Category: សន្តិសុខ & ចរាចរណ៍

សមត្ថកិច្ចខេត្តក្រចេះបង្ក្រាបរថយន្តដឹកឈើមកពីខេត្តមណ្ឌលគិរីមួយគ្រឿង

ខេត្តក្រចេះ៖ សមត្ថកិច្ចចម្រុះស្ទាក់ចាប់បានរថយន្តសាំយ៉ុងមួយគ្រឿងដឹកឈើមកពីមណ្ឌលគិរី។ ការបង្ក្រាបរថយន្តល្មើសនេះធ្វើឡើងនៅចំណុចគីឡូលេខ៧៩ ឃុំស្រែចារ ស្រុកស្នួលខេត្ត ក្រចេះ នៅរសៀលថ្ងៃទី១ខែសីហាឆ្នាំ២០២២។ សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីស្ទាក់បង្រ្កាបរថយន្តខាងលើនេះ កម្លាំងចម្រុះបាននាំយកវត្ថុតាងរថយន្តនិងឈើទៅរក្សាទុកនៅជំនាញរដ្ឋបាលព្រៃឈើស្នួលស្រុកស្នួលខេត្តក្រចេះ ដើម្បីបន្តតាមនីតិវិធី។ ថ្ងៃដដែលនេះគេនៅមិនទាន់វាស់វែងចំនួនឈើនោះនៅឡើយ៕

អាវុធហត្ថបង្ក្រាបសិប្បកម្មឈើទ្រង់ទ្រាយធំមួយកន្លែងក្នុងស្រុកសំបូរ

ក្រចេះ៖ កងកម្លាំងរាជអាវុធហត្ថចុះបង្ក្រាបទីតាំងធ្វើសិប្បកម្មកែឆ្នៃឈើទ្រង់ទ្រាយធំមួយកន្លែងគ្មានច្បាប់អនុញ្ញាតស្ថិតនៅភូមិរលួសឃុំរលួសសែនជ័យស្រុកសំបូរខេត្តក្រចេះកាលថ្ងៃទី ២៦ខែកក្កដា២០២២ ដោយរឹបអូសបានឈើ និងឧបករណ៍កែឆ្នៃឈើមួយចំនួនធំ។ សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃទី២៨កក្កដាថា ប្រតិបត្តិការខាងលើនេះធ្វើឡើងដោយសហការគ្នារវាងកម្លាំងកងរាជអាវុធហត្ថ ខេត្តក្រចេះ និងកម្លាំងមូលដ្ឋាន កងរាជអាវុហត្ថស្រុកសំបូរ-ស្រុកចិត្របូរី និងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការដឹកនាំដោយលោក វរសេនីយ៍ឯក ម៉ៅ រ៉ាន្នី មេបញ្ជាការរង និងជានាយសេនាធិការ។ សមត្ថកិច្ចបានឲ្យដឹងទៀតថាម្ចាស់ទីតាំងបើកសិប្បកម្មឈ្មោះ ឆេង តាំងហេង ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅរស់នៅ ភូមិឃុំខាងលើ។ នៅពេលចុះបង្ក្រាបនោះសមត្ថកិច្ចដកហូតវត្ថុតាងដូចជាតាបឈូសចំនួន ១គ្រឿង, ម៉ាស៊ីនម៉ាសូត ២៥សេសចំនួន ១គ្រឿង,…

អភិបាលរងស្រុកស្នួលម្នាក់បើករថយន្តរ៉េចង្កូតធ្លាក់ប្រឡាយទឹកស្លាប់

ខេត្តក្រចេះ៖ អភិបាលរងស្រុកស្នួលម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ដោយរថយន្តធ្លាក់ពីលើផ្លូវក្រឡាប់ចូលទៅក្នុងប្រឡាយទឹក បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង២ និង៣០នាទី ទាបភ្លឺឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្លូវជាតិលេខ៧ (ស្នួល-ក្រចេះ) ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៦៨ ស្ថិតនៅក្នុងភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងខាងលើនោះ មានឈ្មោះ នូ សុផល អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ តួនាទីជាអភិបាលរងស្រុកស្នួល មានទីលំនៅភូមិវត្ត សង្កាត់ក្រចេះ…

