Category: ព័ត៌មានសំខាន់ៗ

កម្លាំងនគរបាលនៃប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិត្រពាំងក្រៀល និងអាជ្ញាធរមូលដ្ឋានបានរៀបចំសណ្តាប់ធ្នាប់ ជូនដល់គណៈប្រតិភូខេត្តចម្ប៉ាសាក់ ប្រទេសឡាវ

ខេត្តស្ទឹងត្រែង: នាព្រឹកថ្ងៃច័ន្ទ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១។ បានចាត់កងកម្លាំងនគរបាលនៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ដោយមានការអញ្ជើញចូលរួមពីរសំណាក់ លោកចៅ មុន្នីរ៉ា អភិបាលនៃគណៈអភិបាលរងខេត្ត ទទួលបន្ទុកព្រំដែន អមដំណើរដោយលោកលី មីណា អភិបាលនៃគណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ។ អញ្ចើញចុះរៀបចំសណ្តាប់ធ្នាប់និងធ្វើបដិសណ្ឋារកិច្ច ដើម្បីសម្របសម្រួលបែបបទអន្តោប្រវេសន៍ជូន គណៈប្រតិភូខេត្តចម្ប៉ាសាក់ ប្រទេសឡាវ លោក បណ្ឌិត វិល័យវង្ស…

អាកាសយានដ្ឋានខ្នាតយក្ស នឹងលេចរូបរាងឡើង នៅខេត្តមណ្ឌលគិរីឆាប់ៗនេះ

មណ្ឌលគិរី៖ គម្រោងសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរី នឹងដំណើរការសាងសង់ក្នុងពេលឆាប់ៗខាងមុខ ខណៈដែលពេលនេះ ទីតាំងព្រលានដែលលាតសន្ធឹងលើផ្ទៃដីរាប់រាយហិកតា កំពុងត្រូវបានអភិរក្សទុកយ៉ាងល្អ និងបានធ្វើផ្លូវ ក្រវ៉ាត់ទីតាំងព្រលានរួចរាល់ ថែមទាំងបានដោះស្រាយផលប៉ះពាល់ជាមួយពលរដ្ឋស្ទើរ១០០%ហើយដែរ ។ នេះបើការឲ្យដឹងរបស់អភិបាលស្រុកអូររាំង លោក សៀក មុន្នី ។ លោក សៀក មុន្នី អភិបាលស្រុកអូររាំងបានឲ្យដឹងទៀតថា ចំពោះការសាង់សង់ព្រលានយន្តហោះ ដែលស្ថិតក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ប្រហែលអាចចាប់ផ្ដើមសាងសង់នៅពាក់កណ្ដាលឆ្នាំក្រោយ មិនយូរទៀតនោះទេ ហើយនេះប្រភេទព្រលានក្នុងតំបន់ ដែលមិនត្រឹមតែអំណោយផលដល់យន្តហោះក្នុងស្រុកចុះចតនោះទេ ជាមួយគ្នានេះយន្តហោះរបស់បណ្ដាប្រទេសមួយចំនួនក៏អាចមកចុះចតនៅទីនេះផងដែរ ។ លោកបន្តទៀតថា…

អាជ្ញាធរប្រើវិធានការក្ដៅរៀបចំសណ្ដាប់ធ្នាប់ផ្សារក្រុងស្ទឹងត្រែង

ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ គណៈកម្មការផ្សារសាមគ្គីស្ទឹងត្រែង បានចាត់វិធាន ការក្ដៅរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយនៅជុំវិញបរិវេណផ្សារ ក្រោយពេលអភិបាលខេត្តចុះត្រួតពិនិត្យបានតែ៣ថ្ងៃប៉ុណ្ណោះ។ ទន្ទឹមនេះ គោលការណ៍ចំនួន៣ត្រូវបានប្រធានផ្សារកំណត់ឲ្យអាជីវករ ត្រូវ តែ គោរព តាមផងដែរ។ ក្នុងនោះទី១- គឺតម្រូវឲ្យ អ្នកលក់ដូរក្នុងផ្សារ និងជុំវិញផ្សារទាំងអស់ត្រូវដាក់ អីវ៉ាន់ត្រឹម គំនូស ដែល បាន រៀបចំ ហើយមិនអនុញ្ញាតឲ្យដាក់តាំងលក់ហួសខឿន ឬលើផ្លូវចូលផ្សារឡើយ។ ទី២- ចំពោះ ប្រជា ពលរដ្ឋ លក់ដូរ…

អំណោយរបស់រាជរដ្ឋាភិបាល ត្រូវបានយកមកផ្តល់ជូនប្រជាពលរដ្ឋ ងាយរងគ្រោះ ចំនួន.៣០៧. គ្រួសារ នៅក្នុងស្រុក សៀមបូក ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង ÷ ដោយមើលឃើញពីទុក្ខលំបាក របស់ប្រជាពលរដ្ឋ ក្រីក្រ និងងាយរងគ្រោះ នៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០២២ នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តស្ទឹងត្រែង ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន ៣០៧…

