កម្ពុជាត្រូវការសន្តិភាព តែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើង
សម្ដេចតេជោ ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ បានបញ្ជាឱ្យកងទ័ពការពារជាតិកម្ពុជាប្រើសិទ្ធិការពារខ្លួនបាញ់តបតទៅកាន់ភាគីថៃវិញហើយ ក្រោយពីអត់ធ្មត់មិនតបតនឹងការបាញ់ប្រហាររបស់ភាគីថៃរយៈពេល១ថ្ងៃ ដើម្បីគោរពបទឈប់បាញ់ និងជម្លៀសពលរដ្ឋចេញពីទីតាំងរងគ្រោះខ្លាំងទៅកាន់ទីតាំងមានសុវត្ថិភាពសិន។ សម្ដេចតេជោ ហ៊ុន សែន សរសរលើទំព័វហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី៩ ខែធ្នូ ដូច្នេះថា៖ «ក្រោយការអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្ថិភាព ល្ងាចម្សិលមិញយើងបានតបតបន្ថែម ដោយយប់មិញនិងព្រឹកនេះ។ តាមនាយករដ្ឋមន្ត្រីថៃអនុធីនបានប្រកាសថា នឹងប្រើកម្លាំវាយយក១១ចំណុច ដែលយើងមិនច្បាស់ថា១១ចំណុចនេះនៅកន្លែងណាខ្លះ? ដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើង ត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល។ យើងការពារទឹកដីយើង ដោយមានលេណដ្ឋានរឹងមាំ ជាមួយអាវុធគ្រប់ប្រភេទ។ ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើង ពួកគេមិនអាចទូលលេណដ្ឋានមកបានទេ ហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។ ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើងអនុវត្តយុទ្ធវិធីកម្ទេចកម្លាំងរស់របស់សត្រូវតាមរយៈការចាត់តាំងទប់ទល់។…