ខំហែលទឹកទន្លេគេចពីការចាប់ខ្លួន បន្ទាប់ពីកាប់ប្អូនថ្លៃស្រីមួយពូថៅ ចុងក្រោយចាប់បានដដែល

ខេត្តក្រចេះ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលរួមនិងប្រជាការពារ ចាប់ខ្លួនខណៈកំពុងព្យាយាមហែលទឹកទន្លេដើម្បីរំដោះខ្លួនពីការចាប់របស់សមត្ថកិច្ច ក្រោយប្រព្រឹត្តសកម្មភាពកាប់ទៅលើ ប្អូនថ្លៃស្រី បណ្តាលអោយរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៨ និង២០នាទីព្រឹក ថ្ងៃទី១១ កក្កដា ២០២២ នៅចំណុចភូមិកោះដំបង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។ តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកសំបូរ បញ្ជាក់ឲ្យដឹងថា ជនរងគ្រោះឈ្មោះទីង ស្រីម៉ៅ ភេទស្រី អាយុ២៧ ត្រូវបានបុរសជាជនដៃដល់កាប់មួយពូថៅពីក្រោយបណ្តាលអោយរងរបួសធ្ងន់ នៅចំណុចខាងក្រោយផ្ទះរបស់ពួកគេ ស្ថិតនៅចំណុចកើតហេតុខាងលើ។ ជនសង្ស័យឈ្មោះ ថា លីនណាន ភេទប្រុស…

ចាប់ខ្លួនអ្នកសារព័ត៌មាននិងមន្ត្រីសាធារណការម្នាក់ រឹបអូសរថយន្ត០១គ្រឿង បញ្ជូនទៅតុលាការ

រតនគិរី៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តរតនគិរីនៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានកសាងសំណុំរឿងបញ្ជូនអ្នកកាសែតម្នាក់និងមន្ត្រីសាធារណៈការនិងដឹកជញ្ជូនម្នាក់ទៅតុលាការ ពាក់ព័ន្ធការប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ។ សូមរំឮកថា កាលពីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ សាខាគយនិងរដ្ឋាករសហការជាមួយកងរាជអាវុធហត្ថទទួលបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានធ្វើការឃាត់រថយន្តមួយគ្រឿងម៉ាក NISSAN NAVARA ពាក់ស្លាកលេខ ភ្នំពេញ ២AA.៧៣៨៧ ពេលឈប់នៅផ្សារទំនើបស៊ីត្រា បើកបរដោយអ្នកកាសែតម្នាក់។ បន្ទាប់ពីឃាត់ខ្លួនអ្នកសារព័ត៌មានបញ្ជូនទៅសាកសួរនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏ឈានដល់ឃាត់ខ្លួនមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តម្នាក់ទៀត ពាក់ព័ន្ធប្រើប្រាស់ឯកសារសាធារណៈក្លែង។…

អាវុធហត្ថស្នាក់ការសន្តិសុខ៧៦១ បង្ក្រាបរថយន្តដឹកឈើមួយគ្រឿង

មណ្ឌលគិរី៖ សមត្ថកិច្ចកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ៧៦១ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បង្ក្រាបបានរថយន្តដឹកឈើខុសច្បាប់មួយគ្រឿង កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២២។ សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបនោះដឹកនាំដោយ លោក វីរៈសេនីយ៍ត្រី សាក់ សុគុណ ប្រធានស្នាក់ការសន្តិសុខ៧៦១ បានចុះបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខ កោះកុង 2A0903។ នៅក្នុងរថយន្តនោះមានដឹកឈើទ្វា៣០សន្លឹកនិងគ្រោងទ្វារ៥០ដើម(ប្រភេទឈើ សុក្រំ) បង្ក្រាបបាននៅ ភូមិ ត្រពាំងផ្អេរ ឃុំ ស្រែខ្ទុម ស្រុក…

