អតីតថៅកែស្រាបៀម្នាក់ត្រូវបានសមត្តកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ
រាជធានីភ្នំពេញ ៖ បុរសម្នាក់អតីតធ្លាប់ជាចៅកែនាំស្រាបៀរពីក្រៅប្រទេសមកលក់ និងចែកចាយលើទីផ្សារក្នុងស្រុក មានមុខមានមាត់គួរសមដែរ តែពេលនេះធ្លាក់ខ្លួនជំពាក់បំណុលគេ១ម៉ឺនដុល្លារ ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃនាំខ្លួនឡើងតុលាការ កាលពីរសៀលថ្ងៃទី៧ មិថុនា ឆ្នាំ២០២៣ ពាក់ព័ន្ធការចោទប្រកាន់ពីបទ.ចេញមូលប្បទានបត្រគ្មានសាច់ប្រាក់«សែកស្អុយ» ។ បុរសនោះឈ្មោះ ឡោ សុជាតិ អាយុ៤២ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅផ្ទះលេខ២២២ ផ្លូវ៥៨ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ ការនាំខ្លួនបុរសខាងលើឡើងតុលាការនោះ ត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងថា ជាការអនុវត្តតាមដីកាបញ្ជាឲ្យចូលចូលខ្លួនរបស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងទៅតាមពាក្យបណ្តឹងរបស់ឈ្មោះ មាស វិវឌ្ឍន៍ ភេទស្រី…