Category: សន្តិសុខ & ចរាចរណ៍

កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានឃាត់រថយន្តមានដឹកជនជាតិចិនចំនួន៩នាក់ និងបានដកហូតទូរស័ព្ទដៃ ១០គ្រឿង និងសម្ភារៈមួយចំនួនធំ

នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ប្រចាំការគោលដៅត្រួតពិនិត្យ នៅចំណុចគល់ស្ពានមេគង្គ ស្ថិតនៅក្នុងភូមិ បាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ដឹកនាំដោយលោកវរសេនីយ៍ត្រី រៀល ថេន បានឃាត់រថយន្តមានដឹកជនជាតិចិនចំនួន ៩នាក់ និងបានដកហូតទូរស័ព្ទដៃ ១០គ្រឿង និងសម្ភារៈមួយចំនួនទៀតដើម្បីរក្សាទុកជាវត្ថុតាង។ បើតាមរបាយការណ៍ស្រាវជ្រាវរបស់សមត្ថកិច្ចបានដាក់ការសង្ស័យថា ក្រុមជនជាតិចិនទាំងនេះ មានការពាក់ព័ន្ធនឹងការលបលួចធ្វើសកម្មភាពឆបោកតាមអនឡាញ ដោយពួកគេមានគោលដៅធ្វើដំណើរពីចំណុចទឹកធ្លាក់ព្រះនិម្មិត ស្ថិតក្នុងភូមិកំពង់សាមី ឃុំកំពុងស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ដើម្បីឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។ បច្ចុប្បន្ន ជនដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាងទាំងអស់…

វ័យទើប ២០ឆ្នាំទេ នឹកឃើញល្បិចមួយនេះកើត ដើរជួលកាមេរ៉ាថតរូបច្រើនគ្រឿង រួចយកលក់បានលុយជាង ៤០០០០$

បុរសម្នាក់ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចហាងលក់កាមេរ៉ាមួយកន្លែង ស្ថិតលើផ្លូវមុន្នីវង្ស សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីបុរសរូបនេះបានដើរជួលកាមេរ៉ាថតរូបសរុប១១គ្រឿង រួមនិងលែនកាមេរ៉ា ជាង១០គ្រឿងទៀត ពីជនរងគ្រោះចំនួន ៩នាក់ ហើយយកទៅលក់តាមហាងកាមេរាខុសៗគ្នា ក្នុងតម្លៃ១គ្រឿងៗ ចំនួន ១២៥០ដុល្លារ រហូតដល់ ២២៥០ដុល្លារ តាមម៉ាករបស់កាំមេរ៉ានីមួយៗ សរុបបានលុយចំនួន ៤០ ៤៤៤ដុល្លាអាមេរិក។ ជនសង្ស័យ ឈ្មោះ ជា លឹមហេង ភេទប្រុស…

បង្ក្រាបទីតាំងអនឡាញ ហេតុអ្វីនគរបាលខេត្តកោះកុង ធ្វើឱ្យបាត់ទូរស័ព្ទ និងកុំព្យូទ័រដែលជាវត្ថុតាងជាង៣០គ្រឿង

ខេត្តកោះកុង ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យស្នងការខេត្តកោះកុង លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្រាវជ្រាវជាបន្ទាន់លើកងកម្លាំងរបស់ខ្លួន ក្រោយបង្ក្រាបទីតាំងអនឡាញ ហើយបាត់ទូរស័ព្ទ និងកុំព្យូទ័រដែលជាវត្ថុតាងជាង៣០គ្រឿង។ បើមិនដូច្នេះទេនឹងបញ្ជូនក្រុមជំនាញ ពីថ្នាក់ជាតិទៅស្រាវជ្រាវ។ ការបញ្ជាជាមួយការស្តីបន្ទោសនេះរបស់អគ្គស្នងការនគរបាលជាតិ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផល នៃកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងលើកទិសដៅការងារ បន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ម្សិមុិញ…

រោងចក្រ​ផលិត​អំ​ពូ​ល​សូ​ឡាត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​សរុប​ទឹកប្រាក់​ប្រមាណ​ជា​១០​លាន​ដុល្លារ​សហ​រដ្ឋអាមេរិក​។