រោងសិប្បកម្មកែឆ្នៃឈើអត់ច្បាប់ជាច្រើនកន្លែងនៅស្រុកសំបូរកំពុងធ្វើសកម្មភាពយ៉ាងស្ងាប់ស្ងាត់

KK|ក្រចេះ៖ រោងសិប្បកម្មកែច្នៃឈើនៅភូមិរលួស ឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ កំពុងតែដំណើរការយ៉ាងសកម្មក្នុងការកែច្នៃឈើអត់ច្បាប់ ដោយមិនមានការត្រួតពិនិត្យ និងទប់ស្កាត់ ពីសំណាក់មន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងខេត្តនោះឡើយ។ នេះបើយោងតាមពលរដ្ឋរស់នៅក្នុងតំបន់នោះបង្ហើបប្រាប់ឲ្យភ្នាក់ងារកោះខ្មែរបានដឹងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២នេះ។ ប្រភពដែលជឿទុកចិត្តបានខាងលើនេះបានឲ្យដឹងថា ឈើដែលគេដឹកចូលរោងសិប្បកម្មទាំងនោះ គឺភាគច្រើនក្រុមឈ្មួញដឹកចេញពីតំបន់ដែនជម្រកភ្នំព្រិច នៃខេត្តមណ្ឌលគិរី ដើម្បីយកមកដាក់នៅក្នុងរោងសិប្បកម្មនីមួយៗ សម្រាប់ប្រើប្រាស់កែច្នៃជា ទ្វារ បង្អួច គ្រែរ តុ ទូ រួចដឹកចេញយកទៅលក់នៅតាមបណ្តាខេត្តផ្សេងៗតាមរថយន្តសាំយ៉ុងរាល់ថ្ងៃ។ ប្រភពបន្តថា រោងសិប្បកម្មនៅតំបន់នោះមានចំនួន៦កន្លែងធំៗ ក្នុងនោះមានរោងសិប្បកម្ម១កន្លែងមានលិខិតអនុញ្ញាតពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ក៍ប៉ុន្តែការទិញឈើអត់ច្បាប់នាំចូលរោងសិប្បកម្មរាល់ថ្ងៃ មិនមានកាត្រួតពិនិត្យឲ្យបានត្រឹមត្រូវតាមច្បាប់នោះឡើយ។ ប្រជាពលរដ្ឋនៅភូមិរលួសក៏បានបញ្ជាក់ឱ្យដឹងថា…

ឮពេទ្រប្រាប់ថា មានជំងឺគ្រោះក្នុងតម្រងនោម សម្រេចចិត្តលោតទឹកសម្លាប់ខ្លួនពីលើស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គ

KK|ស្ទឹងត្រែង៖ ផ្អើលអស់អ្នកដំណើរចោមរោមមើលករណីបុរសម្នាក់បានសម្រេចចិត្តលោតពីលើស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គចូលទៅក្នុងទឹកទន្លេបាត់ស្រមោលសូន្យឈឹង ដើម្បីបញ្ចប់ជីវិតខ្លួនឯង ព្រោះតែមានជំងឺប្រចាំកាយ។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចលើស្គានមេគង្គ ស្ថិតក្នុងភូមិបាចុង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងថា បុរសគិតខ្លីដែលបញ្ចាប់ជីវិតដោយលោតទឹកពីលើស្ពានខាងលើនេះ មានឈ្មោះ គន់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្បែរខារ៉ាអូខេវិមានមាស ស្ថិតនៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ បើតាមសម្តីស្ត្រីជាប្រពន្ធបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុននឹងប្តីរបស់ខ្លួនបានលោតពីលើស្ពាន ពួកគេទាំងពីរនាក់ប្ដីប្រពន្ធបាននាំគ្នាទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យមួយកន្លែង។ កំលុងពិនិត្យពេទ្យបានប្រាប់ថា ប្ដីរបស់គាត់មានជំងឺគ្រោះក្នុងតម្រងនោម បើព្យាបាលនឹងត្រូវចំណាយប្រាក់អស់ប្រហែល៨០ម៉ឺនរៀល។…

