្តស្ទឹងត្រែង មានចំនួន ២៦១,៧៤៥ នាក់ ក្នុងនោះទេសចរបរទេសចំនួន ១០៦ នាក់។…

ភ្ញៀវទេសចរប្រមាណជាង៨ម៉ឺននាក់ចូលរួមលេងសង្ក្រាន្តឆ្នាំថ្មីនៅខេត្តស្ទឹងត្រែងថ្ងៃទី២

ស្ទឹងត្រែង៖ តួលេខចំនួនភ្ញៀវទេសចរដែលមកលេងកម្សាន្តសង្ក្រាន្តឆ្នាំថ្មីនៅខេត្តស្ទឹងត្រែងនៅថ្ងៃទី២ មានចំនួនប្រមាណជាង៨ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥។ របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានបង្ហាញថា នៅក្នុងថ្ងៃទី០២ នៃព្រឹត្តិការណ៍សង្ក្រាន្តស្ទឹងត្រែងទទួលបានភ្ញៀវទេសចរណ៍ សរុប 82,500នាក់ ដែលក្នុងនោះ ភ្ញៀវជាតិចំនួន 82,531និងភ្ញៀវអន្តរជាតិចំនួន31នាក់។សម្រាប់ថ្ងៃទី១៥ ខែមេសានេះ។ ១-ភ្ញៀវទេសចរតាមរមណីយដ្ឋាន -ភ្ញៀវទេសចរជាតិ7,100នាក់ -ភ្ញៀវទេសចរអន្តរជាតិចំនួន16នាក់ ២-ភ្ញៀវទេសចរលេងកម្សាន្តសង្រ្គាន -ភ្ញៀវទេសចរជាតិនាក់74,300 -ភ្ញៀវទេសចរអន្តរជាតិចំនួន5នាក់ ៣-ភ្ញៀវទេសចរស្នាក់នៅ -ភ្ញៀវទេសចរជាតិ1,100នាក់ -ភ្ញៀវទេសចរអន្តរជាតិចំនួន10នាក់ សូមរំលឹកផងដែរថា ភ្ញៀវទេសចរចូលរួមលេងសង្ក្រាន្តឆ្នាំថ្មីនៅខេត្តស្ទឹងត្រែងសម្រាប់ថ្ងៃទី១មានចំនួនប្រមាណជាង៦ម៉ឺននាក់ផងដែរ៕

រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំ អនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យ ត្រៀមក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ស្ទឹងត្រែង៖នៅរសៀលថ្ងៃព្រហស្បទី០៣ ខែមេសា ឆ្នាំ២០២៥ នៅឯសាលប្រជុំសាលាខេត្តស្ទឹងត្រែងបានរៀបចំកិច្ចប្រជុំ អនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យ ត្រៀមក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលដឹកនាំដោយលោក ឃឹម ផែន អភិបាលរងខេត្ត ជាសហប្រធាន លោក សែម វ៉ាន់ស៊ីម អភិបាលរងខេត្តនិងជាសហប្រធាន ដែលមានការចូលរួមពី លោក លោកស្រីអនុប្រធាននិងសមាជិក សមាជិការនៃអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យ។ នាឱកាសនោះលោក សែម វ៉ាន់ស៊ីម អភិបាលរងខេត្តមានប្រសាសថាដើម្បីបង្កលក្ខណះសប្បាយរីករាយជូនដល់ពលរដ្ឋក្នុងខេត្ត អនុគណៈកម្មការសន្តិសុខ…

FACEBOOKថ្ងៃនេះល្បីរឿងកែសំបុត្រកំណើតអស់លុយ៣៦០ដុល្លារ

យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ដែលមានទីកន្លែងកំណើត នៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ថា មន្ត្រីម្នាក់ មានឋានៈជាប្រធានការិយាល័យអត្រនុកូលដ្ឋានស្រុកកងមាស នៃរដ្ឋបាលខេត្តកំពង់ចាម ឈ្មោះ ហែម គីមសាទ បានកែសំបុត្រកំណើតអោយពលរដ្ឋម្នាក់ ពីឈ្មោះឆេង សុឃ័ស មកឈ្មោះ ឆេង ឃ័ស រស់នៅភូមិក្តី ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។ ដោយប្រើពេលអស់ជាង៣ខែ ហើយបានយកលុយពីគាត់ចំនួនពីរលើក អស់លុយ៣៦០ដុល្លារ ទើបសម្រេចបាន។ ប្រភពដដែលបានលើកឡើងទៀតថា៖ គាត់ខកចិត្តយ៉ាងខ្លាំង…