ក្រសួងបរិស្ថាន និង រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ពាក់ព័ន្ធវិស័យ បរិស្ថាន និងធនធានធម្មជាតិ នៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២២ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តស្ទឹងត្រែងបានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិដល់ អង្គភាពពាក់ព័ន្ធ មាន រយៈពេល២ថ្ងៃ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថាន លោក ចៅ មុន្នីរ៉ា អភិបាលរងខេត្ត តំណាងកលោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត លោក ចាយ សាមិត្ត រដ្ឋលេខាធិការ…

ព្រះមន្ត្រីសង្ឃសាលាគណខេត្ត ក្រុងស្រុក នាំយកសម្ភារៈបរិក្ខា និងបច្ច័យប្រគល់ជូនសាខា កាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង

ស្ទឹងត្រែង÷ ដើម្បី ចូលរួម ជួយសង្គ្រោះ ប្រជាពលរដ្ឋ ដែល ងាយ រងគ្រោះ ដោយ គ្រោះមហន្តរាយ ផ្សេងៗ នៅនារសៀលថ្ងៃ ទី ០៩ ខែ កញ្ញា ឆ្នាំ ២០២២ .ព្រះសង្ឃនាទោ សុខា សុចាន់ ព្រះមេគណ ខេត្តស្តីទី បាន ដឹកនាំ ព្រះ មន្ត្រី សង្ឃ តាម បណ្តា…

ផ្លូវកៅស៊ូ DBST ប្រវែង ១០.៩០០ ម៉ែត្រ ដែលជាអំណោយរបស់រដ្ឋាភិបាលផ្តល់ជូនប្រជាពលរដ្ឋ ស្រុកបុរីអូរស្វាយសែនជ័យ ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស ស្ទឹងត្រែង÷ នាព្រឹកទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវកៅស៊ូ DBSTប្រវែង ១០.៩០០ ម៉ែត្រ ដែលទើបតែបានស្ថាបនារួចថ្មីៗកន្លងទៅនេះ ស្ថិតនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមប្រឹក្សា…

លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលខូចខាតដោយជំនន់ទឹកភ្លៀង ដើម្បីត្រៀមជួសជុលឡើងវិញ សម្រួលការធ្វើដំណើររបស់ពលរដ្ឋ

ស្ទឹងត្រែង÷ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ នឹងស្របតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារ អាជ្ញាធរដែនដី មន្ទីរអង្គភាពដែលពាក់ព័ន្ធ និងកងកម្លាំង ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសផ្លូវថ្នល់ ដែលរងការខូចខាតដោយ ជំនន់ទឹកភ្លៀង ដើម្បីរកវិធានការ រកដំណោះស្រាយ ជួសជុល សម្រួលឡើងវិញ សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែង ក្នុងរយៈពេលប៉ុន្មានថ្ងៃដើមខែកញ្ញានេះ…

អាជ្ញាធរក្រុងបាត់ដំបង់ចុះកាត់បែកឈើដុះលយមកលើផ្លូវដែលបង្កការរំខានដល់ពលរដ្ឋ

រដ្ឋបាលក្រុងបាត់ដំបងកាត់មែកដើមគគីរអាយុកាល១០០ឆ្នាំ ដែលពុក ងាប់ និងគងមកលើផ្លូវក្នុងក្រុងបាត់ដំបងបង្កការរំខានដល់ការរស់នៅប្រជាពលរដ្ឋ។ មន្ត្រីជំនាញពាក់ព័ន្ធបានចុះធ្វើការងារនេះចាប់ពីផ្លូវលេខ ១ ដល់ផ្លូវលេខ៣ ក្នុងភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបងចេញ នាថ្ងៃទី ២៣ ខែសីហាឆ្នាំ២០២២ ។ អភិបាលក្រុងបាត់ដំបង លោក ផេង សិទ្ធី បានឲ្យដឹងថា អាជ្ញាធរក្រុង មន្ទីរជំនាញកសិកម្មរ សាធារការ និងដឹកជញ្ជូន រួមនឹងអគ្គីសនីខេត្ត បានសហការគ្នាចុះកាត់មែកដើមគគីរដែលបង្កការរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រពលរដ្ឋ។ លោកបញ្ជាក់ថា ការកាត់មែកដើមគគីរនេះ គឺកាត់តែមែកណាដែលងាប់ មែកពុក…

សម្តេចក្រឡាហោម ស ខេង បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុង ប្រព័ន្ធលូបង្ហូរទឹក និងសួរសុខទុក្ខសិស្សនគរបាល វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២

នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី សួរសុខទុក្ខសិស្សនគរបាលវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ សាលា នគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង ចំនួន១១៨នាក់។ មុនការចាប់ផ្ដើមនៃកម្មវិធីសំណេះសំណាលជាមួយសិស្សនគេចោល សម្ដេចផ្ទេរហាប បានអញ្ជើញទស្សនាទិដ្ឋភាពទូទៅនៃសាលានគរបាលជាតិភូមិភាគ១ ព្រមទាំងអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែង១,៦០០ម៉ែត្រ ប្រព័ន្ធលូបង្ហូរទឹក៥០០ម៉ែត្រ ជាអំណោយរបស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង។ ជាកិច្ចចាប់ផ្តើមនៃពិធីសំណេះសំណាលនេះ លោកឧត្តមសេនីយ៍ទោ…