Category: សន្តិសុខ & ចរាចរណ៍

អគ្គីភ័យឆេះផ្ទះពីរខ្នង ប្រើឡានទឹក១០គ្រឿងទើបអាចទប់ស្កាត់បាន

យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង៣:៣០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះមួយកន្លែង នៅចំណុចនៅផ្ទះលេខ១៦៩ ផ្លូវ​បេតុង​ ភូមិ​ទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតសម្ភារប្រើប្រាស់ប្រចាំថ្ងៃ លុយ សៀវភៅគ្រួសារប្លង់ដី អត្តសញ្ញាណប័ណ្ណ និងឆេះរាលដាលដល់ផ្ទះមួយខ្នងផ្សេងទៀតអស់ទាំងស្រុង។ នៅវេលាម៉ោង៥:០០នាទី ថ្ងៃខែឆាំ្នដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន១០គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន៥ឡាន ស្មើ៣០ម៉ែត្រគូប និងរថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន ០២គ្រឿង​ ប្រើប្រាស់ទឹកអស់២ឡានស្មើ១២ម៉ែត្រគូប៕

អត់ដឹងស្ពានដាច់ជិះម៉ូតូឆ្លងធ្លាក់ស្លាប់ពីរនាក់

ពោធិ៍សាត់៖ ទំនងពួកគាត់ពុំដឹង ទើបជិះម៉ូតូឆ្លងកាត់ស្ពានមេទឹក ដែលបានបាក់ដាច់ ដោយសារយន្តហោះចម្បាំង F-16 របស់យោធាថៃទម្លាក់គ្រាប់ បណ្តាលឲ្យធ្លាក់បាត់បងជីវិតទាំងពីរនាក់ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ស្ថិត​នៅ​ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានឱ្យដឹងថា បុរសទាំង២នាក់ខាងលើ ដំបូងឡើយបានធ្វើដំណើររួមគ្នា ដោយជិះម៉ូតូហុងដា​ឌ្រីម ពណ៌ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1AR ៨៩៤៥ ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតធ្លាក់តែម្ដង។​ សមត្ថកិច្ចបានចុះទៅកាន់ទីតាំងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ និងសាកសួរព័ត៌មានបន្ថែមផងដែរ។ បើតាមសមត្ថកិច្ច…

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តធំសណ្តោងទូកុងតឺន័របណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែង

ភ្នំពេញ៖ បុរសម្នាក់បានបើកបរម៉ូតូ ជ្រុលទៅបុកថយន្តសណ្តោងទូកុងតឺន័រពីក្រោយពេញទំហឹង ខណៈរថយន្តកំពុងឈប់រងចាំភ្លើងស្តុប បណ្តាលឲ្យអ្នកបើកបរម៉ូតូបាត់បង់ជីវិតភ្លាមៗកាលពីម៉ោង៩យប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ចំណុចស្តុបគងណយ ស្ថិតនៅលើផ្លូវក្រវ៉ាត់ក្រុងទី៣ សង្កាត់គងណយ ខណ្ឌដង្កោរ រាជធានីភ្នំពេញ។ ប្រភពនៅកន្លែងកើតហេតុនិយាយថា ដំបូងគេឃើញរថយន្តសណ្តោងទូកុងតឺន័រក្បាលពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ព្រះសីហនុ 3A-7753 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ទិសដៅពីកើតលិច ក្នុងល្បឿនលឿនមធ្យម លុះពេលបើកមកដល់ចំណុចកើតហេតុរថយន្តក៏បានបង្អង់ល្បឿនឈប់រងចាំស្តុប ភ្លាមនោះដែរស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់C125ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GO-3167 ជិះដោយបុរសរងគ្រោះម្នាក់ធ្វើដំណើរមកពីក្រោយស្របគ្នាតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ពីកើតទៅលិចក្នុងល្បឿនលឿនមិនបង្អង់ក៏ជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តកុងតឺន័រយ៉ាងពេញទំហឹងបណ្ដាលឱ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯរថយន្តបានបន្តល្បឿនបើករត់រហូតមកដល់ចំណុចស្ពានអាកាសចោមចៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យត្រូវសមត្ថកិច្ចធ្វើការឃាត់បានតែរថយន្ត ចំណែកតៃតុងរត់គេចខ្លួនបាត់ស្រមោល។ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលសង្កាត់គងណយសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការត្រួតពិនិត្យ…