បុរសម្នាក់បីប្រពន្ធចេញពីពេទ្យហើយស្រែថា ចប់ ពេទ្យគ្មានគុណធម៌!ចូលមួយភ្លែតជិតមួយលានរៀល

បុរសម្នាក់នាំប្រពន្ធចេញពីមន្ទីរសម្រាក់ព្យាបាលមួយកន្លែង ហើយស្រែកឆោឡោថា ចប់ ពេទ្យគ្មានគុណធម៌!ចូលមួយភ្លែតជិតមួយលានរៀលហើយដេញអោយទៅពេទ្យធំ…!។ ប៉ុន្តែមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីបំភ្លឺព័ត៌មាន ថា ប្តីប្រពន្ធមួយគូនេះធ្វើល្បិចគេចមិនព្រមសហការជាមួយសមត្ថកិច្ចនគរបាលករណីជម្លោះមានអំពើហឹង្សាឯណោះវិញទេ។ បើយោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភះ បានបញ្ជាក់ថា កាលពី រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ មានគណនីបណ្តាញសង្គម Facebook មួយដែលមានឈ្មោះថា នាគ ដែក បាន បង្ហោះរូបភាពវីដេអូ និងខ្លឹមសារចំណងជើង (Caption) ថា៖ ចប់ ពេទ្យគ្មានគុណធម៌! ចូលមួយភ្លែតជិតមួយលានរៀល…

នរគបាលស្រុកសណ្ដាន់កោះហៅពលរដ្ឋម្នាក់មកធ្វើកិច្ចសន្យាគ្រាន់តែចូលខមិនសួររឿងធ្វើសៀវភៅគ្រួសារនិងសៀវភៅស្នាក់នៅ

កំពង់ធំ ៖ ពិតជា​រឿង​ដ៏ថ្មីបំផុតមិនធ្លាប់​មាន​មែន ដោយសមត្ថកិច្ច​នៃ​អធិការ​ដ្ឋាន​ស្រុកសណ្ដាន់​ ខេត្តកំពង់ធំ បានហៅ​ពលរដ្ឋ​មួយរូប​ឱ្យចូលមកធ្វើកិច្ច​សន្យា និងសុំទោស​ ព្រោះតែ​ពលរដ្ឋម្នាក់នេះ បានចូល​ទៅ​ខមិន​​​លើ​ផេក​ស្នង​ការខេត្ត​កំពង់ធំ រឿង​ធ្វើសៀវភៅគ្រួសារ និ​ងសៀវ​ភៅ​ស្នាក់​នៅ ។ យោងតាម​របយាការណ៍របស់អធិការ​ដ្ឋាន​​ ស្រុកសណ្ដាន់​ ផ្ញើ​ជូន​លោក​ស្នងការ​ខេត្តកំពង់ធំ បានឱ្យដឹងថា នៅថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ២០២៥ គណនីហ្វេសប៊ុក​ឈ្មោះ សុភ័ក្រ សឿង បាន​ខមិន​ចូលក្នុង​ផេក​របស់​ស្នងការ​ដ្ឋាន​​នគរ​បាលខេត្តកំពង់ធំ ដោយបានសរសេររៀបរាប់ថា ៖ ជម្រាបសួរ​បាទ ចុះបើធ្វើ​សៀវភៅ​គ្រួសារ និង​សៀវភៅស្នាក់នៅ​វិញ តើប៉ុន្មានថ្ងៃទើប​ធ្វើបាន ខ្ញុំ​ធ្វើ​តាំងពីខែ១១…

អាជ្ញាធរក្រុងស្ទឹងត្រែង និងសហគមន៍រួមគ្នាសម្អាតបរិស្ថាន លើកកម្ពស់ទីក្រុងស្អាត

នៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ រដ្ឋបាលក្រុងស្ទឹងត្រែង និងសហភាពសហព័ន្ធយុវជនកម្ពុជាក្រុង បានសហការជាមួយមន្ទីរបរិស្ថានខេត្ត ដឹកនាំ និងជំរុញសកម្មភាពសម្អាតបរិស្ថាននៅសង្កាត់ព្រះបាទ និងសង្កាត់សាមគ្គី។ សកម្មភាពនេះមានគោលបំណងលើកកម្ពស់អនាម័យបរិស្ថាន ទីក្រុងស្អាត និងបង្ហាញពីស្មារតីសាមគ្គីភាពក្នុងសហគមន៍ ដើម្បីរួមចំណែកការពារបរិស្ថាន។ ក្នុងកម្មវិធីនេះ មានការចូលរួមយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន រួមមាន ក្រុមប្រឹក្សាសង្កាត់ កងកម្លាំងទាំងបី ប៉ុស្តិ៍រដ្ឋបាល លោកគ្រូអ្នកគ្រូ មេភូមិ អនុភូមិ សិស្សានុសិស្ស ប្រជាការពារភូមិ និងប្រជាពលរដ្ឋ សរុបចំនួន ៥១៥ នាក់។…