រោងចក្រ​ផលិត​អំ​ពូ​ល​សូ​ឡាត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​សរុប​ទឹកប្រាក់​ប្រមាណ​ជា​១០​លាន​ដុល្លារ​សហ​រដ្ឋអាមេរិក​។ ហេតុការនេះដែរកើតឡើងវេលា​ម៉ោង​០៣​និង​៥៨​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៥ ត្រង់​ចំណុច​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៤-៣៥​ ក្នុង​ភូមិ​ល្វា ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ ករណី​អគ្គិភ័យ​ឆេះ​អគារ​រោងចក្រ​ផលិត​អំ​ពូ​ល​យីហោ​វី​អុីស៊ិ​ន​ស្ថិត​ក្នុង​សួន​ឧស្សាហកម្ម ជា​ហូរ ចំនួន​មួយ​អគារ​ដែល​មាន​ទំហំ​ប្រមាណ​៦.០០០​ម៉ែត្រការ៉េ និង​បណ្ដាល​ឱ្យ​ខូចខាត​សម្ភារៈ​រួម​មាន ឧបករណ៍​សម្រាប់​តម្លើង​អំ​ពូ​ល​ត្រូវ​បាន​ឆេះ​អស់ទាំង​ស្រុង​,​អំ​ពូ​ល​តម្លើង​រួច​គិត​ជា​ប្រាក់​សរុប​ប្រមាណ​ចំនួន 10,000,000$ ( ដប់​លាន​ដុល្លារ​អា​មេ​រិ​ក )​ មូលហេតុ​នៃ​គ្រោះ​អគ្គី​ភ័យ​ឆេះ​រោង​ចក្រ​ខាងលើ​នេះ​បណ្ដាល​មក​ពី​ករណី​ឆ្លង​ចរន្តអគ្គិស​​នី ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​មាន​របួស​មនុស្ស​នោះ​ទេ​៕

សង្ស័យឆ្លងចរន្តអគ្គិសនី ឆេះផ្ទះ១ខ្នង ស្លាប់ក្មេងប្រុសម្នាក់

ខេត្តក្រចេះ៖ សង្ស័យឆ្លងចរន្តអគ្គិសនី បង្ករជាអគ្គិភ័យឆាប ឆេះផ្ទះ១ខ្នង ស្លាប់ក្មេងប្រុសអាយុ១៤ ឆ្នាំម្នាក់ដែលសម្រាកនៅលើផ្ទះកើតហេតុនោះ។ ហេតុការណ៍នេះបានកើតឡើង វេលាម៉ោង២១និង៤៥នាទី យប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ។ បើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅយប់កើតហេតុ ក្មេងប្រុសឈ្មោះ រីន វ៉ាន់ថង ភេទប្រុស អាយុ១៤ឆ្នាំ បានសម្រាកនៅលើផ្ទះនោះតែឯងខណះឪពុកម្ដាយរបស់គាត់សម្រាកនៅផ្ទះផ្សេងទៀតនៅខាងក្រោយ។ នៅពេលអគ្គីភ័យចាប់ផ្ដើមឆេះឡើងគេបានលឺសំលេងក្មេងប្រុសនោះស្រែកឲ្យជួយពីរដងប៉ុន្តែ គាត់ស្ងាត់បាត់ទៅ ឪពុកម្ដាយនិងប្រជាពលរដ្ឋនៅមូលដ្ឋានជួយទៅជួយអន្តរាគមន៍ ជួយមិនទាន់ដោយ សារចាក់ជាប់សោខាងក្នុង ។…

ថ្លើមធំហ៊ានចូលនេសាទក្នុងតំបន់គ្រប់គ្រងនិងការពារសត្វផ្សោត ទូក៨គ្រឿង និងមនុស្ស១១នាក់ ត្រូវឃាត់ខ្លួន

ខេត្តក្រចេះ÷សមត្ថកិច្ចចម្រុះឃាត់ទូកនេសាទចំនួន៨គ្រឿង និងមនុស្សចំនួន១១ នាក់យកទៅអប់រំណែនាំនិងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេសាទនៅ ក្នុងតំបន់គ្រប់គ្រងនិងការពារសត្វផ្សោតនិងជីវចម្រុះជលផល ។ ប្រតិបត្តិការនេះធ្វើឡើងរយះពេល២ថ្ងៃគឺថ្ងៃទី១៤-១៥ ខែ មិថុនា ឆ្នាំ២០២៥នៅត្រង់ចំណុចភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ។ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តក្រចេះ បានអោយដឹងថា មន្ត្រីជំនាញរដ្ឋបាលជលផលបានសហការជាមួយនិងកម្លាំង នគរបាលការិយាល័យសេដ្ឋកិច្ចនៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះបានចុះធ្វើកាបង្ក្រាបបទល្មើសនេសាទនៅក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោត ព្រមទាំងជីវចម្រុះជលផល នៅចំណុចទីតាំងខាងលើ គឺដក ហូតបានទូកម៉ាសុីនចំនួន៨ គ្រឿង និងមងបណ្តែតក្រឡាធំប្រវែង១៦០០ម៉ែត្រ ។ ក្នុងនោះសមត្ថកិច្ចក៍បានឃាត់ ខ្លួនអ្នកនេសាទដែលជាម្ចាស់វត្ថុតាងខាងលើចំនួនន១១នាក់…