សម្បើបដៃណាស់! រថយន្តដឹកឈើបើកបុកទម្លុះបារ៉ាស់ព្រំដែន បុកទាំងរថយន្តសមត្ថកិច្ច ចាប់ជាប់មួយ មួយគ្រឿងទៀតរត់រួច

(ខេត្តក្រចេះ)៖ រថយន្តសាំងយ៉ុងកែច្នៃដឹកឈើល្មើសច្បាប់ពេញៗព្រៀបពីរគ្រឿង ក្នុងនោះមួយគ្រឿងត្រូវមន្ត្រីការពារព្រៃឈើស្នាក់ចាប់ជាប់ និងមួយគ្រឿងទៀតរត់រួច ខណៈពួកគេមិនបានស្តាប់តាមការហាមឃាត់ ហើយបានព្យាយាមបើកបុកទម្លុះបារ៉ាសព្រំដែនចូលទៅទឹកដីវៀតណាម ត្រែត្រូវមន្ត្រីជំនាញបើករថយន្តពាំងជាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលារំលងអធ្រាត្រឈានចូល ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចលើផ្លូវគ្រួសក្រហម ចូលទៅច្រកព្រំដែនអូរលាវ ហៅច្រករបៀងដេ១ ស្ថិតនៅក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ បើតាមប្រភពព័ត៌មានឲ្យដឹងថា រថយន្តដឹកឈើទាំងពីគ្រឿងខាងលើនេះ មុននឹងមកដល់ប៉ុស្តិ៍ការពារព្រំដែន ពួកគេបានបើករត់គេចពីការតាមចាប់របស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើអធិការមេគង្គស្រុកស្នួល ដោយបានបើកសំដៅចូលទៅព្រំដែនវៀតណាម តាមច្រកអូតាលាវ ហៅច្រករបៀងដេ១។ លុះបើករត់មកដល់ច្រករបៀងខាងលើនេះ រថយន្តដឹកឈើមួយគ្រឿងបានបើកឆ្លងប៉ារ៉ាស់ទៅបាត់។ រីឯមួយគ្រឿងទៀត បានបុកប៉ារ៉ាស់របស់មន្ត្រីយោធាព្រំដែន…

ជិះម៉ូតូដុបបងប្អូនមករៀនជិតដល់សាលាបែរជួបគ្រោះថ្នាក់ស្លាប់ពីរនាក់របូសធ្ងន់ម្នាក់នៅខេត្តស្ទឹងត្រែង (មានវីដេអូ)

ស្ទឹងត្រែង៖ រថយន្តម៉ាកហ៊ីយ៉ាន់ប្រភេទបែនដឹកដី និងម៉ូតូសិស្សសាលាមួយគ្រឿងបានបុកគ្នាពេញទំហឹង បណ្តាញឲ្យសិស្សពីរនាក់បានស្លាប់ភ្លាមនៅទីតាំងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ កំពុងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្ររាជធានីភ្នំពេញ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ និង២០នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២២ នៅក្បែរវិទ្យាល័យហ៊ុនសែនស្ទឹងត្រែង ស្ថិតនៅក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ នៅទីតាំងកើតហេតុគេឃើញបន្សល់ទុកនៅរថយន្តម៉ាកហ៊ីយ៉ាន់ប្រភេទបែនដឹកដី៥តោនព័ណ៌សមួយគ្រឿង ពាក់ស្លាកលេខ ត្បូងឃ្មុំ 3 A 1604 និងម៉ូតូមួយគ្រឿងគាបជាប់នឹងសពជនរងគ្រោះ២នាក់ និងម្នាក់ទៀតជាអ្នកបើកបរម៉ូតូប៉ើងខ្ទាតចេញ (រងរបួសធ្ងន់) ដែលទាំងបីនាក់ជាបងប្អូនបង្កើតនឹងគ្នា។ ជនរងគ្រោះទាំងបីនាក់មាន៖ ទី១-ឈ្មោះ ស៊ី…