អគ្គនាយកសុីម៉ាក់បញ្ជាក់ជូនកងឯកភាពកំចាត់មីនទី៥ ខេត្តត្បូងឃ្មុំថា នៅតែរក្សាការងារដដែល

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នាកងឯកភាពកំចាត់មីនទី៥ ខេត្តត្បូងឃ្មុំ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា និងថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់ បានអញ្ជើញជួបសំណេះសំណាលផ្សព្វផ្សាយអំពីការកែសម្រួលកម្លាំង និងបុគ្គលិកស្ថិតនៅក្រោមគម្រោងជំនួយរបស់សហរដ្ឋអាមេរិកដែលគាំទ្រមកអង្គភាពសុីម៉ាក់។ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវរបស់ ឯកឧត្តម ហេង រតនា បានសរសេរថា ក្នុងឳកាសនេះ ឯកឧត្តមបានបញ្ជាក់ជូនកងកម្លាំងទាំងអស់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងបន្តគាំទ្រពេញទំហឹងអនុញ្ញាតឱ្យអង្គភាពសុីម៉ាក់(CMAC )រៀបចំ និងកែសម្រួលកម្លាំងចំនួន២១០នាក់ ដែលបានរងផលប៉ះពាល់ដោយសារការផ្អាក និងកាត់រំសាយក្នុងគម្រោងជំនួយសហរដ្ឋអាម៉េរិកនេះ ឲ្យនៅបន្តភារកិច្ចរបស់ខ្លួនក្នុងអង្គភាពជាធម្មតា ដើម្បីបន្តអនុវត្តកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមជូនប្រជាពលរដ្ឋតាមសំណូមពរ។…

ឯកឧត្តម​ នេត្រ​ ភក្ត្រា មានប្រសាសន៏ថា មន្ទីព័ត៌មានមានតួនាទីសំខាន់ក្នុងការធានារនូវព័ត៌មានដែលត្រឹមត្រូវ ដើម្បីបង្កើនប្រសិទ្ធភាពព័ត៌មាននិងសាធារណមតិក្នុងមូលដ្ឋាន

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឱ្យ មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បន្តពង្រឹងការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវតាមបណ្តាញផ្សព្វផ្សាយប្រពៃណី និងទំនើប។ លោកបានលើកឡើងអំពី សារៈសំខាន់នៃការការពារព័ត៌មានក្លែងក្លាយ និងការផ្តល់ព័ត៌មានដែលមានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។ គាត់ក៏បានសរសើរចំពោះសមិទ្ធផលរបស់មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យក្នុងឆ្នាំ ២០២៤ និងលើកទឹកចិត្តឱ្យបន្តអភិវឌ្ឍសមត្ថភាពតាមបច្ចេកវិទ្យាថ្មីៗ។ លោកបានបញ្ជាក់ថា មន្ទីរព័ត៌មានគួរបំពេញតួនាទីជាសេនាធិការរបស់រដ្ឋបាលខេត្ត ដើម្បីគ្រប់គ្រងព័ត៌មាន និងបំភ្លឺសាធារណមតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អញ្ជើញត្រួតពិនិត្យការកសាងផ្លូវក្រវាត់ព្រំដែននៅខេត្តរតនគិរី

ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានដឹកគណៈប្រតិភូ និងក្រុមជំនាញ អញ្ជើញត្រួតពិនិត្យការកសាងផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម អមដំណើរដោយលោក វ៉ាន់ សោភា អភិបាលរងខេត្តរតនគិរី ដែលហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្រ្តនេះ ត្រូវបានកសាងឡើងក្នុងគោលដៅពង្រឹងការការពារសន្តិសុខជាតិ ពង្រឹងបណ្តាញផ្លូវគមនាគមន៍ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។ នៅក្នុងដំណើរត្រួតពិនិត្យនេះ គណៈប្រតិភូបានត្រួតពិនិត្យយ៉ាងម៉ត់ចត់លើគុណភាពផ្លូវ វឌ្ឍនភាពនៃការសាងសង់ និងបញ្ហាដែលកំពុងប្រឈម។ ឯកឧត្តម ខ្វាន់ ស៊ាម បានជជែកពិភាក្សាបន្ថែមជាមួយក្រុមជំនាញ…