អគ្គីភ័យកំណាច មួយគ្រួសារ៤នាក់ ស្លា .ប់ទាំងអស់

ភ្នំពេញ៖ ពិតជារន្ធ.ត់ណាស់ មួយគ្រួសារមានគ្នា៤នាក់រួមមាន ឪពុក ម្តាយ កូនអាយុ១០ឆ្នាំនិង៩ខែស្លា.ប់ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះជួសជុលម៉ាស៊ីនត្រជាក់មួយកន្លែងនៅផ្លូវបេតុង​ ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ។ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បាននិយាយថា ដំបូងឡើយ គេបានឃើញផ្សែង និងមានអណ្តាតភ្លើងហ៊ុយចេញពីផ្ទះទិញលក់ និងជួសជុលគ្រឿងអេឡិចត្រូនិក ដែលមានស្លាកយីហោ ខេ អ៊ឹម ស៊ី អេឡេចត្រូនិក ដោយឃើញបែបនេះ អ្នកភូមិបាននាំគ្នាស្រែកហៅម្ចាស់ផ្ទះ និងបាននាំគ្នាជួយយកទឹកបាញ់ពន្លត់…

ពិតជាហួស70 ! ក្មេងស្រីៗជើងខ្លាំងណាត់គ្នាប្រកួតកម្លាំងថ្វីដៃ

កំពង់ស្ពឺ ៖ ក្មេងស្រីពីរក្រុមណាត់ជួបគ្នាវាយតប់ក្នុងវាលស្រែ ហើយប្តឹងចោទគ្នាទៅវិញទៅមកយកត្រូវរៀងៗខ្លួន។ សមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនសំណុំរឿងទៅកាន់ការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចំណាត់ការតាមនីតិវិធី។ ហេតុការនេះបានកើតឡើងកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ និងគោលការណ៍ឯកភាពពី តំណាងអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ អោយជំនាញចំណាត់ការនីតិវិធីលើករណីក្រុមក្មេងទំនើង ជាស្រីៗ ដែលបានធ្វើការណាត់ សាកកម្លាំងរវាងគ្នានិងគ្នាដោយការវាយគ្នាផ្ទាល់នៅក្នុងស្រែ ។ សមត្ថកិច្ចបន្ថែមថា បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីភាគីម្ខាង ឈ្មោះ ផាត…

ហួស70 ! ក្មេងស្រីៗជើងខ្លាំងណាត់គ្នាប្រកួតកម្លាំងថ្វីដៃ

កំពង់ស្ពឺ ៖ ក្មេងស្រីពីរក្រុមណាត់ជួបគ្នាវាយតប់ក្នុងវាលស្រែ ហើយប្តឹងចោទគ្នាទៅវិញទៅមកយកត្រូវរៀងៗខ្លួន។ សមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនសំណុំរឿងទៅកាន់ការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចំណាត់ការតាមនីតិវិធី។ ហេតុការនេះបានកើតឡើងកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ និងគោលការណ៍ឯកភាពពី តំណាងអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ អោយជំនាញចំណាត់ការនីតិវិធីលើករណីក្រុមក្មេងទំនើង ជាស្រីៗ ដែលបានធ្វើការណាត់ សាកកម្លាំងរវាងគ្នានិងគ្នាដោយការវាយគ្នាផ្ទាល់នៅក្នុងស្រែ ។ ប្រភពបន្ថែមថា បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីភាគីម្ខាង ឈ្មោះ ផាត…

ទុកទុរេនមុខផ្ទះជះក្លិនទាក់ទាញចោរ

ក្មេងស្រី៣នាក់ សង្ស័យផ្លែទុរេនដែលគេទុកមុខផ្ទះជះក្លិចខ្លាំង ទ្រាំមិនបាន ក៏ចូលលួច កាមេរ៉ាម្ចាស់ផ្ទះចាប់បាន ត្រូវបានសមត្ថកិច្ចខេត្តកំពតចាប់យកទៅធ្វើការអប់រំ រួចឱ្យត្រឡប់ទៅផ្ទះវិញ កាលពីនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ​២០២៥។ នៅលើអាខោនហ្វេសប៊ុក លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ​ ស្នងការនគរបាលខេត្តកំពត់ បានផុស រូបសកម្មភពលួយទុរេន ភ្ជាប់Captionថា ៖ «កូនស្រីគេមិនធ្វើអញ្ចឹងនោះទេ ព្រោះជាទង្វើរដែលគេមិនគាំទ្រ ធុរ៉េនមិនថ្លៃប៉ុន្មាននោះទេ លើកនេះអប់រំអោយត្រលប់ទៅផ្ទះវិញ ។» ចំណែកអ្នក មហាជន អ្នកលេងបណ្តាយសង្គ បានចូលខមិន បែបលេងសើចថា សំណាងហើយអប់រំ…