ក្រសួងការពារជាតិច្រានចោលចំពោះការចោទប្រកាន់របស់ថៃដែលថា៖ «កម្ពុជាសម្រេចផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីឃាត់ ឬបង្ខាំងពលរដ្ឋថៃ និងជាការបំបិទសិទ្ធិសេរីភាពនៃការធ្វើដំណើរ ឬបំពានលើច្បាប់និងអនុសញ្ញាអន្តរជាតិ»

យោងតាម លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់ថា ក្រសួងការពារជាតិបានសង្កេតឃើញបណ្តាញសារព័ត៌មាន និងប្រភពផ្លូវការរបស់ភាគីថៃបានផ្សព្វផ្សាយចោទប្រកាន់មកលើកម្ពុជាថា ”កម្ពុជាសម្រេចផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីឃាត់ ឬបង្ខាំងពលរដ្ឋថៃ និងជាការបំបិទសិទ្ធិសេរីភាពនៃការធ្វើដំណើរ ឬបំពានលើច្បាប់និងអនុសញ្ញាអន្តរជាតិ”។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបដិសេធចោលទាំងស្រុងចំពោះការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតរបស់ភាគីថៃ។ ក្រសួងការពារជាតិ សូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការធ្វើដំណើរចេញ-ចូលទាំងស្រុងនៅតាមច្រកទ្វារព្រំដែនគោក និងផ្លូវទឹកដែលជាប់ព្រំដែនកម្ពុជាជាមួយថៃដែលកំពុងមានអរិភាពប៉ុណ្ណោះ ក្នុងគោលបំណង ដើម្បីការពារអាយុជីវិត និងការរងរបួសរបស់ជនស៊ីវិលពីការបាញ់ប្រហារដោយមិនរើសអើងនៅតាមបណ្ដោយព្រំដែនពីសំណាក់យោធាថៃ ដោយមិនរាប់បញ្ចូលការធ្វើដំណើរតាមផ្លូវអាកាស…

បុរសម្នាក់ត្រូវសមត្ថកិច្ចវាយខ្នោះភ្លាមៗក្រោយចាប់រំលោភប្រពន្ធមិត្តភ័ក្ត្រឯង

បុរសម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្នោះភ្លាមៗ ក្រោយពីបានធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះម្នាក់ដែលត្រូវជាប្រពន្ធរបស់មិត្តភក្តិបានសម្រេចរហូតដល់ទៅ ៣ដង នៅក្នុងចម្ការស្វាយ បន្ទាប់ពីនារីរងគ្រោះបានពឹងពាក់ឲ្យជួយឌុបទៅជួបមិត្តភក្តិប្ដីដើម្បីនិយាយរឿងការងារ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២០និង៤០នាទី ថ្ងៃទី១០ ធ្នូ ២០២៥ នៅចំណុចចម្ការស្វាយស្ងាត់មួយកន្លែង ស្ថិតក្នុងភូមិកណ្តាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ យឿន វឿន (ប្រុស, ៣៦ឆ្នាំ) មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុ (ពិនិត្យទឹកនោមមានសារធាតុញៀន…

អ្នកនាងធីសុវណ្ណថាត្រូវសមត្ថកិច្ចកោះហៅមកបំភ្លឺជុំវិញការប្រើប្រាស់បណ្ដាញសង្គម

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញលិខិតកោះហៅ អ្នកនាង ធីសុវណ្ណថា ឱ្យចូល​ខ្លួន​មក ការិយាល័យ​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា ចំណុះផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នាវេលាម៉ោង១៥និង០០នាទី ដើម្បីមកបំភ្លឺការប្រើប្រាស់បណ្ដាញសង្គម។

ទាហានថៃបន្តបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជាចាប់តាំងពីម៉ោង៥ព្រឹកថ្ងៃទី១០ខែធ្នូឆ្នាំ២០២៥

