អាជីវករដ៏មានឥទ្ធិពលខេត្តមណ្ឌលគិរីសង់សំណង់រឹងរំលោភអូធម្មជាតិមិនញញើតអយ្យការអមសាលាដំបូងខេត្ត
មណ្ឌលគិរី៖ លោក ហ៊ាង ឆៃលី ដែលអ្នកខេត្តមណ្ឌលគិរី ស្គាល់ថា ជាអាជីវករដ៏មានឥទ្ធិពលម្នាក់នៅក្នុងខេត្តនេះ បានធ្វើរបងថ្មរំលោភចូលអូរធម្មជាតិ មិនគោរពច្បាប់ និងមិនញញើតសូម្បីតែអយ្យការអមសាលាដំបូងខេត្ត ធ្លាប់បានបញ្ចូនលោកព្រះរាជអាជ្ញារងម្នាក់ដើម្បីសម្របសម្រួលនីតិវិធី ដឹកនាំកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញចុះត្រួតពិនិត្យ ណែនាំឲ្យរុះរើសំណង់រឹងរំលោភយកដីអូរនេះចេញ ក៏អាជីវកររូបនេះមិនខ្វល់ ដោយសំណង់រឹងដែលជារបងថ្ម រហូតមកទល់នឹងព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅតែគង់វង្សដដែល។ សំណង់របងថ្មរំលោភយកអូរសារធាណៈនេះមានទីតាំងស្ថិតនៅ ភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានម្ចាស់ទីតាំងឈ្មោះ ហ៊ាង ឆៃលី ត្រូវបានសាងសង់ឡើងជាច្រើនខែមកហើយ រហូតដល់មន្ត្រីជំនាញចេញលិខិតឲ្យបញ្ឍប់…