សមរភូមិមុខក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យ និងព្រះវិហារ ថៃបន្តបាញ់ផ្លោងគ្រាប់ចូលកម្ពុជា ចាប់តាំងពីម៉ោង៥ព្រឹក, នៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ និងភូមិជោគជ័យ ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ស្ងប់ស្ងាត់។ មកទល់ម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិមុខក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យ និងព្រះវិហារ ទាហានថៃបន្តបាញ់ផ្លោងចូលមកដែនអធិបតេយ្យរបស់កម្ពុជា ចាប់តាំងពីម៉ោង៥ព្រឹក ខណៈនៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ និងភូមិជោគជ័យ ភូមិព្រៃចាន់ ស្ងប់ស្ងាត់។ កម្លាំងជួរមុខរបស់កម្ពុជានៅតែម្ចាស់ការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីការំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ៕

ស៊ីម៉ាក់រកឃើញគ្រាប់បែកចង្កោមចំនួន២៥គ្រាប់បាញ់ចេញពីគ្រាប់កាំភ្លើងធំ១៥៥មមរបស់ថៃ

ស៊ីម៉ាក់រកឃើញគ្រាប់បែកចង្កោមចំនួន២៥គ្រាប់ (ប្រភេទM46) បាញ់ចេញពីគ្រាប់កាំភ្លើងធំ១៥៥មមរបស់ថៃ អំឡុងផ្ទុះសង្គ្រាម២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ ។ នេះបើតាមការលើកឡើងពីសំណាក់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់។ ឯកឧត្តម ហេង រតនា បានសរសេរលើបណ្តាញសង្គម កាលយប់ថ្ងៃទី២ធ្នូ ឆ្នាំ២០២៥ ថា កាលពីថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអង្គភាពCMAC បានបោសសម្អាតតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាម២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ ជាតំបន់គ្រាប់បែកចង្កោម ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល…

បញ្ជូនមុខសញ្ញាពាក់ព័ន្ធបទល្មើសជួញដូរមនុស្ស និងគ្រឿងញៀន តាម «និវេទន៍ក្រហម» ទៅកាន់ ប្រទេសឥណ្ឌូណេស៊ី

បន្ទាប់ពីទទួលបានការផ្តល់ព័ត៌មានពីនគរបាលឥណ្ឌូណេស៊ី កម្លាំងជំនាញនៃអគ្គស្នងការនគរបាជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ភ្លាមៗបានបើកប្រតិបត្តិការឈានដល់ការធ្វើការឃាត់ខ្លួន និងបញ្ជូនមុខសញ្ញានិវេទន៍ក្រហមរបស់នគរបាលអន្តរជាតិ ពាក់ព័ន្ធបទល្មើសជួញដូរមនុស្ស និងគ្រឿងញៀន ស្ត្រីជនជាតិឥណ្ឌូណេស៊ីម្នាក់ ទៅកាន់ប្រទេសដើមវិញ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ។ ប្រតិបត្តិការឃាត់ខ្លួន និងបញ្ជូនជនមុខសញ្ញាអន្តរជាតិមួយនេះ បានធ្វើឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីមានការស្នើសុំតាមរយៈការចេញ និវេទន៍ក្រហម (Red Notice) របស់នគរបាលអន្តរជាតិ (Interpol) ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងករណីដ៏ធ្ងន់ធ្ងរនេះ។ កម្លាំងនាយកដ្ឋានចារកម្មបាន ធ្វើការឃាត់ខ្លួនមុខសញ្ញានិវេទន៍ក្រហមឈ្មោះ ASTUTIK DEWI…

មនុស្ស២៨នាក់ត្រូវបានឃាត់ខ្លួននៅខណ្ឌច្បារអំពៅពាក់ព័ន្ធOnline Scam

កម្លាំងសមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី​ភ្នំពេញ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានបើកប្រតិបត្តិការបង្រ្កាប​បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅចំណុចផ្ទះលេខ ២N បុរី Park Villa ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួន​ជនសង្ស័យចំនួន២៨នាក់ រួមមានស្ត្រី ៦នាក់។ ក្នុងចំណោមនោះ មាន ជនជាតិ​វៀតណាម ២៧នាក់ និងបុរសជនជាតិខ្មែរ ១នាក់ ត្រូវបានសង្ស័យថា ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមបណ្តាញ រួមទាំងការលួងលោមស្នេហា និងកំហែងទារប្រាក់តាមអ៊ីនធឺណិត។ ក្រៅពីការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៏បានរឹបអូសវត្ថុតាងជាច្រើន…

You missed